• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ពិធីប្រកាសសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល៖ ទទួលស្គាល់ស្រុកកូវង៉ាង និងស្រុកយ្វៀងហាយសម្រេចលក្ខឋានជនបទថ្មី

18/07/2023 07:25

ទទួលការផ្ដល់សិទ្ធិរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សមមិត្ត ង៉ូជីកឿង លេខាគណៈកម្មាធិការបក្សខេត្ត និងសមមិត្ត ឡេវុាំងហាំងជូនបណ្ណទទួលស្គាល់ស្រុកជនបទថ្មីដល់ថ្នាក់ដឹកនាំស្រុកកូវង៉ាង។

កាលពីព្រឹកថ្ងៃទី ១៥ ខែកក្កដា ស្រុកកូវង៉ាង ចាត់តាំងពិធីប្រកាសសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងទទួលបណ្ណទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២២។
អញ្ជើញចូលរួមមានបណ្ដាសមមិត្ត៖ ត្រឹងញ៉ឹកឡាម អនុប្រធានការិយាល័យចាត់ចែងជនបទថ្មីមជ្ឈិម ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រឹងក្វឹកទ្វឹង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត ង្វៀងវុាំងហ៊ីវ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត ង្វៀងវុាំងត្រៀក សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តរួមជាមួយតំណាំងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត  បណ្ដាមន្ទីរ ផ្នែកខេត្ត។  បណ្ដាសមមិត្ត ថាច់ធីធូហា សមាជិការគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុកកូវង៉ាង ត្រឹងមិញបាញ់ អនុលេខាអចិន្ត្រៃយ៍បក្សស្រុកង្វៀងវុាំងង៉ា អនុលេខាបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង អ្នកម្ដាយវៀតណាមវីរភាព កម្មាភិបាលចូលនិវត្តន៍ ឥស្សរសមណសាសនា និងប្រជាជនលើភូមិសាស្រ្ត។
ស្រុកកូវង៉ាង មានគ្រួសារប្រជាជនចំនួន ៣៥.៧៥៦ គ្រួ ក្នុងនោះ អត្រាជនរួមជាតិខ្មែរ ចំនួន ៣៧,៦៦%។ ជីវភាពប្រជាជនភាគច្រើន ពឹងលើរបរកសិកម្ម ចិញ្ចឹមជលផល។ល។ រយៈពេល ១០ ឆ្នាំមុន ស្រុកមានការលំបាកច្រើន  ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមនៅអន់ខ្សោយ កម្រិតប្រាក់ចំណូលគិតជាមធ្យមសម្រេច ១២,៧% នៃមនុស្សម្នាក់ក្នុងមួយឆ្នាំ។ អត្រាគ្រួសារក្រីក្រ ជាង ២៦% ផ្ទះបណ្ដោះអាសន្ន ចំនួន ៥.៩៣៦ ខ្នង។ ក្រោយរយៈពេល ១២ ឆ្នាំអនុវត្តកម្មវិធី គោលដៅជាតិកសាងជនបទថ្មីក្នុងស្ថានភាព រួមដែលមានការលំបាក និងងាយស្រួលលាយឡំគ្នា ប៉ុន្តែបានខេត្តវិនិយោគទុន ៦០៨ ពាន់​លានដុងសម្រាប់កសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធ ៨ សំណង់បម្រើឱ្យការចិញ្ចឹមជលផល ​រួមចំណែកសម្រេចរួចរាល់ហេដ្ឋារចនាសម្ព័ន្ធ​តំបន់ចិញ្ចឹមជលផលប្រមូលផ្ដុំលើភូមិសាស្រ្ត។ ប្រព័ន្ធនយោបាយ និងប្រជាជនផ្សព្វផ្សាយ អនុវត្តមានប្រសិទ្ធភាពចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ ទីក្រុង”។
