• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 08/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ពិធីជួបជុំអំណរបក្ស អំណរនិទាឃរដូវឆ្នាំ ២០២៥

23/01/2025 13:44

កាលពីថ្ងៃទី ២២ ខែមករា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ ឆ្នាំទី ៩៥ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (០៣/០២/១៩៣០-០៣/០២/២០២៥) អំណរ និទាឃរដូវឆ្នាំ ២០២៥។

សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្លែងយោបល់ក្នុងពិធីជួបជុំ។ រូបថត គីមឡង
អញ្ជើញចូលរួមពិធីជួបជុំមានបណ្ដាសមមិត្ត៖  ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត  បណ្ដាសមមិត្ត អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស បណ្ដាសមមិត្តអនុលេខាគណៈកម្មាធិការ បក្សខេត្ត អតីតអនុលេខាគណៈកម្មាធិការបក្ស ខេត្ត បណ្ដាសមមិត្តជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈ ប្រតិបត្តិការបក្ខភាគខេត្តគ្រប់សម័យកាល បណ្ដាសមមិត្តព្រឹទ្ធាចារ្យបដិវត្តន៍ អ្នកម្ដាយវៀតណាមវីរភាព វីរកងកម្លាំងប្រដាប់អាវុធប្រជាជន សមណ ស័ក្ដិនៃបណ្ដាសាសនានៅលើភូមិសាស្រ្តខេត្ត ។ល។

បណ្តាតំណាងរូលរួមពិធីជួបជុំ។ រូបថត៖ គីមឡង
ស្ថិតក្នុងបរិយាកាសដ៏កក់ក្ដៅនៃពិធីជួបជុំ  សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តបានថ្លែងសុន្ទរកថារំលឹកឡើងវិញប្រពៃណីដ៏ត្រចះត្រចង់របស់បក្សកុម្មុយ និស្ដវៀតណាម ប្រវេណីរបស់បក្ខភាគនិងប្រជា ជនខេត្តត្រាវិញក្នុងអំឡុង ៩៥ ឆ្នាំកសាងនិង អភិវឌ្ឍ។
មុននេះ ៩៥ ឆ្នាំ គឺនៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ បក្សកុម្មុយនិស្ដវៀតណាមបានស្ថាបនាឡើង ក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមហស្ចារ្យជារបត់មួយដ៏សំខាន់ក្នុងប្រវត្តិសាស្រ្តបដិវត្តន៍វៀតណាមអាស្រ័យដោយលោកប្រធានហូជីមិញ បានបរិច្ចាគកម្លាំងត្រៀមទាំងនយោបាយ សតិអារម្មណ៍រួចចាត់តាំងជាលទ្ធផលសំខាន់នៃដំណាក់កាលផ្សំគ្នារវាងលទ្ធិម៉ាក-ឡេនីន ជាមួយចលនាកម្មករនិងចលនាស្នេហាជាតិនៅវៀត ណាម ជាបច្ចុប្បន្នភាពសំណូមពរអភិវឌ្ឍរបស់ បដិវត្តន៍ប្រទេសយើងនិងនិន្នាការនៃសម័យ កាលបញ្ចប់សម័យកាលទាល់ច្រក វិបត្តិលើ មាគ៌ាសង្គ្រោះជាតិក្រោយរយៈពេលត្រូវខ្មាំងឈ្លានពានយ៉ាងយូរអង្វែង។

