15/10/2020 17:54
លោកត្រឹងទ្រីយុង ថ្លែងយោបល់បើកមហាសន្និបាត ។ រូបថតៈ សុខា
ទិដ្ឋភាពនៃមហាសន្និបាត។ រូបថតៈ សុខា
ជាមួយបធានបទ“កសាងបក្ខភាគនិងប្រព័ន្ធនយោបាយរឹងមាំស្អាតស្អំ ពង្រីកប្រជាធិ បតេយ្យ សាមគ្គី រក្សាអត្តសញ្ញាណវប្បធម៌ បណ្ដាជនជាតិ ផ្លាស់ថ្មីច្នៃប្រតិដ្ឋ កេណ្ឌប្រមូល និងប្រើប្រាស់មានប្រសិទ្ធភាពបណ្ដាប្រភពកម្លាំងធានាការពារជាតិ សន្តិសុខបង្កភាពប្ដូរផ្ដាច់ ដើម្បីត្រាវិញសម្រេចលក្ខឋានកសាងជនបទថ្មីមុនឆ្នាំ ២០២៥ ជាខេត្តអភិវឌ្ឍក្នុង ក្រុមចម្បង រ បស់តំបន់វាលទំនាបទន្លេគឺវឡុង មុនឆ្នាំ ២០៣០”កាលពីថ្ងៃទី ១៥ តុលា បក្ខ ភាគខេត្តត្រាវិញ ចាត់តាំងមហាសន្និបាតតំ ណាងលើកទី ១១ អាណត្តិកាល ២០២០- ២០២៥។ សមមិត្តត្រឹងកឹមទូ លេខាមជ្ឈិម បក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម បក្ស អញ្ជើញចូលរួម និងចង្អុលការមហាសន្និបាត។ អញ្ជើញចូលរួម នៅទាំងមានបណ្តា សមមិត្ត អតីតសមាជិកគណៈប្រតិបត្តិការ មជ្ឈិមបក្ស អតីតលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ អ្នកម្ដាយវៀតណាមវីរភាព វីរ កងកម្លាំងប្រដាប់អាវុធប្រជាជន វីរពលករសមណស័ក្ដិ អ្នកមុខអ្នកការសាសនា បណ្ដាសមមិត្តថ្នាក់ដឹកនាំបណ្ដាក្រសួង គណៈ ផ្នែក មជ្ឈិម កម្មាភិបាលថ្នាក់ដឹកនាំខេត្តត្រាវិញ គ្រប់សម័យកាលរួមជាមួយតំណាងពេញ សិទ្ធិ ៣៤៥/៣៤៧ រូប។
សមមិត្តត្រឹងកឹមទូ លេខាមជ្ឈិម បក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស។
ថ្លែងយោបល់បើកមហាសន្និបាត សមមិត្តត្រឹង ទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ នីតិ កាលទី ១០ អាណត្តិកាល ២០១៥-២០២០ បានឲ្យដឹង៖ក្នុង ០៥ ឆ្នាំកន្លងដែល បានអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត លើកទី ១០ ទោះបីនៅជួបការលំបាកសាកល្បង ជាច្រើន ប៉ុន្តែបក្ខភាគ រដ្ឋអំណាច កងទ័ពប្រជា ជនខេត្តត្រាវិញ បានខិតខំជម្នះរាល់ការលំ បាកម្ចាស់ការទាក់ទាញយកផលមានប្រសិទ្ធភាព នូវសក្តានុពលតម្លាភាព ខិតខំឈានឡើង អនុ វត្តសម្រេចបណ្តាគោលដៅកម្រិតផែនការភារ កិច្ចទាំងស្រុង ដែលមហាសន្និបាតបក្ខភាគលើក ទី ១០ ដាក់ចេញ។ សេដ្ឋកិច្ចកើនមធ្យម ១១,៩៥% ក្នុងមួយឆ្នាំខឿនសេដ្ឋកិច្ចកើន ១,៨៩ ដងប្រៀប នឹងឆ្នាំ ២០១៥ ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ត្រូវតាមទិសដៅជាមួយបរិមាណផ្នែកកសិកម្មនៅតែ២៨,៩៨%។ ហេដ្ឋារចនាសម្ព័ន្ធបន្តបានវិនិយោគកសាងនិងបង្កើនកម្រិត។ ប្រមូលថវិការរដ្ឋសម្រេចលើស៣,១ដងប្រៀបនឹងឆ្នាំ ២០១៥ ពី ១.០០០ ពាន់ លានដុង ដល់ចុងឆ្នាំ២០២០សម្រេច៥.០០០ពាន់លានដុង កេណ្ឌប្រមូលប្រភពទុនអភិវឌ្ឍសង្គមសម្រេចលើសផែនការដាក់ចេញ។
សមមិត្តង៉ូជីកឿង អនុលេខាប្រចាំការបក្សខេត្ត។
អនុវត្តសម្រេចគោលដៅ កម្រិតផែនការ កសាងជនបទថ្មីចំនួន ៧០ ឃុំ មុនពេលកំណត់ សម្រេច ៨២,៣៥% ក្នុង ៥០% ប្រៀបនឹងសេច ក្តីសម្រេចចិត្តចំនួន ២០% សម្រេចលក្ខឋាន ជនបទថ្មីលើកកម្ពស់។
សមមិត្តលេខាបក្សខេត្តអះអាងថាមហាសន្និបាតលើកនេះ នឹងបង្កើតបាននូវភាពទម្លុះទម្លាយ ដើម្បីអនុវត្តបណ្ដាគោលដៅដែលមហាសន្និ បាតដាក់ចេញនិងជាឱកាសដើម្បីវាយតម្លៃត្រឹម ត្រូវ និងដាក់ចេញបណ្ដាវិធីសាស្រ្ដព្រមៗគ្នាសំដៅអនុវត្តសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ និង ជាខេត្តមានខឿនសេដ្ឋកិច្ច សង្គមស្ថិតក្នុងចំណោមបណ្ដាខេត្តចម្បងនៅតំបន់វាលទំនាបទន្លេគឺវឡុង។ ទន្ទឹមនឹងនោះ សមមិត្តសង្ឃឹមថា មហាសន្និបាត នឹងជ្រើសរើសបណ្ដាសមមិត្ត ឆ្នើមមានគុណសម្បត្តិ លទ្ធភាព បញ្ញាញាណ មានស្មារតី និងប្ដេជ្ញាចិត្តខ្ពស់ជាគំរូខិតខំផ្លាស់ ថ្មី ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវដើម្បីបោះឆ្នោតចូលក្នុងគណៈប្រតិបត្តិការបក្ខភាគ ខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥។
សេចក្តីរបាយការណ៍នយោបាយរបស់គណៈប្រតិបត្តិការបក្ខភាគខេត្តត្រាវិញ អាណត្តិកាល ២០១៥- ២០២០ ចែងច្បាស់៖ អនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគលើកទី ១០ អាណត្តិកាល ២០១៥-២០២០ ក្នុងលក្ខណៈ ជួបការលំបាក សាកល្បងច្រើន ប៉ុន្តែបក្ខភាគនិងកងទ័ពប្រជាជនក្នុងខេត្ត បានច្បាមផ្ទាល់ គោលលំនាំ “ប្រជាធិបតេយ្យ សាមគ្គី ផ្លាស់ថ្មី ទទួលបន្ទុក” ខិតខំអស់ពីកម្លាំងហើយសម្រេច បាន បណ្ដាសមទ្ធិផលសំខាន់ៗលើគ្រប់វិស័យ។ កម្រិតផែនការទាំងអស់សុទ្ធសឹងអនុវត្តសម្រេច និងសម្រេចលើសផែនការ។ បក្ខភាគសាមគ្គី ឯកភាព បង្កបានភាពព្រមព្រៀងក្នុងប្រជាជន។ ប្រព័ន្ធនយោបាយបានពង្រឹងនិងពង្រីក លទ្ធភាព ដឹកនាំ គ្រប់គ្រងបានបង្កើនឡើង។