កៀរគរប្រភពកម្លាំងចូលរួមវិភាគទានទៅក្នុងបណ្ដាសំណង់ គម្រោងការសាធារណប្រយោជន៍របស់មូលដ្ឋាន។ សហការបំផុសចលនា បណ្ដាកម្មវិធី “សុខុមាលភាពសង្គម”បានជាង ៥០ ពាន់លានដុង។ អនុវត្តមានប្រសិទ្ធភាព បណ្ដាចលនាកសាងគ្រួសារ “គ្មាន ៥ យ៉ាង ជ្រះ ៣ យ៉ាង”។ ដងផ្លូវផ្កា ផ្លូវច្រកជ្រះ បៃតង-ជ្រះស្អាត - ភ្លឺ របងបៃតង ផ្លូវច្រកភ្លឺ។ល។ ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារ ប្រជាចលនា” “អតីតយុទ្ធជនគំរូ” “កសិករផលិត -ធ្វើអាជីវកម្មពូកែ” “យុវវ័យកូវង៉ាងរួមកម្លាំង កសាងជនបទថ្មី”។ល។
ជាមួយស្មារតី សាមគ្គី ខិតខំ ប្ដេជ្ញាចិត្តខ្ពស់ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទូទាំងស្រុក ខិតខំឆ្លងកាត់ការលំបាក សាកល្បង អនុវត្តសម្រេចកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ ស្រុក មាន ១៣/១៣ ឃុំបានទទួលស្គាល់ សម្រេចសម្បទាជនបទថ្មី។ ៣/១៣ ឃុំបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់។ ២/២ ទីប្រជុំជនសម្រេចសម្បទាទីក្រុង អារ្យធម៌។ ភូមិ ៩០/៩០ ភូមិជនបទថ្មី។ គ្រួសារ ៣០.៨៥១/៣២.៦៧៩ បានទទួលស្គាល់គ្រួសារ វប្បធម៌ ជនបទថ្មី។ បណ្ដាឃុំបានទទួលស្គាល់ សម្រេចសម្បទា បន្តលើកកម្ពស់គុណភាពខ្លឹមសារ ១៩/១៩ លក្ខឋានឃុំជនបទថ្មី ឃុំជនបទថ្មីលើកកម្ពស់តាមកន្សោមលក្ខឋានដំណាក់កាល ២០២១- ២០២៥។ ប្រាក់ចំណូលគិតជាមធ្យមរបស់ប្រជាជនម្នាក់ៗគិតដល់ចុងឆ្នាំ ២០២២ សម្រេច ៦៤,២៦ លានដុងក្នុងមួយ ឆ្នាំ កើន ៥២ លានដុងប្រៀបជាមួយឆ្នាំ ២០១០។ អត្រាគ្រួសារក្រីក្រពហុសណ្ឋានបានកាត់បន្ថយនៅ ៣,០៥% ថយចុះ ២៣,៨១%ប្រៀបជា មួយឆ្នាំ ២០២១។
ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង ចង្អុលការ៖ នៅពេលខាងមុខ ស្រុកបន្តបង្កើនការដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច ក្នុងការកសាងជនបទថ្មី ពង្រីកល្អតួនាទីរបស់រណសិរ្សមាតុភូមិ និងបណ្ដាអង្គការមហាជន ក្នុងការងារផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមលើកកម្ពស់គុណភាពបណ្ដាលក្ខឋានកសាង ជនបទថ្មី។ ផ្ដុំផ្ទៀងផ្ទាត់តម្រែតម្រង់ និងអនុ វត្តគ្រោងផែនការភ្ជាប់ជាមួយរចនាសម្ព័ន្ធផ្នែក កសិកម្មឡើងវិញ ឡើងគ្រោងផែនការតំបន់ ផលិតបណ្ដាផលិតផលសំខាន់។
