31/01/2023 14:00
ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់អង ព្រះមេគណខេត្តប្រទានសញ្ញាបត្រដល់បេក្ខសិស្សជាប់លេខ ១ ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ។
ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិបេក្ខសិស្សត្រូវប្រឡង ១២ វិញ្ញាសា។ លទ្ធផលសាមណេរ ថាច់ចន្ទណា គង់នៅវត្តផ្នោពោន ខេត្តសុកត្រាំងសិក្សាវត្តស្វាយសៀមថ្មី ពិន្ទុប្រឡងរួម ១០១,៣ ពិន្ទុទទួលជ័យលាភីលេខ ១។ ភិក្ខុរក្ខិតធម្មោ ថាច់ឡឹម គង់នៅវត្តជោ វ័នសង្វារមាស (បាត់ក្រមា) ស្រុកកូវកែសិក្សាវត្តជម្ពូទីបវរារាម (ជ្រោយទន្សា) ស្រុកថ្កូវ ពិន្ទុប្រឡងរួម ៩៨,២៥ ពិន្ទុ ទទួលជ័យ លាភីលេខ ២។ សាមណេរ ថាច់សារ៍ គង់នៅវត្តបឹងពោធិ (ខ្នាចទទឹង) ស្រុកយ្វៀងហាយ សិក្សាវត្តកំពង់និគ្រោធ (កំពង់ជ្រៃ) ទីប្រជុំជនចូវថាញ់ ពិន្ទុប្រឡងរួម ៩៧,៥ ទទួលជ័យលាភីលេខ ៣។
ពិធីប្រគេនសញ្ញាបត្រពុទ្ធិកសិក្សាដល់បេក្ខសិស្ស។
ថ្នាក់ពុទ្ធិកសិក្សាទុតិយភូមិបេក្ខសិស្សត្រូវប្រឡង ១០ វិញ្ញាសា ។ លទ្ធផលភិក្ខុឆន្ទ សុភោ ថាច់វ៉ិន គង់នៅវត្តមជ្ឈិមារាម (កណ្តាល) ស្រុកកូវកែ សិក្សានៅវត្តភាគរាជដួងកែវកំពង់ដូង (ផ្នោដូង) ពិន្ទុប្រឡងរួម ៨៣,៥ ពិន្ទុ ទទួលជ័យលាភីលេខ ១។ ភិក្ខុគិរីជាតោចៅសារិន្ទ គង់នៅវត្តប្រាសាទផុស ខេត្តអាងយ៉ាង សិក្សានៅវត្តព្រះឥន្ទឱទ្យាន (បង្រៃថ្មី) ស្រុកថ្កូវ ពិន្ទុប្រឡងរួម ៧៩,៥ ពិន្ទុ ទទួលជ័យលាភីលេខ ២ ។ ភិក្ខុខន្តិបាលោ ចៅវាសនា គង់នៅវត្តគោកត្រែង ខេត្តអាងយ៉ាង សិក្សានៅវត្តភាគរាជដួងកែវកំពង់ដូង (ផ្នោដូង) ស្រុក ថ្កូវ ពិន្ទុប្រឡងរួម ៧៩,២៥ ពិន្ទុ ទទួលជ័យលាភី លេខ ៣ ៕ ដំណឹង-រូបថត៖ សុជា