11/02/2025 09:09
ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់សុខសាន្ត ព្រះមេគណរងខេត្ត និងព្រះឧបជ្ឈាយ៍ គឹមថន អនុប្រធានសមាគមខេត្ត ប្រទានសញ្ញាបត្រដល់បេក្ខសិស្សជាប់លេខ ១ ថ្នាក់ទុតិយភូមិ (ទី ១ ខាងឆ្វេង) និងលេខ ១ ថ្នាក់បឋមភូមិ (ទី ១ ខាងស្តាំ)។
តំណាងបណ្តាផ្នែក ស្ថាប័នខេត្ត ក្រុង ចូលរួមប្រគេនអំណោយដល់បេក្ខសិស្សថ្នាក់ ទុតិយភូមិជាប់ពីលេខ ១ (រាប់ពីឆ្វេងទៅស្តាំ) ដល់លេខ ១០។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ បេក្ខសិស្សត្រូវប្រឡង ១២ វិញ្ញាសា។ សាមណេរថាច់វ៉ាំងសាន្ត គង់នៅវត្តកំពង់ឈូក (ផ្នោរ សង្ក្រម) ស្រុកទីវកឹង សិក្សានៅវត្តធ្លក ស្រុកកូវង៉ាង ពិន្ទុរួម ១០០,៨ ពិន្ទុ ទទួលជ័យលាភីលេខ ១។ ភិក្ខុខន្តិធម្មោ ឡឹមវ៉ាំង
គណៈមន្តី្រសង្ឃខេត្ត ប្រទាន និងជូនសញ្ញាប័ត្រថ្នាក់បឋមភូមិដល់បេក្ខសិស្ស ជាប់ពីលេខ ១ (រាប់ពីឆ្វេងទៅស្តាំ) ដល់លេខ ១០ ។
ត្វៀង គង់នៅវត្តប្រាសាទគង់ ខេត្តសុកត្រាំង សិក្សាវត្តស្វាយសៀមថ្មី ស្រុកថ្កូវ ពិន្ទុរួម ៩៧,៥ ពិន្ទុ ទទួលជ័យលាភីលេខ ២។ សាមណេរថាច់រដ្ឋាគង់នៅវត្តអំពាំងសាន្ត ស្រុកកូវង៉ាង សិក្សាវត្តធ្លក ស្រុកកូវង៉ាង ពិន្ទុរួម ៨៩ ទទួលជ័យលាភីលេខ ៣។
សមណសិស្សក្នុងម៉ោងប្រឡង។ រូបថត៖ រតនា
យុវតីសិស្សចូលរួមប្រឡងពុទ្ធិកសិក្សាមធ្យមសិក្សាបឋមភូមិ។ រូបថត៖ រតនា
ថ្នាក់ពុទ្ធិកសិក្សាទុតិយភូមិបេក្ខសិស្សត្រូវប្រឡង ១០ វិញ្ញាសា។ ភិក្ខុអគ្គប្បសន្នោ គឹមតឹម គង់នៅវត្តពោធិបឹង ស្រុកថ្កូវ សិក្សានៅវត្តពោធិសាលរាជ (កំពង់) ទីក្រុងត្រាវិញ ពិន្ទុរួម ៨៧,៥ ពិន្ទុ ទទួលជ័យលាភីលេខ ១។ ភិក្ខុទក្ខប្បញ្ញោ ត្រឹង ថាច់ឡាមត្រឿង គង់នៅវត្តតាឱក ស្រុកកូវកែ សិក្សានៅវត្តផ្នោដូង ស្រុកថ្កូវ ពិន្ទុរួម ៨៦,៧៥ ពិន្ទុ ទទួលជ័យលាភីលេខ ២។ ភិក្ខុឆន្ទបុណ្ណោ គឹមភឿង គង់នៅវត្តចេតិយ ស្រុកថ្កូវ សិក្សានៅវត្តបង្រៃថ្មី ស្រុកថ្កូវ ពិន្ទុរួម ៨៥,២៥ ពិន្ទុ ទទួលជ័យលាភីលេខ ៣ ៕ ដំណឹង-រូបថត៖ សុជា
ព្រះវិហារវត្តពោធិសាលរាជ (កំពង់)។ រូបថត៖ រតនា