ទិដ្ឋភាពមហាសន្និបាត។
គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ម៉ឹងម៉ាត់ចង្អុលការផ្សព្វផ្សាយចាត់តាំងអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្ស លើកទី ៤ (នីតិកាលទី ១១ ទី ១២) និងសារាចរលេខ ០៥ របស់ការិយាល័យនយោបាយដោយមានរបៀបធ្វើច្នៃប្រតិដ្ឋ និងក្លាយជាភារកិច្ចសំខាន់ ចាំបាច់ និង ជាប្រចាំរបស់បណ្ដាអង្គការចាត់តាំងបក្ស ស្ថាប័ន អង្គភាព របស់កម្មាភិបាល បក្ខជន។ សំណង់ហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគកសាងនិងជួសជុល ប្រមូលថវិការដ្ឋ ប្រមូលប្រភព ទុនអភិវឌ្ឍ សង្គមកើនខ្ពស់ អនុវត្តសម្រេច គោល ដៅកសាងជនបទថ្មីមុនពេលកំណត់។ វិស័យ អប់រំបណ្ដុះបណ្ដាលមានការវិវឌ្ឍន៍ យ៉ាងសកម្ម សុខភាពរបស់ប្រជាជនបានថែទាំល្អជាង បណ្ដា មុខសញ្ញាគោលនយោបាយសង្គម អ្នកក្រីក្រ ជនរួមជាតិ សាសនាបានយកចិត្តទុកដាក់ជីវ ភាពសម្ភារ និងស្មារតីរបស់ប្រជាជនមិនបង្អង់បានកែលម្អនិងលើកកម្ពស់។ ក្នុងអាណត្តិកាល កន្លង ពង្រីកបក្ខជនថ្មីបាន ១.៧៧៥ រូប សម្រេច ១០៣% នៃកម្រិតផែនការជម្នះ ៦១/៨១ ភូមិ អនុសង្កាត់មានជនជាតិខ្មែររស់នៅច្រើនដែលគ្មានបក្ខជនជាជនជាតិខ្មែរ ៨៧/៨៧ ភូមិ អនុ សង្កាត់មិនទាន់មានបក្ខជននារី។ កងជួរកម្មា ភិបាល បក្ខជនជនជាតិខ្មែរបានយកចិត្តទុកដាក់ បណ្ដុះបណ្ដាល បំពាក់បំប៉ននិងបញ្ជូនលៃលកឲ្យរក្សា បណ្ដាតួនាទីសំខាន់ក្នុងប្រព័ន្ធនយោបាយ។ ឆ្លងតាមរយៈនោះ ចំនួនកម្មាភិបាល បុគ្គលិកជនជាតិខ្មែររបស់ទូទាំងខេត្ត មានប្រ មាណ ៤.៧៩២/២៣.៩៨៨ រូប (ស្មើ ១៦,៧៤%) មានបក្ខជនជាជនជាតិខ្មែរ ៧.៥០៦ រូប (ស្មើ ១៦,៧៤%)។
