• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បើកការដ្ឋានកសាងរោងចក្រផលិត Hydro បៃតងត្រាវិញ

04/04/2023 14:33

កាលពីថ្ងៃទី ៣០ ខែមីនា ស្ថិតនៅនឹងភូមិដុងថាញ់ ឃុំដុងហាយ ស្រុកយ្វៀងហាយ គណៈ នាយកក្រុមហ៊ុនភាគហ៊ុន TGS ត្រាវិញ Green Hydrogen ចាត់តាំងពិធីបើកការដ្ឋានកសាងរោងចក្រផលិត Hydro បៃតងត្រាវិញ។ សមមិត្ត ង្វៀងធីគីមង៉ឹង អតីតសមាជិកាការិយាល័យនយោបាយ អតីតប្រធានរដ្ឋសភា ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម រួមជាមួយនឹងបណ្តាសមមិត្តថ្នាក់ដឹកនាំបណ្តា ក្រសួង ផ្នែកមជ្ឈិម៖ ង្វៀងសិញញ៉ឹកតឹង អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម ង្វៀងត្វឹងក្វាង អនុប្រធាននាយកដ្ឋានអាកាសធាតុប្រែប្រួលនៃក្រសួងធនធាន និងបរិស្ថានថ្នាក់ដឹកនាំ បណ្តាខេត្តក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។

