• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ព្រះតេជគុណ ថាច់រឿន បានជ្រើសតាំងជាថ្មីជាប្រធានសមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយអាណត្តិកាល ២០២៣-២០២៨

02/06/2023 10:33

កាលពីថ្ងៃទី ០១ ខែមិថុនា សមាគមព្រះ​សង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយចាត់​តាំងមហាសន្និបាតលើកទី ៦ អាណត្តិកាល ២០២៣- ២០២៨ ដោយមានតំណាងពេញសិទ្ធិចំនួន ១៤៦ អង្គ- រូប។

គណៈប្រតិបត្តិការអាណត្តិកាលថ្មី ចេញបង្ហាញព្រះភក្រ្តមហាសន្និបាត។

និមន្តចូលរួម មានព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ព្រះឧបជ្ឈាយ៍ ថាច់វ៉ាយ អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ព្រះឧបជ្ឈាយ៍ គឹម ថន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះតេជគុណ សឺនកែន ប្រធានការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហា ជាតិខេត្តមួយអន្លើដោយថ្នាក់ដឹកនាំគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តគណៈសាសនាខេត្ត គណៈជនជាតិខេត្ត និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុក តំណាងបណ្ដាផ្នែក ការិយាល័យស្រុក។
ថ្លែងយោបល់នាមហាសន្និបាត សមមិត្ត គឹមជីហ្វា  ប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយកត់សម្គាល់ និងគោរពស្ងើចសរ សើរលទ្ធផលដែលសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ សម្រេចបាន នាពេលកន្លង។ ក្នុងអាណត្តិកាលថ្មី  លោកមានបំណងឲ្យគណៈប្រតិបត្តិការសមាគមស្រុក គប្បីជំរុញមាំការងារផ្សព្វផ្សាយ បំផុសចលនា​ ព្រះសង្ឃ និងជនរួមជាតិខ្មែរអនុត្តល្អជាងទៀត គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ សកម្មបំផុសចលនាជនរួមជាតិពុទ្ធបរិស័ទអនុវត្តល្អជាងទៀតកាតព្វកិច្ចពលរដ្ឋ ចូលរួមចលនាពង្រីកសេដ្ឋកិច្ច សង្គមរក្សាលំ​នឹង និងលើកកម្ពស់ បណ្ដាលក្ខឋានឃុំជនបទថ្មី។
ថ្លែងសុន្ទរកថា ចង្អុលការមហាសន្និបាត  ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់សុខសាន្ត បានស្ងើចសរសើរចំពោះបណ្ដាសមិទ្ធផលដែលសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយសម្រេចបាននាពេលកន្លង។ ព្រះឧបជ្ឈាយ៍ មានថេរដីការសង្កត់ធ្ងន់ថា៖ ក្នុងអាណត្តិកាលថ្មី សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ ប្រមូលផ្ដុំបានបណ្ដាអង្គជាតំណាងគ្រប់សម្បទា គុណសម្បត្តិ សីលធម៌ មានចំ ណេះវិជ្ជា លទ្ធភាពខ្ពស់។ មានអង្គជាច្រើនមាន ចំណេះវិជ្ជាអនុបណ្ឌិត មហាវិទ្យាល័យ។ នេះ ជាការប្រមូលផ្ដុំបញ្ញាគ្រប់គ្រាន់រ៉ាប់រងការងារសមាគម។ បណ្ដាអង្គក្នុងគណៈប្រតិបត្តិការថ្មី គប្បីបង្កើនជាងទៀតការងារផ្សព្វផ្សាយដើម្បីសកម្មភាពរបស់សមាគមសម្រេចបានប្រសិទ្ធភាពខ្ពស់ជាងទៀត ជួយឱ្យព្រះសង្ឃ ជនរួមជាតិពុទ្ធបរិស័ទលើកកម្ពស់ការយល់ដឹង បដិសេធបណ្ដាទ្រឹស្ដីមួលបង្កាច់របស់បណ្ដាអានុ ភាពអមិត្ត បង្កភាពបំបែកបំបាក់សាមគ្គីរវាង បណ្ដាសាសនាបណ្ដាជនជាតិកិញ-ខ្មែរ-ចិន។ ផ្សព្វផ្សាយអនុវត្តល្អបណ្ដាឯកសារបទដ្ឋាន របស់សមាគមប្រតិបត្តិម៉ឺងម៉ាត់ច្បាប់ជំនឿ សាសនា គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ បង្កើនធ្លុងមហាសាមគ្គីទូទាំងជនជាតិ រក្សាខ្ជាប់ និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ វប្បធម៌សាសនាគណៈមហានិកាយខ្មែរ។
មហាសន្និបាត បានជ្រើសតាំងគណៈប្រតិបត្តិការអាណត្តិកាលថ្មី ២០២៣-២០២៨  រួមមាន ២១ អង្គ។ ជ្រើសតាំងព្រះឧបជ្ឈាយ៍  ព្រះតេជគុណ ០៤ ព្រះអង្គជាគណៈប្រឹក្សា។  គណៈប្រតិបត្តិការថ្មីចាត់តាំងប្រជុំលើកដំបូង ជ្រើសតាំងគណៈអចិន្ត្រៃយ៍រួមមាន ០៩ អង្គ។ ព្រះតេជគុណថាច់រឿនបានជ្រើសតែងតាំង ជាថ្មីជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ អាណត្តិកាល ២០២៣ -២០២៨។ មហាសន្និបាតបានអនុម័តឆ្លងសេចក្ដីសម្រេចចិត្ត ៥ យ៉ាង។
នាឱកាសនោះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានប្រគេនបណ្ណសរសើរដល់សមូហភាព ១ កន្លែង និងបុគ្គល ៥ អង្គដែល មានស្នាព្រះហស្ដឆ្នើមក្នុងសកម្មភាពពុទ្ធសា សនាក្នុងអាណត្តិកាលកន្លង។ គណៈកម្មាធិ ការប្រជាជនស្រុកយ្វៀងហាយ ប្រគេនលិខិតសរសើរដល់សមូហភាព ៧ កន្លែង និងបុគ្គល ១០ អង្គ-រូបដែលមានស្នាដៃឆ្នើមក្នុងការងារ សមាគម និងសប្បុរសធម៌សង្គមក្នុងអាណត្តិកាល ២០១៨-២០២៣។ ក៏ក្នុងឱកាសនោះដែរ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក បំផុសចលនាតាមបណ្ដាវត្តបានទោចក្រយានចំនួន ២៣ គ្រឿងក្នុងមួយគ្រឿងៗតម្លៃ ១,៥  លានដុងជូនដល់សិស្សដែលមានស្ថានភាពលំបាកពុះពារការលំបាករៀនសូត្រពូកែ៕    ដំណឹង-រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.