 ចង្អុលការអនុវត្តមានប្រសិទ្ធភាពកម្មវិធី OCOP ភ្ជាប់ជាមួយពង្រីកទេសចរណ៍ បណ្ដារូបភាពចាត់តាំងផលិត ធ្វើអាជីវកម្មដើម្បីផលិត បណ្ដាផលិតផលកសិកម្ម សេវាកម្មមានកម្លាំង ព្រៀបខាងប្រជែងនៅលើទីផ្សារ។ ផ្លាស់ថ្មី និងលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលមុខរបរ សម្រាប់ពលករជនបទ បណ្ដុះបណ្ដាលមុខរបរ រយៈពេលខ្លីភ្ជាប់ជាមួយទីផ្សារពលកម្ម និងផែនការរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ស្រុកឡើងវិញ។ រក្សាលំនឹង និងលើកកម្ពស់ប្រសិទ្ធភាពឧត្តាន កម្មអប់រំ បំបាត់អនក្ខរកម្មជារៀងរាល់ឆ្នាំ។ យកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារ ឧបករណ៍សាលារៀន។ល។
នៅក្នុងពីធីប្រកាស ទទួលការប្រគល់សិទ្ធិ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ជូនបណ្ណទទួលស្គាល់ស្រុកកូវង៉ាង សម្រេចលក្ខឋានជនបទថ្មីឆ្នាំ ២០២២។ ក្នុង ឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរ ១៧ ច្បាប់ដល់សមូហ ភាព ៥ កន្លែង និងបុគ្គល ១២ រូប។ គណៈកម្មា ធិការប្រជាជនស្រុកកូវង៉ាង ជូនលិខិតសរសើរ ៤៦ ច្បាប់ដល់សមូហភាព ២៨ កន្លែង និងបុគ្គល ១៨ រូប ដែលមានស្នាដៃក្នុងការកសាង ស្រុកជនបទថ្មីឆ្នាំ ២០២២។
ក្នុងឱកាសនោះដែរ ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទសាខាខេត្តត្រាវិញ និងធនាគារ ពាណិជ្ជកម្មភាគហ៊ុនពាណិជ្ជកម្មបរទេសវៀត ណាមសាខាខេត្តត្រាវិញឧបត្ថម្ភផ្ទះឧបការគុណ ចំនួន ៣ ខ្នងជូនគ្រួសារក្រីក្ររបស់ស្រុក ផ្ទះ មួយខ្នងៗគិតជាតម្លៃ ៥០ លានដុង។

ពេលរសៀលនៃថ្ងៃដដែលនោះដែរ  ស្រុកយ្វៀងហាយ ក៏ចាត់តាំងប្រកាស  សេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងទទួលបណ្ណទទួលស្គាល់​ស្រុកសម្រេចលក្ខឋានជនបទថ្មី

បានការផ្ដល់សិទ្ធិរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ត្រៀងធីង៉ុកអាញ់ និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង ជូនបណ្ណទទួលស្គាល់ដល់ថ្នាក់ដឹកនាំស្រុកយ្វៀងហាយ។

អញ្ជើញចូលរួមមានបណ្ដាសមមិត្ត៖ ត្រឿងធីង៉ុកអាញ់ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ត្រឹងញ៉ឹកឡាម អនុប្រធានការិយាល័យចាត់ចែងជនបទថ្មីមជ្ឈិម ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខា បក្សខេត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រ ធានគណៈកម្មាធិការប្រជាជខេត្ត។ បណ្ដាអតីតថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្តនៃបណ្ដាសម័យកាល។ ថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែក មូលដ្ឋាន។ បណ្ដាគ្រួសារប្រជាជនឥស្សរសមណសាសនា តំណាងអាជីវកម្ម សប្បុរសជន បណ្ដាអង្គការចាត់តាំងសង្គមដែលមានការរួមវិភាគទានច្រើនសម្រាប់ការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ស្រុក។
