21/07/2023 08:59
ថ្នាក់ដឹកនាំមន្ទីរអប់រំ-បណ្តុះបណ្តាលខេត្តថតរូបអនុស្សាវរីយ៍ជាមួយអ្នកម្តាយវៀតណាមវីរភាពវ៉ធីកឹម។
ឆ្ពោះដល់អនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាយុទ្ធជនពិការ-ពលី (២៧ ខែកក្កដា ឆ្នាំ ១៩៤៧-២៧ ខែកក្កដា ឆ្នាំ ២០២៣)។ កាលពីថ្ងៃទី ១៨ ខែកក្កដា ក្រុមប្រតិភូការងារមន្ទីរអប់រំ-បណ្តុះបណ្តាលខេត្តអាស្រ័យដោយអ្នកស្រីង្វៀងធីប៊ិចវ៉ឹង នាយិកាមន្ទីរអប់រំ-បណ្តុះបណ្តាលខេត្ត ធ្វើជាប្រធានក្រុមប្រតិភូការងារអញ្ជើញទៅសួរ សុខទុក្ខ និងជូនអំណោយដល់បណ្តាអ្នកម្តាយ វៀតណាមវីរភាពរបស់ទីផ្សាររួមខេត្តយ្វៀងហាយ និងស្រុកថ្កូវ។
ស្ថិតនៅទីផ្សាររួមខេត្តយ្វៀងហាយ ក្រុមប្រតិភូការងារអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាព វ៉ធីកឹម មានជន្មាយុ ៩០ ឆ្នាំ នៅភូមិយ៉ុងត្រឹម ឃុំឡុងត្វង និងអ្នកម្តាយវៀតណាមវីរភាព ឡេធីទៀតមានជន្មាយុ ៩៦ ឆ្នាំ នៅអនុសង្កាត់លេខ ៣ ទីប្រជុំជនស្រុកថ្កូវ។
ស្ថិតនៅនឹងបណ្តាទីកន្លែងបានទៅដល់ អ្នកស្រីង្វៀងធីប៊ិចវ៉ឹង សាកសួរសុខទុក្ខដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដល់សុខភាព និងជំរុញទឹកចិត្តស្មារតីបណ្តាអ្នកម្តាយវៀតណាមវីរភាព ហើយសង្ឃឹមថា អ្នកម្តាយវៀតណាមវីរភាពរស់នៅសប្បាយ មានសុខភាពមួនមាំ និងថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគយ៉ាងធំរបស់អ្នក ម្តាយវៀតណាមវីរភាព និងកំណត់ត្រាគុណូ បការៈរបស់បណ្តាវីរយុទ្ធជនពលីដើម្បីបុព្វហេតុ តស៊ូដណ្តើមឯករាជ្យជូនប្រជាជាតិ៕ ង៉ុកហុង-រតនា