12/08/2021 14:46
គ្រូពេទ្យចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកម្មាភិបាល ។ រូបថត៖ ឌិញកាញ់
អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តមន្ទីរ សុខាភិបាលត្រាវិញ មានលោកឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ទីរព័ត៌មាន និងឃោសនាការ គណៈបញ្ជាការដ្ឋានយោធាខេត្ត និងមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ។
គិតមកដល់ពេលនេះ ក្នុងទូទាំងប្រទេសបានផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបណ្តាមូលដ្ឋានបានជាង ១៨.៧១៤.០០០ ម្ជុល។ ក្រសួងសុខាភិបាលសំណូមពរបណ្តាមូលដ្ឋាន គប្បីកសាងផែនការចាក់វ៉ាក់សាំង និងជំរុញរហ័សសន្ទុះកំណើនចាក់វ៉ាក់សាំង។ ជំរុញទឹកចិត្តឱ្យប្រើប្រាស់បញ្ជីតាមដានសុខភាពអេលិចត្រូនិច ដើម្បីគ្រប់គ្រងមានប្រសិទ្ធភាពការងារចាក់ថ្នាំ។
ទន្ទឹមនឹងនោះ តំណាងរបស់បណ្តាវិជ្ជាស្ថាន Pasteur តំបន់ត្រូវធ្វើរបាយការណ៍អំពីកំណើនទទួល និងបែងចែកវ៉ាក់សាំងឱ្យបណ្តាមូលដ្ឋាន។ ទន្ទឹមនឹងនោះ បណ្តាមូលដ្ឋានត្រូវធ្វើរបាយការណ៍សន្ទុះកំណើនចាក់វ៉ាក់សាំងរបស់ខេត្តផងដែរ។ ដោយឡែកតែខេត្តត្រាវិញ គិតមកដល់ថ្ងៃទី ០៩ សីហា ក្នុងទូទាំងខេត្ត ទទួលបាន ៥៧.៨៩០ ម្ជុលវ៉ាក់សាំង ហើយផ្សព្វផ្សាយចាក់បាន ៣៧.៩១២ ម្ជុល (សម្រេច ៦៥,៥%)។
មានយោបល់ក្នុងអង្គសន្និបាត អនុរដ្ឋមន្ត្រី ដូស្វឹងត្វៀង បានសង្កត់ធ្ងន់ថា៖ បណ្តាមូលដ្ឋាន គប្បីចង្អុលការជំរុញមាំសន្ទុះកំណើនចាក់វ៉ាក់សាំង ក្រោយពីថ្ងៃទី ១៥ សីហា មូលដ្ឋានណាផ្សព្វផ្សាយការចាក់វ៉ាក់សាំងសម្រេចអត្រាទាប បើប្រៀបធៀបជាមួយនឹងចំនួនវ៉ាក់សាំងបានបែងចែក គឺក្រសួងសុខាភិបាលផ្ទេរបញ្ជូនវ៉ាក់សាំងទាំងនោះឱ្យបណ្តាមូលដ្ឋានផ្សេងវិញ។ បណ្តាខេត្ត ទីក្រុងគប្បីយកចិត្តទុកដាក់ដល់ការកសាងផែនការចាក់វ៉ាក់សាំងបើកទូលាយចាប់ពីខែកក្កដាឆ្នាំ ២០២១ រហូតដល់ខែសីហាឆ្នាំ ២០២២ ផ្សព្វផ្សាយការចាក់វ៉ាក់សាំងឱ្យរហ័សបំផុត ប្រសិទ្ធភាពបំផុតពេលដែលបានក្រសួងសុខាភិបាលបែងចែក ជ្រើសរើស ចាក់វ៉ាក់សាំង។ ចាត់តាំងចាក់វ៉ាក់សាំងនៅនឹងមួយអន្លើឬចល័ត ជ្រើសរើសតំបន់ដែលមានគ្រោះអាសន្នខ្ពស់ ដើម្បីចាក់វ៉ាក់សាំងមុនបញ្ជាក់ច្បាស់កងកម្លាំងមុខសញ្ញា ទីកន្លែង និងពេលវេលាចាក់វ៉ាក់សាំងសម្រេចលទ្ធផលខ្ពស់បំផុត ការពារមិនទុកឱ្យមានការខ្ជះខ្ជាយ៕