06/12/2021 14:40
តំណាងចូលរួមអង្គប្រជុំ។ រូបថត៖ គីមឡង
ស្ថិនៅនឹងមណ្ឌលផ្សាយបន្តផ្ទាល់គណៈកម្មាធិការបក្សខេត្តមានសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពត្រាវិញធ្វើជាអធិបតីអង្គប្រជុំ។
ក្នុងខែវិច្ឆិកាឆ្នាំ ២០២១ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបន្តចង្អុលការដាស់តឿនការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូ វីដ-១៩ ក្នុងស្ថានភាពថ្មី ជ្រួតជ្រាបស៊ីជម្រៅទៅក្នុងស្មារតី “ប្រឆាំងរោគជំងឺដូចជាប្រឆាំងខ្មាំង” ការពារសុខភាព អាយុជីវិតរបស់ប្រជាជនជាប្រការចម្បង។ រក្សាខ្ជាប់ការចាត់តាំងអង្គប្រជុំជាប្រចាំជាមួយនឹងថ្នាក់ដឹកនាំគណៈ កម្មាធិការប្រជាជន និងមន្ទីរសុខាភិបាល មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ខេត្តដើម្បីស្តាប់សេចក្តីរបាយការណ៍ និងផ្តល់យោបល់អំពីការងារបង្ការទប់ស្កាត់ជំងឺ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន។ ចង្អុលការផ្សព្វផ្សាយទាន់ពេលបណ្តាវិធានការវិធីសាស្ត្រ ត្រួតពិនិត្យរោគជំងឺ ពិសេសគឺនៅក្នុងសហគមន៍ ចង្អុលការដល់បណ្តាក្រុមហ៊ុនអាជីវកម្ម អនុវត្តម៉ឹងម៉ាត់បណ្តាវិធានការផលិតសុវត្ថិភាព ប្រសិទ្ធភាពក្នុងលក្ខណៈអាសន្នរោគជំងឺកូវីដ-១៩ ក្នុងស្ថានភាពថ្មី។ ក្តាប់គ្រប់គ្រងប្រជា ជនដែលចូលមកពីខេត្តនានាស្នាក់នៅអាស្រ័យ នៅនឹងមូលដ្ឋាន ជំរុញមាំសន្ទុះកំណើនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផ្សព្វផ្សាយពិសោធ រព្យាបាលបណ្តាករណីវិជ្ជមានដែលគ្មានអាការរោគនៅនឹងផ្ទះ អនុវត្តការព្យាបាល ស្វែងរក និងសម្រាំងជម្រើសបណ្តាករណីនៅតំបន់ដែលមានអាសន្នគ្រោះថ្នាក់ខ្ពស់។ បណ្តាផ្នែក បណ្តាថ្នាក់បន្តដឹកនាំ ចង្អុលការហ្មត់ចត់ព្រមៗបណ្តា វិធានការដើម្បីស្តារឡើងរហ័ស ប្រសិទ្ធភាពសេដ្ឋកិច្ចជាមួយនឹងគោលលំនាំ “ សុវត្ថិភាពថ្មី ក្នុងការផលិត ផលិតគប្បីត្រូវធានាសុវត្ថិភាព” ក្នុងលក្ខណៈអាសន្នរោគជំងឺកូវីដ-១៩ បង្កើន និងប្រែប្រួលស្មុគស្មាញពិបាកនឹងស្មានបាន។
ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថានភាពផលិត ឧស្សាហកម្មបន្តបានលូតលាស និងរីកចម្រើន៖ លិបិក្រមផលិតឧស្សាហកម្មប៉ាន់ស្មានសម្រេចបាន ២៩.៤៣០ ពាន់លានដុង សម្រេច ៦៥,២% នៃផែនការ។ តម្លៃផលិតទូទាំងផ្នែកកសិកម្មប៉ាន់ស្មានសម្រេចបាន ២៨.១០៥ ពាន់លានដុង សម្រេច ១០០% នៃផែនការឆ្នាំ។ ពាណិជ្ជកម្ម សេវាពង្រីកបានលំនឹង។ ខេត្តបានប្រមូល ផ្តុំកម្លាំងចង្អុលការយ៉ាងប្តូរផ្តាច់សុក្រឹតបណ្តា សំណុំលិខិត បែបបទជម្រាបជូនមជ្ឈិមពិនិត្យ ទទួលស្គាល់ស្រុកចូវថាញ់សម្រេចលក្ខឋានជនបទថ្មី។ ប្រមូលផ្តុំកម្លាំងឧបត្ថម្ភអាជីវកម្មស្តារឡើងការផលិត-ធ្វើអាជីវកម្ម។ គិតមកដល់ថ្ងៃទី ២២ វិច្ឆិកា មានអាជីវកម្ម ៦៦ កន្លែងគ្រប់ លក្ខណៈធ្វើសកម្មភាពធម្មតាឡើងវិញ បង្កការងារធ្វើជូនពលករចំនួន ៣០.៩៨៧ នាក់ ពង្រីកអាជីវកម្មថ្មីបាន ៣៨ កន្លែង បង្កើនចំនួនមកដល់ថ្ងៃទី ១២ វិច្ឆិកា បង្កើនអាជីវកម្មថ្មីឡើងបាន ៣៣៣ កន្លែង សម្រេច ៦៦,៧% នៃផែនការឆ្នាំ។ល។
