22/12/2020 09:15
ពង្រីកប្រសិទ្ធភាពកាមេរ៉ាតាមដានក្នុងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឡើងវិញ ។
បច្ចុប្បន្ន កាមេរ៉ាសម្រាប់តាមដាននិយាយរួមកាមេរ៉ាសន្តិសុខនិយាយដោយឡែកកំពុងបានមូលដ្ឋានជាច្រើន ផ្គុំដាក់នៅតាមបណ្តាដងផ្លូវដើម្បីរកឃើញបណ្តាបញ្ហាអសកម្មផ្សេងៗ ក្នុងនោះមានការបំពានរបស់អ្នកចូលរួមចរាចរណ៍។ ប្រការនោះមិនត្រឹមតែជួយឱ្យផ្នែកមានសមត្ថកិច្ចងាយស្រួលក្នុងការវិនិច្ឆ័យសភាពការណ៍ពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ នៅទាំង រួមចំណែករៀបចំឡើងវិញ សណ្តាប់ធ្នាប់ចរាចរណ៍សម្រាប់បណ្តាដងផ្លូវទៀតផង។
កំណត់បានពីអត្ថន័យខាងលើ ក្នុងខែកញ្ញា ឆ្នាំ២០២០ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង បានសហការជាមួយការិយាល័យភោគ ផលធម្មជាតិនិងបរិស្ថានមួយអន្លើដោយនគរបាលស្រុកកូវង៉ាងបានដាក់កាមេរ៉ាតាមដាន កាមេរ៉ាសន្តិសុខចំនួន ៣ លើបណ្តាដងផ្លូវ៖ ផ្លូវជនបទលេខ១៧-ភូមិកាន់ស្នំ ផ្លូវជនបទលេខ១៧-ភូមិអញ្ចាញ់ និងលើផ្លូវជនបទលេខ១៧ស្ថិតលើភូមិសាស្រ្តភូមិផ្នោរអំពក់។ នេះជាបណ្តាដងផ្លូវច្រើនមានមុខសញ្ញាបំពានសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ បង្កជាក្តីតប់ប្រមល់ចំពោះប្រជាជននារយៈពេលកន្លង។ ក្នុងនោះកាមេរ៉ាលើដងផ្លូវជនបទលេខ១៧ស្ថិតនៅភូមិសាស្រ្តភូមិផ្នោរអំពក់បានប្រជាជនចាប់អារម្មណ៍យ៉ាងខ្លាំង។
បងថាច់ជា ប្រជាជននៅភូមិផ្នោរអំពក់ចែករំលែក៖ ខ្ញុំកត់សម្គាល់ឃើញថាចាប់ពីពេលមានកាមេរ៉ាតាមដានបានផ្គុំដាក់នៅលើភូមិសាស្រ្ត ភូមិបានចាត់ទុកជាវិធានការមួយក្នុងបណ្តាវិធានការគ្រប់គ្រងសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យមានរបៀប រៀប រយល្អប្រសើរជាង។ បើប្រៀបជាមួយពេលមុន មានយុវជនរូបខ្លះទើបទិញបានម៉ូតូថ្មី ហាក់ដូចជាចង់សាកល្បឿនម៉ូតូរបស់ខ្លួនរត់បានលឿនដល់កម្រិតណា ម៉្លោះហើយពេលយប់ច្រើនឮសំឡេងបើកបរដោយល្បឿនខ្ពស់ សំឡេងលាន់ឮធំ បណ្តាលឱ្យប្រជាជននៅទីនេះ មានការតក់ក្រហល់យ៉ាងខ្លាំង ពីព្រោះប៉ះពាល់ដល់ដំណេកពេលយប់របស់ពួកគាត់។ បច្ចុប្បន្ន ទោះបីពេលថ្ងៃឬពេលយប់ក៏ដោយគ្មានជួបប្រទះទិដ្ឋភាពនេះទៀត សូម្បីតែគ្មានកងកម្លាំងនគរបាលចរណ៍ល្បាតក៏មនុស្សជាច្រើននៅតែរក្សាសណ្តាប់ធ្នាប់ល្អពេលចូលរួមចរាចរណ៍។
ក្នុងត្រៃមាសទី ៤ ឆ្នាំ ២០២០ កងកម្លាំងនគរបាលឃុំសហការជាមួយតម្រួតចរាចរណ៍ស្រុកចាត់តាំងចរល្បាតបានចំនួន ៨ លើក រកឃើញករណីបំពានចំនួន ១៦ ករណី (ថយចុះ៨ករណីប្រៀបជាមួយត្រៃមាសទី ៣ ឆ្នាំ ២០២០) រួមមាន៖ បំពានអំពីល្បឿន ២ ករណី (ថយចុះ៣ករណី) មិនពាក់មួកសុវត្ថិភាព ១២ ករណី(ថយចុះ ៥ ករណី) ឌុបលើសចំនួនមនុស្ស ២ ករណី។ អំពីគ្រោះ ថ្នាក់ចរាចរណ៍កើតមាន ៥ ករណី (ថយចុះ ៦ ករណីប្រៀបជាមួយត្រៃមាសទី ៣ ឆ្នាំ ២០២០) គ្មានបង្កឱ្យអន្តរាយដល់អាយុជីវិតមនុស្ស។
