• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត បានជាប់ឆ្នោតជាប្រធានគណៈអភិបាលសមាគម ពុទ្ធសាសនាវៀតណាមខេត្ត អាណត្តិកាល ២០២២ - ២០២៧ សាឡើងវិញ

12/04/2022 14:41

ក្នុងរយៈពេល 0២ ថ្ងៃ (ទី ០៨- ០៩ ខែ មេសា ឆ្នាំ ២0២២) គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ ចាត់តាំងមហាសន្និបាតតំណាងពុទ្ធសាសនាខេត្តត្រាវិញលើក ០៧ (អាណត្តិកាល ២0២២ - ២0២៧)។

សមាជិកគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្តអាណត្តិកាលថ្មី។    
     និមន្ត និងអញ្ជើញចូលមហាសន្និបាតមាន លោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ង្វៀងវុាំងត្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ព្រះឧបជ្ឈាយ៍ធិចធៀងញើងប្រធាន ក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម។ ព្រះថេរានុត្ថេរៈគ្រប់ឋានានុក្រមនៃគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមបណ្តាខេត្ត ទីក្រុង ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្ត ស្រុក ក្រុងក្នុងខេត្ត និងតំណាងពេញសិទ្ធិជាង ៣០០ ព្រះអង្គ។
     តាមរបាយការណ៍ក្នុងឯកសារមហាសន្និបាតបានឲ្យដឹង ទូទាំងខេត្តត្រាវិញមានវត្តពុទ្ធ សាសនាគណៈមហានិកាយខ្មែរ  និងពុទ្ធសានា មហាយាន ២៦៣ វត្ត ដោយមានភិក្ខុ ដួនជីជាង ៣.៧00 ព្រះអង្គ។ ក្នុងនោះវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរ ១៤៣ វត្ត មានព្រះសង្ឃជាង ៣.៣០០ ព្រះអង្គ ពុទ្ធសា នាមហាយាន ១២0 វត្ត មានព្រះសង្ឃជិត ៤៦៩ ព្រះអង្គ ក្នុងនោះព្រះភិក្ខុជាង ៣00 ព្រះអង្គ ដូនជី ១៦0 ព្រះអង្គ។
     ក្នុងអាណត្តិកាលកន្លង ទោះបីជួបការលំបាកច្រើនដោយសារអាសន្នរោគកូវីដ ១៩ ក៏ដោយ ប៉ុន្តែព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទក្នុងខេត្ត តែងបង្កើនស្មារតីសាមគ្គីចូលរួមបំពេញកិច្ចការព្រះពុទ្ធសាសនាសម្រេចបាន លទ្ធផលគួរឲ្យកត់សម្គាល់។ ក្រៅពីនោះ នៅទាំងបំពេញការងារសប្បុរិសធម៌សង្គមបានល្អទៀតផង។ ជាក់ស្តែងដូចជា៖ កសាងផ្ទះមេត្តា ស្ពាន ផ្លូវជនបទ ចម្អិនអាហារសប្បុរិសធម៌ជូនអ្នកជំងឺនៅមន្ទីរពេទ្យ ជូនទោចក្រយាន អាហារូបករណ៍ដល់សិស្សក្រីក្រ ។ល។ សរុបតម្លៃជាង ៣០០ ពាន់លានដុង។ ជូនគ្រឿងឧបភោគ បរិភោគដល់ប្រជាជននៅតំបន់ធ្វើចត្តាឡីស័ក មន្ទីរពេទ្យបណ្តោះអាសន្នជាដើម គិតជាតម្លៃ ជាង ៤០ ពាន់លានដុង។
     យោងតាមគោលលំនាំ " ក្រឹត្យវិន័យ-ទទួល បន្ទុក-សាមគ្គី-អភិវឌ្ឍន៍ " គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត អាណត្តិកាល ២០២២ - ២០២៧ បានដាក់ចេញនូវទិសដៅ ភារកិច្ចជាក់ស្តែងដើម្បីអនុវត្តល្អតាមគោលលំនាំ "សាសនា-ជនជាតិ- សង្គមនិយម " ដើម្បី ឆ្ពោះទៅដល់គោលដៅ "ជីវិតថ្លៃថ្លា សាសនា រុងរឿង" ។
     មហាសន្និបាតជ្រើសតាំងគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ រួមមានសមាជិក ៦៣ ព្រះអង្គ ក្នុងនោះមាន  ២៣ ព្រះអង្គ ជាភិក្ខុ ដួនជីចូលក្នុងគណៈអចិន្ត្រៃយ៍នៃគណៈអភិបាលសមាគមពុទ្ធសាស នាវៀតណាមខេត្តអាណត្តិកាល ២០២២ - ២០២៧ ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត បានតែងតាំងធ្វើប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសាឡើងវិញ។ តែងតាំងគណៈប្រឹក្សានៃគណៈអភិបាលសមា គមពុទ្ធសាសនាវៀតណាមខេត្ត ១៥ ព្រះអង្គ។