មានយោបល់ចង្អុលការសន្និបាត សមមិត្ត ង៉ូជីកឿង បានសង្កត់ធ្ងន់ថា៖ ក្នុងខែធ្នូឆ្នាំ ២០២១ នេះសំណូមពរបណ្តាថ្នាក់ បណ្តាផ្នែកគប្បីប្រមូលផ្តុំកម្លាំងយ៉ាងប្តូរផ្តាច់ អនុវត្តល្អការងារបង្ការជំងឺកូវីដ-១៩ ក្នុងនោះ ប្រមូលផ្តុំកម្លាំងអនុវត្តល្អការងារផ្សព្វផ្សាយចលនាប្រជាជនអនុវត្តម៉ឹងម៉ាត់បណ្តាវិធានការបង្ការជំងឺ រួមចំ ណែកអនុវត្តល្អ “គោលដៅផ្ចិត” ធ្វើលំនឹងជីវ ភាពប្រជាជន ធានាសុខុមាលភាពសង្គម។ អនុវត្តល្អការងារស្វែងរក ធ្វើចត្តាឡីស័កព្យាបាល ពិសេសគឺការធ្វើចត្តាឡីស័កព្យាបាលជំងឺនៅនឹងផ្ទះ។ ជំរុញសន្ទុះកំណើនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន។ ក្នុងខែធ្នូ ឆ្នាំ ២០២១ នេះ គប្បីអនុវត្តសម្រេចការចាក់វ៉ាក់សាំងជូនមុខសញ្ញាមានអាយុពី ១២ ឡើងទៅ។ ប្រមូលផ្តុំកម្លាំងអនុវត្តល្អបណ្តាភារកិច្ចចុងឆ្នាំ ២០២១ ចាត់តាំងសម័យប្រជុំចុងឆ្នាំ ក្រុមប្រឹក្សាប្រជាជននីតិកាលទី ១០ អាណត្តិ កាល ២០២១-២០២៦។ អនុវត្តល្អការងារ ពិនិត្យឡើងវិញ វាយតម្លៃបណ្តាភាគកម្រិតភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២១ ពិសេសគឺបណ្តាភាគកម្រិតផែនការដែលសម្រេចទាប ធ្វើឱ្យច្បាស់ពីមូលហេតុ បណ្តាភាពអន់ខ្សោយ បណ្តាកត្តាជះឥទ្ធិពលដើម្បីទុកឱ្យមានការប្រ មូលផ្តុំកម្លាំង។ ប្រមូលផ្តុំកម្លាំងចង្អុលការផលិត កសិកម្ម ជលផល ដាំព្រៃ យកចិត្តទុកដាក់ដល់ ការបង្ការជំងឺ មិនទុកឱ្យអាសន្នរោគជំងឺរីករាល ដាល ពិសេសគឺជំងឺរលាកដុំពកស្បែកសត្វ គោ រោគជំងឺអាហ្វ្រិកលើសត្វជ្រូក ផ្សព្វផ្សាយ អនុវត្តល្អការងារធារាសាស្ត្រវាលស្រែ ដើម្បីបម្រើការផលិត។ អនុវត្តល្អភារកិច្ចកសាងជនបទថ្មី ត្រៀមបម្រុងឱ្យបានត្រឹមត្រូវ បណ្តាខ្លឹមសារដើម្បីធ្វើការជាមួយនឹងក្រុមប្រតិភូការ ងារមជ្ឈិមអញ្ជើញមកពិនិត្យវាយតម្លៃស្រុកចូវ ថាញ់សម្រេចលក្ខឋានជនបទថ្មី គប្បីត្រូវមាន គោលការណ៍ផែនការដើម្បីស្រុកកូវង៉ាង និងយ្វៀងហាយបានចុះឈ្មោះកសាងស្រុកជនបទថ្មីឆ្នាំ ២០២២។ យកចិត្តទុកដាក់ដឹកនាំ ចង្អុលការពង្រីកអាជីវកម្ម ឧបត្ថម្ភអាជីវកម្មឱ្យ ឆាប់បានផ្សព្វផ្សាយបណ្តាគម្រោងការវិនិយោគ ដោះស្រាយបណ្តាការជំពាក់វាក់វិនក្នុងការងាររំដោះទីធ្លា។ តាមដានហ្មត់ចត់សន្ទុះកំណើន បណ្តាខ្ទង់ប្រមូលធានាត្រឹមត្រូវ និងពិនិត្យឡើងវិញ ដាស់តឿនទាន់ពេលចំពោះបណ្តាខ្ទង់ប្រ មូលដែលមិនទាន់បានសម្រេច។ យកចិត្តទុក ដាក់ក្តាប់ស្ថានភាពកម្លាំងពលកម្ម ការងារធ្វើ ជីវភាពប្រជាជន ពិសេសគឺក្នុងដំណាក់កាលចុងឆ្នាំដើម្បីឧបត្ថម្ភបានទាន់ពេល។ ចង្អុលការត្រៀមបម្រុងបុណ្យតេតឆ្នាំ ២០២២ ពិសេស គឺការងារធានាមុខទំនិញ គ្រប់គ្រងទីផ្សារ ថែ ទាំគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ជិតក្រ បានទទួលអំណរបុណ្យតេតដោយភ្ជាប់ជាមួយនឹងការបង្ការអាសន្នរោគជំងឺកូវីដ-១៩ ក្នុង លក្ខណៈធម្មតាថ្មី៕ រតនា