ភូមិផ្នោរអំពក់ជាភូមិសាស្រ្តទូលាយបង្គួរ៖ ខាងជើងទល់ជាមួយភូមិចុងក្រោម ឃុំម៉ីចាញ់ ស្រុកចូវថាញ់ ខាងលិចទល់ជាមួយភូមិដូវយ៉ុង (បេ) ឃុំភឿកហ៊ឹង ស្រុកថ្កូវ ជាភូមិច្រកផ្លូវមានដងផ្លូវជនបទលេខ ១៧ តភ្ជាប់ជាមួយបណ្តាមូលដ្ឋានដទៃទៀត។ ជារៀងរាល់ថ្ងៃ មានមធ្យោបាយចរាចរណ៍ធុនធ្ងន់បើកបរទៅមកលើផ្លូវជនបទនេះ ក្នុងនោះមានមធ្យោបាយជាច្រើនដឹកជញ្ជូនលើសចំណុះអនុញ្ញាតច្រើន បានផ្នែកមានសមត្ថកិច្ចតាមទាន់រួចពិន័យ។ ក៏មានពេលខ្លះឆ្លៀតឱកាស គ្មាន កងតម្រួតចរាចរណ៍ល្បាត មានមធ្យោបាយ នៅតែដឹកជញ្ជូនទំនិញហួសចំណុះ បណ្តាលឱ្យដងផ្លូវឆាប់ខូចទ្រុឌទ្រោមយ៉ាងដំណំ។ ក្រៅពី នោះ ម្ចាស់មធ្យោបាយទាញយកផលដីនៅតាម បណ្តាមូលដ្ឋានបម្រើឱ្យការសាងសង់បណ្តាសំណង់ក៏តែងដឹកជញ្ជូនដោយចំនួនច្រើន។ អា ស្រ័យហេតុនោះការដាក់កាមេរ៉ាតាមដាននៅម្តុំភូមិនេះ បានប្រជាជនជាច្រើនផ្តល់យោបល់ថាជាការសមស្រប ដើម្បីមានវិធានការឃាត់ឃាំង។
លោកត្រឹងវុាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័របានឱ្យដឹង៖ ជាមួយលក្ខណៈពិសេសភូមិភ្ជាប់ជាមួយបណ្តាតំបន់ជិតខាងមិន ស្ថិតក្នុងបរិវេណគ្រប់គ្រងរបស់មូលដ្ឋាន ម៉្លោះហើយការដែលម្ចាស់មធ្យោបាយលបលាក់ឱ្យមធ្យោ បាយ លើសចំណុះបើកបរលើដងផ្លូវនេះជាករណីធ្លាប់កើនមានជាញឹកញាប់។ មធ្យោបាយរបស់មូលដ្ឋាននេះត្រូវតាមទាន់ និងវិនិច្ឆ័យនោះ មានមធ្យោបាយរបស់មូលដ្ឋានដទៃទៀត មកសំខាន់គឺនៅរដូវប្រមូលផលស្រូវដងផ្លូវអនុញ្ញាតឱ្យតែ ១០ តោន ប៉ុន្តែមានមធ្យាបាយដឹកជញ្ជូនពី ១៥-២០ តោននៅតែបើកបរលើដងផ្លូវនេះ។ ក្រៅពីការផ្គុំដាក់កាមេរ៉ាតាមដានលើដងផ្លូវនៅ ពេលខាងមុខមូលដ្ឋាននឹងសហការជាមួយមូលដ្ឋានជិតខាងធ្វើការបំផុសចលនាប្រជាជនសំខាន់គឺម្ចាស់មធ្យោបាយ ដឹកជញ្ជូនខ្នាតធំប្រតិបត្តិម៉ឹងម៉ាត់ការកំណត់អំពីទម្ងន់ពេលបើកបរលើដងផ្លូវនេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផង និងមិនធ្វើឱ្យឥទ្ធិពលដល់សំណង់ដោយសារតែទម្ងន់របស់បណ្តាមធ្យោបាយផង។
ទន្ទឹមជាមួយការផ្គុំដាក់កាមេរ៉ាតាមដានមូល ដ្ឋាននៅទាំងបំផុសបណ្តាគ្រួសារប្រជាជនឲ្យកសាងប្រព័ន្ធអុជបំភ្លឺសម្រាប់ ដងផ្លូវ បើសិនបណ្តាមុខសញ្ញាបំពានពេលចូលរួមចរាចរណ៍នៅពេលយប់នោះក៏មានពន្លឺពីអំពូលភ្លើងជួយឱ្យកាមេរ៉ាផ្ដិតជាប់រូបភាពមុខសញ្ញាបំពានច្បាស់ ដើម្បី មានមូលដ្ឋានវិនិច្ឆ័យ ៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