សមមិត្ត​ ង៉ូជីកឿង ជូនសញ្ញាសម្គាល់អាយុបក្សដល់បក្ខជន។ រូបថត៖ គីមឡង
ក្នុងបណ្ដាសម័យសង្គ្រាមប្រឆាំងខ្មាំងឈ្លាន ពានខេត្តត្រាវិញមានយុទ្ធជនពលីជីវិតចំនួន  ១៨.៥៨៣ នាក់ យុទ្ធជនរងរបួស ៨.២០៤ នាក់ និងរាប់ម៉ឺនគ្រួសារបានទទួលស្គាល់ ជាគ្រួសារមានសគុណចំពោះជាតិ។ល។
ឈាម កម្លាំងកាយរបស់សមមិត្ត ជនរួមជាតិ យុទ្ធជនយ៉ាងច្រើនរាប់មិនអស់បានបរិច្ចាគ ដើម្បី ប្ដូរយកឯករាជ្យ សេរីភាពជូនមាតុភូមិ ប្រទេស ជាតិ បានពូតផ្ដុំជាប្រវេណី “វិញត្រាវីរភាព" "ខេត្តត្រាវិញវីរភាព" បានស្ងើចសរសើរនិងប្រទាន កិត្តិនាមខ្ពង់ខ្ពស់ “ខេត្តនាំមុខ ចលនាប្រជាជន ឈ្លបសង្គ្រាមទូទាំងភូមិភាគ” ឥស្សរិយយស ចំណាត់ថ្នាក់លេខ ១ ជាមួយទង់មានអដ្ឋសុវណ្ណក្ខរា “ទូទាំងប្រជាជនក្រោកឈរ សាមគ្គីបង្កើតស្នាដៃ” បានរដ្ឋស្ងើចសរសើរសមូហភាព ៨៤ កន្លែងនិងបុគ្គល ៦១ នាក់ជាវីរកងកម្លាំងប្រដាប់ អាវុធប្រជាជន វីរពលកម្ម ជាពិសេសមានអ្នកម្ដាយចំនួន ៣.៣៤៦ នាក់បានប្រទាននិងឧទ្ទិស កិត្តិនាម “អ្នកម្ដាយវៀតណាមវីរភាព”។

សមមិត្ត ង៉ូជីកឿង ជូនសញ្ញាសម្គាល់អាយុបក្សដល់បក្ខជន។ រូបថត៖ គីមឡង
បណ្ដាស្លាកស្នាមសង្គ្រាមវីរភាព បណ្ដាឈ្មោះ មាតុភូមិ ឈ្មោះកុលបុត្ររបស់ខេត្តត្រាវិញ បានកត់ត្រាក្នុងប្រវត្តិសាស្រ្តរបស់ខេត្តនិងប្រវត្តិសាស្រ្តរបស់ជនជាតិវៀតណាម។ នោះជាកិត្តិយស ជាមោទនភាពរបស់បក្ខភាគនិងប្រជាជនខេត្តត្រាវិញ។
ស្ថិតក្នុងបរិយាកាសសោមនស្សរីករាយ ចំពោះមុខសមិទ្ធផលដ៏ធំធេងដែលសម្រេចបានក្នុងឆ្នាំ ២០២៤ ទទួលអំណរនិទាឃរដូវឆ្នាំ ២០២៥ អំណរអនុស្សាវរីយ៍ឆ្នាំទី ៩៥ ទិវា ស្ថាបនាបក្សកុម្មុយនិស្ដវៀតណាមរុងរឿងបក្ខភាគ កងទ័ពនិងប្រជាជនខេត្តត្រាវិញរក្សាខ្ជាប់ សាមគ្គីភាព ខិតខំ ប្ដេជ្ញាអនុវត្តសម្រេចល្អរាល់ភារកិច្ច។
នៅក្នុងពិធីជួបជុំ ជំនួសមុខគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការ ប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ សមមិត្តគឹមង៉ុកថាយ បានប្រសិទ្ធពរជូនចំពោះអ្នកម្ដាយវៀតណាមវីរភាព វីរកងកម្លាំងប្រដាប់អាវុធប្រជាជន កម្មាភិបាលចូលនិវត្តន៍ បណ្ដាសមណស័ក្ដិនៃបណ្ដាសាសនា កម្មាភិបាល បក្ខជន បុគ្គលិក និយោជិត យុទ្ធជនកងកម្លាំងប្រដាប់អាវុធនិងប្រជាជនគ្រប់ជាន់ស្រទាប់ក្នុងខេត្តទាំងមូល ឆ្នាំថ្មីមានសុខ ភាពបរិបូរ សុភមង្គលសាមគ្គីនិងជោគជ័យ។
នាឱកាសនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តជូនសញ្ញាសម្គាល់អាយុបក្ស ដល់បក្ខជនដែលមានអាយុបក្សខ្ពស់និងជូនអំណោយដល់កម្មាភិបាលចូលនិវត្តន៍ចូលរួមពិធីជួបជុំ៕   ថាច់ហ្វាង

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.