ថ្នាក់ដឹកនាំខេត្តប្រគេនក្រាំងមាសឆ្លាក់អក្សរ "ការពារប្រទេស ដើម្បីសេចក្តីសុខប្រជាជន" ។
      តំណាងឲ្យថ្នាក់ដឹកនាំខេត្ត លោកឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តកំណត់ត្រាការរួមចំណែក របស់គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត លោកឡេវុាំងហាំង ៖ សង្ឃឹមថាគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តអាណត្តិកាលថ្មី នឹងបន្តការអនុវត្តន៍ល្អតួនាទី ប្រជាប្រិយភាពរបស់ខ្លួន ដើម្បីបង្កើនការកសាងធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិសាមគ្គីបណ្តាសាសនា ដើម្បីកសាងខេត្តយើង ឲ្យរីកចម្រើនជាងទៀត។ ក្នុងឱកាសនេះដែរ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចង្អុលការបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និង គណៈកម្មាធិការបក្ស រដ្ឋអំណាច និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត គប្បីឧបត្ថម្ភគាំទ្រគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត ធ្វើសកម្មភាពបានត្រឹមត្រូវតាមច្បាប់ រួមចំណែក ជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច និង ប្រជាជនក្នុងខេត្ត អនុវត្តសម្រេចជោគជ័យបណ្តាគោលដៅនៃសេចក្តីសម្រេចចិត្តបក្ខភាគខេត្ត ត្រាវិញលើកទី ១១ អាណត្តិកាល ២០២០-២០២៥ បានដាក់ចេញ ។
ដើម្បីកំណត់ត្រាសកម្មភាពរបស់ព្រះភិក្ខុ  ដួនជីក្នុងកិច្ចការព្រះពុទ្ធសាសនាក្នុងអាណត្តិកាលកន្លង អភិបាលសមាគមពុទ្ធសាសនាវៀត ណាមមជ្ឈិមជូនប័ណ្ណសរសើរដល់សមូហ​ភាព ១៤ កន្លែង បុគ្គល ១២ ព្រះអង្គដែល មានស្នាព្រះហស្តឆ្នើមក្នុងកិច្ចការពុទ្ធសាសនាអាណត្តិកាល ២០១៧ - ២០២២ និងផ្តល់ប្រ ភពកម្លាំងជាប្រាក់ ១៥ ពាន់លានដុង រួមចំណែកជាមួយគណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាម អនុវត្តការងារសុខុមាលភាព សង្គម។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រាវិញ ជូនប័ណ្ណសរសើរដល់សមូហភាព ១៤ កន្លែង បុគ្គល ២៩ ព្រះអង្គ ដែលមានស្នាព្រះហស្តចូលរួមធ្វើកិច្ចការព្រះពុទ្ធសាសនា និង សកម្មភាពសប្បុរិសធម៌ សង្គម ដំណាក់កាល ២០១៧-២០២២។ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជូនប័ណ្ណសរសើរដល់សមូហភាព ០៦ កន្លែង និងបុគ្គល ២២ ព្រះអង្គ ដែលមានស្នាព្រះហស្តឆ្នើមបំពេញកិច្ចការពុទ្ធសាស និងរួមចំណែកយ៉ាង ច្រើនក្នុងសាសនា និងជនជាតិ អាណត្តិកាល ២០១៧-២០២២៕  ដំណឹង-រូបថត៖ សុជា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.