23/01/2024 08:46
ក្បួនដង្ហែគណៈមេប្រយោគ ស្រុកយ្វៀងហាយ។
ក្នុងរយៈពេល ២ ថ្ងៃ ២០ និង ២១ ខែមករា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ បានចាត់តាំងមណ្ឌលប្រឡងថ្នាក់ពុទ្ធិកធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ទី ២ និងទី ៣ នាវត្តសុរិន្ទរាជព្រឹក្ស (ស្លាប៉ាង) ។ សម័យប្រឡងមានបេក្ខសិស្ស ១៩៧ អង្គ-រូបរបស់ ១៣ បន្ទប់។
លទ្ធផលថ្នាក់ពុទ្ធិកធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ភិក្ខុបធានបិយោថាច់ញ៉ឹកហាវ សំណាក់រៀននៅវត្តរំដូលជាប់លេខ ១ សាមណេរថាច់កាវហ្វិញ សំណាក់រៀននៅវត្តរំដូលជាប់លេខ ២ និងសាមណេរថាច់សោធា សំណាក់រៀននៅវត្តខ្នាចទទឹង ចាប់លេខ ៣។ ថ្នាក់ពុទ្ធិកធ្យមសិក្សាបឋមភូមិឆ្នាំទី ២ សា មណេរថាច់វ៉ូឡិន សំណាក់រៀននៅវត្តធំជាប់លេខ ១ ភិក្ខុសង្ខាហកោសឺនធនវ៉ាសំណាក់រៀននៅវត្តដំបងពាក់ជាប់លេខ ២ និងសាមណេរត្រឹងហុងស៊ើងសំណាក់រៀននៅវត្តស្លាប៉ាងជាប់លេខ ៣។ ថ្នាក់ពុទ្ធិកធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ ភិក្ខុខេមទស្សី ហាវ៉ាំងតូរ៍ សំណាក់រៀននៅវត្តខ្នាចទទឹង ជាប់លេខ ១ ភិក្ខុបញ្ជាបទីបោថាច់ក សំណាក់រៀននៅវត្តរំដួលជាប់លេខ ២ និងភិក្ខុតបសីលោថាច់ថាំង សំ ណាក់រៀននៅវត្តរំដួលជាប់លេខ ៣៕
ជូនលិខិតសរសើរដល់គណៈមេប្រយោគ។
បេក្ខសិស្សចូលប្រឡងរួមនៅមណ្ឌលប្រឡងវត្តរតនសាគរ (ព្រើម) ស្រុកកូវកែចំនួន ២៧៤ អង្គ-រូប។ បេក្ខសិស្សថ្នាក់ពុទ្ធិកមធម្យមសិក្សាបឋមភូមិឆ្នាំ ទី ១ប្រឡង ១២ វិញ្ញាសា ឆ្នាំទី ២ និងទី ៣ ប្រឡង ១៣ វិញ្ញាសា៕