• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បើកសម័យប្រជុំលើកទី ៩ ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០

14/07/2023 08:45

អធិបតីនៃសម័យប្រជុំ។ រូបថត៖ គីមឡង

នៅថ្ងៃទី១២ ខែកក្កដា ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១ -២០២៦ បានបើកសម័យប្រជុំលើកទី៩ សម័យ ប្រជុំពាក់កណ្តាលឆ្នាំ២០២៣។ សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត  យឿងធីង៉ុកធើ សមាជិកាគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត គាងគ្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត និងជាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ធ្វើជាអធិបតីនៃសម័យប្រជុំ។
មានប្រសាសន៍បើកសម័យប្រជុំ សមមិត្ត គឹមង៉ុកថាយ បានបញ្ជាក់ថា៖ យោងលើខ្លឹមសារសំខាន់ៗដែលបានដាក់ចេញក្នុងកម្មវិធី នៃសម័យប្រជុំ អធិបតីនៃសម័យប្រជុំបានចង្អុល ការឲ្យតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បង្កើន ស្មារតីតួនាទី ស្រាវជ្រាវលម្អិតអំពីឯកសារបង្កើន បញ្ញាសកម្មផ្តល់មតិយោបល់ប្រកបដោយគុណភាពទៅលើខ្លឹមសារនៃសម័យប្រជុំ ដើម្បីរួម ចំណែកកសាងសមិទ្ធផលនៃសម័យប្រជុំឱ្យបានជោគជ័យ។ ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំនិងបណ្ដាសមាជិកគណៈកម្មាធិការប្រជាជនខេត្ត បណ្តាស្ថាប័ន អង្គភាពនៅមូលដ្ឋានដែលពាក់ព័ន្ធនឹងទទួលយក បកស្រាយឆ្លើយបំភ្លឺរាល់ បញ្ហាដែលបណ្តាអ្នកតំណាងលើកឡើង។
យោងលើរបាយការណ៍នៃលទ្ធផលត្រួតពិនិត្យបឋម ខ្ញុំស្នើដល់តំណាងក្រុមប្រឹក្សាប្រ ជាជនខេត្ត ពិនិត្យពិច័យ វិភាគ វាយតម្លៃនូវ លទ្ធផលដែលទទួលបាន បណ្តាឧបស័គ្គ ភាពអវិជ្ជមាននានាក្នុងកិច្ចចង្អុលការចាត់តាំងអនុវត្ត បណ្តាមូលហេតុអត្តនោម័តិ និងសត្យានុម័តិព្រមទាំងមតិយោបល់អំពីវិធានការដើម្បីគណៈកម្មាធិការប្រជាជនខេត្តចាត់តាំងអនុវត្តឱ្យល្អ ប្រសើរក្នុងដំណើរការខាងមុខ។
សម័យប្រជុំនេះ ក្រុមប្រឹក្សាប្រជាជនខេត្ត  ពិនិត្យរាល់របាយការណ៍របស់គណៈកម្មាធិការប្រជាជនខេត្ត អំពីស្ថានភាពអនុវត្តភារកិច្ច អភិវឌ្ឍ សេដ្ឋកិច្ច- សង្គមក្នុងអំឡុង ៦ ខែដើមឆ្នាំ ភារ កិច្ចនិងវិធានការដំណោះស្រាយបន្តទៀតនៅ ៦ ខែចុងឆ្នាំ ២០២៣ ស្តាប់នូវរបាយការណ៍ នៃផែនការព្រាងអំពីកិច្ចការវិនិយោគរបស់រដ្ឋនៅឆ្នាំ ២០១៤។ ពិនិត្យមើលបណ្តារបាយការណ៍ ៦ ខែដើមឆ្នាំ ២០២៣ របស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជន បណ្ដាគណៈនៃក្រុមប្រឹក្សាប្រជាជន តុលាការប្រជាជន សភាត្រួតពិនិត្យប្រ ជាជននាយកដ្ឋានអនុវត្តសាលក្រមប្រជាជនខេត្ត ពិនិត្យមើលច្បាប់ព្រាងចំនួន ៣០ នៃសេចក្តីសម្រេចរបស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មការវប្បធម៌-សង្គម និងគណៈកម្មាធិការប្រជាជនខេត្ត ដែលបានជម្រាបជូន ចំពោះសម័យប្រជុំ។ ស្តាប់នូវរបាយការណ៍បូក សរុបនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អំពីមតិយោបល់ សេចក្តីស្នើរបស់ម្ចាស់ឆ្នោត។ សម័យប្រជុំនេះ ប្រព្រឹត្តទៅក្នុង រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១២ រហូតដល់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣៕      ប្រែសម្រួល: សុខា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.