តាមប្រសាសន៍របស់លោកគឹមជីហ្វា ប្រធាន គណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយ៖  ចាប់ពីពេលអនុវត្តភារកិច្ចកសាងជនបទថ្មី ស្រុក មានការផ្ដើមពីចំណុចខឿនសេដ្ឋកិច្ចមានកំណើនទាប ភូមិសាស្រ្តត្រូវកាត់ចែក ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមមិនទាន់ព្រមៗគ្នាប្រភព ឧបត្ថម្ភវិនិយោគសម្រាប់ការអភិវឌ្ឍន៍ ស្ថិតទៅលើការសម្រួលពីថវិកាថ្នាក់លើ។
គិតមកទល់ពេលនេះ ជាមួយការប្ដេជ្ញាចិត្តការខិតខំរបស់ទូទាំងបក្ខភាគ រដ្ឋអំណាច ប្រជាជនស្រុកយ្វៀងហាយ ស្ថានភាពសេដ្ឋកិច្ច-សង្គម របស់ស្រុកមានការរីកចម្រើនតាមទិសដៅសកម្ម។ ឆ្នាំ ២០២២ តម្លៃផលិតនៃទូទាំងស្រុក(តាមតម្លៃ ឆ្នាំ ២០១០) ជាង ៨.២០០ ពាន់លានដុង។ រចនាសម្ព័ន្ធសេដ្ឋកិច្ច បង្វែរតាមទិសដៅសកម្ម តំបន់ ឧស្សាហកម្ម រុក្ខកម្ម ជលផលស្រូបយកអត្រា  ៤៨,៣% តំបន់ឧស្សាហកម្ម សាងសង់ស្រូបយកអត្រា ៣៧,០៣%។ តំបន់ពាណិជ្ជកម្ម  សេវាកម្ម ស្រូបយកអត្រា ១៤,៦៧%។ ប្រាក់ចំណូលគិតជាមធ្យមរបស់ប្រជាជនម្នាក់ៗ ក្នុងស្រុកសម្រេច ៦១ លានដុងក្នុងមួយឆ្នាំ។ គិតដល់ចុងឆ្នាំ ២០២២ ស្រុកនៅមានគ្រួសារក្រីក្រចំនួន ៤៥៣ គ្រួ ស្រូបយកអត្រា ២,២១% និងគ្រួសារជិតក្រចំនួន ៥៥៤ គ្រួ ស្រួបយក អត្រា ២,៧%។
ថ្លែងយោបល់ក្នុងពិធីនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង ប្រសិទ្ធពរ និងស្ងើចសរសើរបណ្ដាសមិទ្ធផលគួរជាទី មោទនៈរបស់ស្រុកយ្វៀងហាយក្នុងការកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ សមមិត្តស្នើឲ្យស្រុក បន្តពង្រីកបណ្ដាសមិទ្ធផលដែលសម្រេចបាន។ ផ្ដុំជម្នះបណ្ដាភាពអន់ខ្សោយ លំបាក ទាញយកផលមានប្រសិទ្ធភាព សក្ដានុភាពកម្លាំងព្រៀប របស់មូលដ្ឋាន។ ពង្រឹងលើកកម្ពស់បណ្ដាលក្ខឋានស្រុកជនបទថ្មី។ ផ្ដុំផ្សព្វផ្សាយឱ្យបានទាន់ ពេលមានប្រសិទ្ធភាពបណ្ដាគោលនយោបាយ របស់មជ្ឈិមរបស់ខេត្តឧបត្ថម្ភពង្រីកកសិកម្ម កសិករ ជនបទ។ អនុវត្តមានប្រសិទ្ធភាពកម្មវិធីផ្លាស់ប្ដូរ ឌីជីថលក្នុងការកសាងជនបទកម្មវិធីឃុំនីមួយៗមានផលិតផល (OCOP) មួយ។
នៅក្នុងពីប្រកាសសេចក្ដីសម្រេច មានសមូភាព ៥ កន្លែង និងបុគ្គល ១២ រូបបានប្រធាន គណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរសមូហភាព ១០ កន្លែង និងបុគ្គល ២១ រូបបានប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយជូនលិខិតសរសើរដោយមានស្នាដៃឆ្នើម ក្នុងការអនុវត្តន៍កម្មវិធីគោលដៅជាតិកសាង ជនបទថ្មីនៅនឹងស្រុក។    ក៏ក្នុងឱកាសនោះដែរ ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ (Agri bank) ជូនទឹកប្រាក់ចំនួន ៤,១ ពាន់លានដុង ដើម្បីបង្កមូលនិធិសុខុមាលភាពសង្គមសម្រាប់ស្រុកយ្វៀងហាយ៕   ដំណឹង-រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.