• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំទី ៧០ ទិវាគ្រូពេទ្យវៀតណាម(២៧ កុម្ភៈ ឆ្នាំ ១៩៥៥-២៧ កុម្ភៈ ឆ្នាំ ២០២៥)

28/02/2025 14:36

*ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅប្រសិទ្ធពរផ្នែកសុខាភិបាល

ថ្នាក់ដឹកនាំខេត្តជូនកិត្តិនាមគ្រូពេទ្យឆ្នើមដល់បណ្តាបុគ្គល។ 

កាលពីថ្ងៃទី ២៥ ខែកុម្ភៈ មន្ទីរសុខាភិបាល ខេត្តត្រាវិញចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំទី ៧០ ទិវាគ្រូពេទ្យវៀតណាម(២៧ កុម្ភៈ ឆ្នាំ ១៩៥៥-២៧ កុម្ភៈ ឆ្នាំ ២០២៥)។
បណ្តាសមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ឡេវុាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងក្វិញធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត គាងសុខា សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង  ទីផ្សាររួមខេត្ត បណ្តាមជ្ឈមណ្ឌលសុខាភិបាល បណ្តាមន្ទីរពេទ្យ កងជួរកម្មាភិបាល គ្រូពេទ្យ  វេជ្ជបណ្ឌិតដែលឆ្លងកាត់គ្រប់ជំនាន់បានអញ្ជើញចូលរួម។ 
វេជ្ជបណ្ឌិតឯកទេសទី ២ ង្វៀងហ៊ឺវភឿក នាយករងមន្ទីរសុខាភិបាលអានលិខិតប្រសិទ្ធពរទិវាគ្រូពេទ្យវៀតណាមរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តផ្ញើជូនកម្មាភិបាល ផ្នែកសុខាភិបាលនាឱកាសឆ្នាំទី ៧០ ទិវាគ្រូពេទ្យវៀតណាម រំលឹកឡើងវិញប្រវេណីត្រចះ ត្រចង់ និងបណ្តាលទ្ធផលលេចធ្លោរបស់ផ្នែក សុខាភិបាលកន្លងហើយ។ ទន្ទឹមនឹងនោះ សម្តែងក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកងជួរគ្រូពេទ្យ  វេជ្ជបណ្ឌិតគ្រប់ជំនាន់មុនដែលបានរួមវិភាគទាន អនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន។ 

​                                                     ថ្នាក់ដឹកនាំខេត្តជូបផ្កាប្រសិទ្ធពរមន្ទីរសុខាភិបាល។
សមមិត្ត ឡេវុាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត វាយតម្លៃខ្ពស់ និងសម្តែងការដឹងគុណចំពោះការបរិច្ចាគរបស់កងជួរគ្រូពេទ្យ បុគ្គលិកសុខាភិបាល ជានិច្ចកាលជ្រោងខ្ពស់ស្មារតីភារកិច្ច អស់ពីចិត្ត ដើម្បីបុព្វហេតុថែទាំសុខភាពជូនប្រជាជន និងអនុវត្តសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន។ ដើម្បីរក្សាខ្ជាប់ និងពង្រីកបណ្តាស្នាដៃដែលសម្រេចបានរបស់ផ្នែក សមមិត្ត ឡេវ៉ាំងហាំង សំណូមពរកង ជួរគ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិកផ្នែកសុខាភិបាល គប្បីបន្តរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញភ្ជាប់ជាមួយនឹង ១២ ប្រការ សីលធម៌គ្រូពេទ្យដោយកិច្ចការធ្វើជាក់ស្តែង សមនឹងក្តីជំនឿទុកចិត្តរបស់សង្គមលើកតម្កើង។   ទន្ទឹមនឹងនោះមិនបញ្ឈប់រៀនសូត្រលើកកម្ពស់ លទ្ធភាព តម្រិះវិជ្ជាមុខជំនាញអនុវត្តបណ្តាសមិទ្ធផលវិទ្យាសាស្ត្រ-បច្ចេកវិទ្យាជឿនលឿនទៅក្នុង ការពិនិត្យព្យាបាលជំងឺដើម្បីបុព្វហេតុសុខភាព សហគមន៍។ បង្កើនការគ្រប់គ្រងរដ្ឋលើវិស័យសុខាភិបាល ប្រើប្រាស់មានប្រសិទ្ធភាពសម្ភារ ឧបករណ៍សុខាភិបាល  គួបផ្សំពេទ្យសម័យទំនើប និងពេទ្យបុរាណ ធានាគ្រប់ថ្នាំ លក្ខណៈសម្ភារដើម្បីបម្រើ ការពិនិត្យព្យាបាលជំងឺ។ ជំរុញមាំការកែតម្រង់រដ្ឋបាល ផ្លាស់ប្តូរឌីជីថលក្នុងផ្នែកសុខាភិបាល  ក្នុងការថែទាំព្យាបាលសុខភាពជូនប្រជាជននៅលើភូមិសាស្ត្រខេត្ត រួមចំណែកកសាងមាតុភូមិត្រាវិញ កាន់តែរុងរឿងអភិវឌ្ឍន៍។ល។
នាឱកាសនេះដែរ ផ្នែកសុខាភិបាលត្រាវិញមានបុគ្គល ១០ រូបបានប្រធានរដ្ឋប្រទានជូនកិត្តិនាម គ្រូពេទ្យឆ្នើម ដោយមានស្នាដៃឆ្នើមក្នុងបុព្វហេតុការ ពារថែទាំ និងលើកកម្ពស់សុខភាពជូនប្រជាជន៕     ដំណឹង-រូបថត៖ រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.