ទន្ទឹមនឹងនោះ បក្ខភាគនៅទាំងដឹកនាំអនុវត្ត ល្អសេចក្ដីសម្រេចចិត្តលេខ ៣៩-NQ/TW របស់ ការិយាល័យនយោបាយ “ស្ដីពីបន្សុទ្ធសម្រាំង ក្របខ័ណ្ឌនិងរៀបចំឡើងវិញកងជួរកម្មាភិបាល បុគ្គលិក និយោជិត” បន្សុទ្ធ សម្រាំងបាន ២.២៤២ ប្រខ័ណ្ឌ (សម្រេច ៨,០៤% នៃចំនួនក្របខ័ណ្ឌ រួមឆ្នាំ ២០១៥)។ ជំរុញមាំការងារបង្ការ ប្រឆាំង អំពើពុករលួយ ខ្ជះខ្ជាយ ចំនួនករណីដោះ ស្រាយបណ្ដឹងតវ៉ា ថ្កោលទោសធានាទាន់ពេល មានគុណភាព ត្រូវតាមច្បាប់សម្រេចជាង ៩០% (ដោះស្រាយ ៣១៣ ករណីកកស្ទះ)។ ផ្ដុំវិនិយោគកសាងរួចដាក់ឲ្យប្រើប្រាស់ សំណង់ហេដ្ឋា រចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមសំខាន់ៗជាច្រើន ។ សន្តិសុខនយោបាយបានរក្សាខ្ជាប់ខ្ជួន សណ្ដាប់ ធ្នាប់សង្គមបានលំនឹង កិច្ចការពារជាតិបានបង្កើន។
ថ្លែងយោបល់ក្នុងមហាសន្និបាត សមមិត្តត្រឹង កឹមទូបានវាយតម្លៃ៖ ក្នុង ០៥ ឆ្នាំកន្លង បក្ខភាគ ខេត្តត្រាវិញ បានពង្រីកស្មារតីសាមគ្គី មានការ ប្ដេជ្ញានយោបាយខ្ពស់ ស្វាហាប់ ច្នៃប្រតិដ្ឋ ហ៊ាន គិត ហ៊ានធ្វើ ខិតខំឆ្លងកាត់រាល់ការលំបាកសម្រេចបានសមទ្ធិផលសំខាន់ៗលើគ្រប់វិស័យ។
តាមសមមិត្តត្រឹងកឹមទូ ទន្ទឹមនឹងបណ្ដាស្នាដៃដែលសម្រេចបាន បក្ខភាគខេត្តក៏នៅមានចំណុចអន់ខ្សោយមួយចំនួន៖ សេដ្ឋកិច្ចកើនខ្ពស់ប៉ុន្តែមិនទាន់បានលំនឹង មិនទាន់មានភាពទម្លុះ ទម្លាយ បរិស្ថានវិនិយោគថ្វីត្បិតមានការកែលម្អប៉ុន្តែនៅយឺត សន្ទស្សន៍លេខប្រជែងថ្នាក់ខេត្ត (CPI) ថយចុះ។ល។ មិនទាន់ស័ក្ដសមនឹង តម្លាភាពរបស់ខេត្ត។
ស្ថិតលើមូលដ្ឋាននោះ សមមិត្តចង្អុលការក្នុងអាណត្តិកាលខាងមុខនេះ គប្បីផ្ដុំពិភាក្សាដាក់ចេញបណ្ដាវិធីសាស្រ្ដ ជាក់ស្ដែងដើម្បីអនុវត្ត សម្រេចគោលដៅ៖ ត្រាវិញជាខេត្តអភិវឌ្ឍក្នុង ចំណោមខេត្តចម្បងក្នុងតំបន់វាលទំនាបទន្លេគឺវ ឡុងមុនឆ្នាំ ២០៣០ និងសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ ។
សមមិត្តជឿជាក់ថា ជាមួយស្មារតីសាមគ្គី ខ្ពស់ មហាសន្និបាតនឹងជ្រើសរើសបានបណ្ដាសមមិត្តដែលមានសម្បទា គុណសម្បត្តិ មានបញ្ញានិងប្រជាប្រិយភាពគ្រប់គ្រាន់ ជាមជ្ឈមណ្ឌល សាមគ្គី ស័ក្ដសមជំនួសឲ្យឆន្ទះ បំណងប្រាថ្នារបស់បក្ខភាគនិងប្រជាជនដើម្បីបោះឆ្នោតចូល ក្នុងគណៈប្រតិបត្តិការបក្ខភាគខេត្តអាណត្តិកាល ថ្មី និងក្រុមតំណាងចូលរួមមហាសន្និបាតតំ ណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស៕
ដំណឹង-រូបថត៖ សុខា-ថាច់ហ្វាង