31/01/2023 13:51
លោក ឡឹមមិញដាំង អនុលេខាបក្សខេត្តថ្លែងយោបល់ក្នុងពិធីជួបជុំ។
នៅក្នុងពិធីជួបជុំតំណាងទាំងអស់បានស្ដាប់បទអន្តរគមន៍របស់តំណាងថ្នាក់ដឹកនាំសមាគមអ្នកកាសែតត្រាវិញ សមាគមសិល្បៈ អក្សរសិល្ប៍ សាលានយោបាយខេត្ត មន្ទីរវប្បធម៌ មន្ទីរវិទ្យាសាស្រ្ត និងបច្ចេកទេសអំពីលទ្ធផលសម្រេចបាន ភាពងាយស្រួល និងបញ្ហាលំបាក មួយចំនួនក្នុងឆ្នាំកន្លង ព្រមទាំងស្នើឲ្យគណៈកម្មា ធិការប្រជាជនខេត្ត បង្កលក្ខណៈឧបត្ថម្ភជម្នះ បញ្ហាលំបាកទាំងនោះនៅពេលខាងមុខ។
តំណាងចូលរួមពិធីជួបជុំ។
ថ្លែងយោបល់ក្នុងពិធីជួបជុំ លោកឡឹមមិញដាំង បានវាយតម្លៃខ្ពស់ចំពោះកងជួរបញ្ញវន្ត សារព័ត៌មាន កវីនិពន្ធ សិល្បករក្នុងខេត្តដែលបានរួមចំណែកយ៉ាងសំខាន់ដើម្បីខេត្តត្រាវិញរីកចម្រើនបន្តទៀត។ នៅពេលខាងមុខ លោកឡឹមមិញដាំងសំណូមពរឲ្យផ្តុំកម្លាំង ដឹកនាំចង្អុលការចាត់ តាំងអនុវត្តមានប្រសិទ្ធភាពភារកិច្ចសំខាន់ ០៦ យ៉ាង ភារកិច្ចទម្លុះ ទម្លាយ ០៣ យ៉ាងដើម្បីសម្រេច គោលដៅដែលបានកំណត់ក្នុងសេចក្ដីសម្រេចចិត្តមហាសន្និបាតមក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥ អនុវត្តល្អគោលលំនាំសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត “សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយទៅមុខ អភិវឌ្ឍន៍” មានបណ្ដាវិធីសាស្រ្ត សមស្រប ដាច់អហង្ការ ដើម្បីជម្នះបានល្អបណ្ដាចំណុចដែលនៅអន់ថយរបស់ផ្នែក វិស័យនីមួយៗ ដែលនៅជាប់ជំពាក់។ យកចិត្តទុកដាក់ជាងទៀតដល់ការងារកសាងបក្ស ការងារកម្មាភិបាល បង្កើនគុណភាពធ្វើសកម្មភាព សកម្មធ្វើសេនាធិការជូន គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងសហការជាមួយបណ្ដាផ្នែកក្នុង ការផ្សព្វផ្សាយអនុវត្តបណ្ដាគោលការណ៍ គោល នយោបាយរបស់បក្ស និងរដ្ឋ៕ ដំណឹង-រូបថត៖ ថាច់ហ្វាង