បើកការដ្ឋានកសាងរោងចក្រផលិត Hydro បៃតងត្រាវិញ។ រូបថត៖ ទ្រឿងអង

ថ្នាក់ដឹកនាំខេត្តត្រាវិញមានសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តសមា ជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត ស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
ថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុន TGS ត្រាវិញ Green Hydrogen មានអ្នកស្រីហ្វិញធីគីមហ្វៀង អគ្គនាយិកាក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធ The Green Solutions។
រោងចក្រផលិត Hydro បៃតងត្រាវិញមានទុនវិនិយោគសរុបរួមជិត ៨.០០០ ពាន់លានដុង លើផ្ទៃដីប្រមាណ ២១ ហិកតា រយៈពេលសាងសង់ ០២ ឆ្នាំ នេះគឺជាគម្រោងការផលិត hydro ពីអគ្គិសនីវិភាគទឹកសមុទ្រចំនួនថាមពលអគ្គិសនីបង្កើតជាជាតិ hydro បៃតងដោយ ឆ្លងតាមដំណាក់កាលអគ្គិសនីវិភាគទឹកសមុទ្រ បច្ចេកវិទ្យារបស់គម្រោងការគឺអគ្គិសនីដែលបានប្រើប្រាស់ដើម្បីវិភាគទឹកចេញជាជាតិ hydro និង អ៊ុកស៊ីកម្ម hydro បង្កើតចេញ និងអាចស្តុកទុកក្រោមប្រភេទឧស្ម័នរាវសមស្រប សម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រើន ហើយងាយនឹងដឹកជញ្ជូនផង។
គោលការណ៍វិនិយោគរោងចក្រផលិត Hydro  បៃតងត្រាវិញរបស់ក្រុមហ៊ុនភាគហ៊ុន TGS ត្រាវិញ Green Hydrogen សមស្របជាមួយនឹងទិន្នាការពង្រីសេដ្ឋកិច្ចបៃតង បង្កើនកំណើនបៃតងទូទាំងពិភពលោក រួមចំណែកលើកកម្ពស់ទីតាំង និងប្រិយភាពរបស់វៀតណាមជាមួយនឹងអន្តរជាតិក្នុងផែនការអនុវត្តកិច្ចសន្យាកាត់បន្ថយកាកសំណល់ឧស្ម័នផ្ទះកញ្ចក់។
ពេល ដែលគម្រោងការសាងសង់បានសម្រេច និងដាក់ឱ្យធ្វើសកម្មភាព ទ្រង់ទ្រាយផលិត hydro ក្នុងមួយឆ្នាំ ២៤.០០០ តោន អ៊ុកស៊ីកម្មសុខាភិបាលក្នុងមួយឆ្នាំ ១៩៥.០០០ តោន។ គម្រោងការនេះដោះស្រាយការងារធ្វើជូនពលករប្រមាណពី ៣០០-៥០០ នាក់។ ការដែលវិនិយោគគម្រោងការរោងចក្រផលិត Hy​dro បៃតនេះ នាំមកឱ្យខេត្តត្រាវិញមានឱកាស​ អភិវឌ្ឍន៍ក្នុងការអនុវត្តន៍គោលដៅបង្កើនកំណើនសេដ្ឋកិច្ច ចីរភាព ត្រាវិញក្លាយជាខេត្តមួយស្ថិត ក្នុងបណ្តាមជ្ឈមណ្ឌលថាមពលបៃតងក្នុងតំបន់ វាលទំនាបទន្លេគឺវឡុង និងទូទាំងប្រទេស។  ការផ្សព្វផ្សាយអនុវត្តគម្រោងការគឺជាឱកាសសម្រាប់  ត្រាវិញអភិវឌ្ឍន៍ បញ្ជាក់បានភាពឈានឡើង តាមទិន្នាការបៃតង និងចីរភាពទៅអនាគត។
មានយោបល់ក្នុងពិធីបើកការដ្ឋាន សមមិត្តង្វៀងសិញញ៉ឹកតឹង អនុរដ្ឋមន្ត្រីក្រសួងឧស្សា ហពាណិជ្ជកម្មបានកំណត់ត្រាចំពោះការខិតខំ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុន TGS ត្រាវិញ Green Hydrogen  ដែលបានសម្រេចចិត្តជ្រើសរើសខេត្តត្រាវិញ  ដើម្បីផ្សព្វផ្សាយគម្រោងការ។ អនុរដ្ឋមន្ត្រី ថ្លែងអំណរគុណចំពោះការឧបត្ថម្ភរបស់រដ្ឋាភិបាល បណ្តាក្រសួង ផ្នែកមជ្ឈិម ដែលបានជួយឱ្យបក្ខភាគ ប្រជាជនត្រាវិញក៏ដូចជាក្រុមហ៊ុនភាគហ៊ុន TGS ត្រាវិញ Green Hydrogen  បានផ្សព្វផ្សាយអនុវត្តគម្រោងការនេះ។ សមមិត្តង្វៀងសិញញ៉ឹកតឹង បានសង្កត់ធ្ងន់ថា៖ នេះគឺគម្រោងការសំខាន់មិនត្រឹមតែចំពោះត្រាវិញប៉ុណ្ណោះ មានការសំខាន់ចំពោះទូទាំងតំបន់វាលទំនាបទន្លេគឺវឡុងក៏ដូចជាទូទាំង ប្រទេសទៀតផង គឺជាថាមពលអភិវឌ្ឍន៍ ក្តីប្រាថ្នារបស់ប្រជាជន ហើយមានអត្ថន័យអំពីសេដ្ឋកិច្ច នយោបាយ សង្គមជាមួយនឹងប្រទេស ជាតិ ជាមួយនឹងប្រជាជនត្រាវិញក៏ដូចជាតំបន់វាលទំនាបទន្លេគឺវឡុង និងប្រទេសជាតិ។ 
ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវុាំងហាំងចង្អុលការ៖ ចំពោះក្រុមហ៊ុនភាគហ៊ុន TGS ត្រាវិញ Green Hydrogen គប្បីប្រមូលផ្តុំរាល់ប្រភពធនធានដើម្បីផ្សព្វផ្សាយសាងសង់ធានាតាមសម្ទុះកំណើនរបស់សេចក្តីសម្រេចចិត្តគោលការណ៍វិនិយោគគម្រោងការ។ ក្នុងដំណាក់កាលសាងសង់គប្បីប្រតិបត្តិម៉ឺងម៉ាត់បណ្តាបញ្ហាអំពីការពារបរិស្ថានក្នុងតំបន់សាងសង់គម្រោងការធានាគុណភាព និងសុវត្ថិភាពសំណង់។ អនុវត្តព្រមៗជាមួយ នឹងការបណ្តុះបណ្តាលជ្រើសកម្លាំងពលកម្ម ពិសេសគឺអាទិភាពបណ្តុះបណ្តាល ជ្រើសកម្លាំងពលកម្ម នៅមូលដ្ឋានដើម្បីរួមចំណែក ដោះស្រាយការងារធ្វើ លំនឹងជីវភាពជូនប្រជាជនតាមល័ក្ខការណ៍ “កិច្ចការអ្វីដែលប្រជាជនមូលដ្ឋានធ្វើបានគប្បីអាទិភាពបត់បែងការងារឱ្យពលករមូលដ្ឋានធ្វើ”។ បណ្តាមន្ទីរ ផ្នែកខេត្ត និងមូលដ្ឋានសហការឧបត្ថម្ភ បង្កលក្ខណៈល្អបំផុតសម្រាប់ម្ចាស់វិនិយោគ អនុ វត្តគម្រោងការ។ ការបើកការដ្ឋានសាងសង់ គម្រោងការគឺជាការគូសបញ្ជាក់សញ្ញាវិវឌ្ឍន៍ក្នុងការងារជំរុញការវិនិយោគរបស់ខេត្ត ពិសេសគឺការវិនិយោគចូលទៅក្នុងតំបន់សេដ្ឋកិច្ចឌិញអាង” ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេងវុាំងហាំងបានសង្កត់ធ្ងន់យ៉ាងហ្នឹង៕     ប្រែសម្រួល៖  រតនា 

 

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.