• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង៖ ត្រាវិញបន្តពង្រីកសេដ្ឋកិច្ចមានប្រសិទ្ធភាពភ្ជាប់ជាមួយការងារកាត់បន្ថយភាពក្រីក្រស្ថិរភាព

16/01/2025 07:12

កាលពីថ្ងៃទី ១១ ខែមករា ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង និងគណៈប្រតិភូការងារមជ្ឈិមអញ្ជើញមកសួរសុខទុក្ខជូនអំណោយដល់គ្រួសារ គោលនយោបាយ គ្រួសារក្រីក្រ គ្រួសារជិតក្រ ជនជាតិភាគតិច ពលករ អ្នកពលកម្មដែលមានស្ថានភាពទុក្ខលំបាកនៅលើភូមិសាស្ត្រខេត្ត។

ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង និង លេខាគណៈកម្មាធិការបក្សខេត្ត ង៉ូជីកឿង ជូនអំណោយដល់ប្រជាជនទីប្រជុំជនម៉ីឡុង ស្រុកកូវង៉ាង។  រូបថត៖ត្រឿងង្វៀង
ទទួលបដិសណ្ឋារកិច្ច និងធ្វើការមានសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត បណ្តាសមមិត្ត អនុលេខាគណៈកម្មាធិការបក្សខេត្ត គឹមង៉ុកថាយ ឡឹមមិញដាំង បណ្តាសមមិត្តអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត យឿងធីង៉ុកធើ ឡឹមថាញ់បិញ។ល។
របាយការណ៍ជូនប្រធានរដ្ឋសភា ក្នុងឆ្នាំ ២០២៤ ត្រាវិញអនុវត្តសម្រេច និងសម្រេចលើស ២៦/២៧ ភាគកម្រិតរចនាសម្ព័ន្ធសេដ្ឋកិច្ចបង្វែរត្រឹមត្រូវតាមទិសដៅ សម្ទុះកំណើនបង្កើន (GRDP) ១០,០៤% (ចំណាត់ថ្នាក់ទី ៨ ក្នុងទូទាំងប្រទេស និងនាំមុខវាលទំនាបទន្លេគឺវឡុង) តម្លៃ GRDP គិតជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបាន ៩៤,៣៧ លានដុង សម្រេចលើស ៦,១៦% បើប្រៀបធៀបនឹងសេចក្តីសម្រេចចិត្តមហាសន្និបាត បក្ខភាគខេត្ត។ ខេត្តសម្រេចភារកិច្ចកសាងខេត្តជនបទថ្មីបានមុន ០១ ឆ្នាំ ប្រមូលផ្ទៃក្នុងសម្រេចបាន ៦.៥៣០ ពាន់លានដុង សម្រេច ១០៥%  (ខេត្តសារវន្តធានាបានតុល្យភាព ៦៤%)  ប្រភពទុនវិនិយោគទូទាំងសង្គមសរុបរួម ៣៤.០៧៣ ពាន់លានដុង សម្រេច ១០០,២១%  (ប្រៀបធៀបជាមួយនឹងឆ្នាំទៅ កើន ៦,៤៤%) បណ្តាសកម្មភាពវប្បធម៌-សង្គមមានការវិវឌ្ឍន៍យ៉ាងសកម្ម គុណភាពអប់រំ-បណ្តុះបណ្តាលបានកើនឡើងអត្រាសិស្សប្រឡងជាប់វិញ្ញាបនបត្រវិទ្យាល័យបានខ្ពស់ជាងកម្រិតមធ្យមរួមទូទាំងប្រទេស។  អំពីកិច្ចចលនាថែទាំបុណ្យតេតជូនជនក្រីក្រតែងបានបណ្តាថ្នាក់ បណ្តាផ្នែកប្រមូលផ្តុំបំផុសចលនា។ គិតមកដល់ពេលនេះ ក្នុងទូទាំងខេត្តឧបត្ថម្ភដល់គ្រួសារមានស្ថានភាពទុក្ខលំបាកចំនួន ២៣.៧៧០ គ្រួ ជាមួយនឹងថវិកាជាង ២០ ពាន់លានដុង ក្រៅពីមុខសញ្ញាគោលនយោបាយដែលបានឧបត្ថម្ភតាមសេចក្តីកំណត់ខេត្តនៅទាំងមានគោលការណ៍ឧបត្ថម្ភដល់គ្រួ សារគោលនយោបាយ គ្រួសារមានសគុណចំនួន  ៣.១៥៦ គ្រួទៀតផង។  

ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹងជូនអំណោយដល់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនម៉ីឡុង។ រូបថត៖ ត្រឿងង្វៀង
ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ បន្តបានពង្រឹង និងបង្កើនប្រមូលផ្តុំអនុវត្តសម្រេច ការងារបូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេច ចិត្តលេខ ១៨-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី ១២ “បញ្ហាមួយចំនួនស្តីពីបន្តផ្លាស់ប្តូរថ្មី រៀបចំអង្គការចាត់តាំងយន្តការរបស់ប្រព័ន្ធនយោបាយបន្សុទ្ធសម្រាំងធ្វើសកម្មភាពលទ្ធភាព ប្រសិទ្ធភាព”។ ការងារបង្ការប្រឆាំងអំពើពុករលួយ អសកម្មតែងបានប្រមូលផ្តុំដឹកនាំចង្អុលការ បង្កបានភាពព្រមព្រៀងរបស់គណៈ កម្មាធិការបក្ស រដ្ឋអំណាច ការគាំទ្រជ្រោមជ្រែង របស់កម្មាភិបាល បក្ខជន និងប្រជាជន។  
ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង សម្តែងក្តីរីករាយចំពោះបណ្តាលទ្ធផលសំខាន់ៗដែលខេត្តត្រាវិញសម្រេចបានខាងសេដ្ឋកិច្ច-សង្គមការពារជាតិ-សន្តិសុខ ជាពិសេស ក្នុងការងារយកចិត្តទុកដាក់ ថែទាំដល់បណ្តាគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារជិតក្រ ជនរួមជាតិភាគតិច នៅលើភូមិសាស្ត្រខេត្តនាបណ្តាថ្ងៃបុណ្យតេត ប្រពៃណីរបស់ជនជាតិវៀតណាម បុណ្យចូល ឆ្នាំថ្មីប្រពៃណី បុណ្យសែនដូនតានិងបណ្តាពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ។ 
ចែករំលែកជាទូទៅជាមួយនឹងបក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញអំពីសភាពការណ៍ ប្រទេសជាតិឆ្នាំ ២០២៤ ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង បានសង្កត់ធ្ងន់ថា៖ ក្រោមការដឹកនាំរបស់បក្ស គណៈប្រតិបត្តិការមជ្ឈិមបក្ស ការិ យាល័យនយោបាយ ការចង្អុលការយ៉ាងផ្តាច់ប្តូរ របស់រដ្ឋាភិបាល ការរួមដំណើរដោះស្រាយទុក្ខលំ បាកជំពាក់វាក់វិនរបស់រដ្ឋសភា ប្រទេសយើង សម្រេចបានសម្ទុះកំណើនបង្កើន ៧,០៩% កម្រិត ខ្ពស់បំផុតក្នុងរយៈកាល ១០ ឆ្នាំមកនេះ។  រួម​ ជាមួយនឹងនោះ មាន ១៥/១៥ ភាគកម្រិតសេដ្ឋ កិច្ច-សង្គមបានសម្រេច និងសម្រេចលើស ទ្រង់ ទ្រាយសេដ្ឋកិច្ចសម្រេចបាន ៤៧៦,៣ ពាន់លានដុល្លារតម្លៃ GDP គិតជាមធ្យមក្នុងមនុស្ ម្នាក់ សម្រេចបាន ១១៤ លានដុង (៤.៧០០ ដុល្លារ) ប្រមូលថវិការដ្ឋសម្រេចបានជាង ០២ លានពាន់លានដុង កម្រិតខ្ពស់បំផុតតាំងមុនមកដល់ ពេលនេះ។  ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង បាន កំណត់ត្រានូវបណ្តាសមិទ្ធផលរួមទាំងនោះ ក៏មានការរួមវិភាគទានរបស់បក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញផងដែរ។ជាខេត្តមាន សម្ទុះកំណើន GRDP ចំណាត់ថ្នាក់ទី ៨ ក្នុងទូទាំងប្រទេស និងនាំមុខវាលទំនាបទន្លេ គឺវឡុង។ ជាពិសេស អត្រាគ្រួសារក្រីក្របន្ថយចុះ ០,៨៧% ប្រៀបជាមួយទូទាំងប្រទេសទាបជាង  ១,៩៣%។ 
តំណាងឱ្យថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង វាយតម្លៃខ្ពស់បណ្តាលទ្ធផលចំណាប់អារម្មណ៍ដែលបានពោលមកខាងលើ វាយតម្លៃខ្ពស់ចំពោះការបញ្ជាការយ៉ាងរវៀសរវៃ ច្នៃប្រតិដ្ឋរបស់ថ្នាក់ដឹកនាំខេត្ត ការរួមកម្លាំង ព្រមព្រៀងឧបត្ថម្ភរបស់ប្រជាជនគ្រប់ជាន់ថ្នាក់ អាជីវកម្មនៅលើភូមិសាស្ត្រខេត្ត។

សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តជូនអំណោយដល់គ្រួសារក្រីក្រ។ រូបថត៖ ត្រឿងង្វៀង 


វាយមតម្លៃខ្ពស់គោលដៅ ភាគកម្រិតដែលខេត្តត្រាវិញបានដាក់ចេញក្នុងឆ្នាំ ២០២៥ ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង បានសង្កត់ធ្ងន់ ទៅលើភារកិច្ចចម្បងដែលត្រូវខិតខំសម្ទុះកំណើនបង្កើនតួលេខពីរ។ “ឆ្នាំ ២០២៤ សម្ទុះ កំណើនបង្កើន GRDP របស់ត្រាវិញសម្រេចបាន ១០,០៤% ដូច្នោះក្នុងឆ្នាំនេះ ត្រូវខិតខំបង្កើនឡើងពី ១២-១៣% ដើម្បីរក្សាខ្ជាប់សម្ទុះនេះបង្កើនឡើង អនុវត្តសម្រេចសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត អនុវត្តសម្រេចផែនការសេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ ២០២០-២០២៥ របស់ ខេត្ត ត្រៀមបម្រុងឱ្យមហាសន្និបាតបក្សគ្រប់លំ ដាប់ថ្នាក់ ឈានដល់មហាសន្និបាតបក្ខភាគរបស់ខេត្ត”។ 
រួមជាមួយនឹងនោះ ប្រធានរដ្ឋសភាសំណូមពរខេត្តជំរុញសម្ទុះអនុវត្តសម្រេចបណ្តាភាគ កម្រិតអំពីសេដ្ឋកិច្ច-សង្គមរបស់ឆ្នាំ ២០២៥ បង្កសម្ទុះជំហានដំណាក់កាល ២០២៦-២០៣១ ដើម្បីដល់ឆ្នាំ ២០៣០ ប្រទេសយើងក្លាយជាប្រទេសអភិវឌ្ឍន៍មានប្រភពចំណូលជាមធ្យមខ្ពស់ឆ្នាំ ២០៤៥ គឺជាប្រទេសអភិវឌ្ឍន៍មានប្រភពចំណូលជាមធ្យមខ្ពស់។ 
នាឱកាសឆ្នាំថ្មី ២០២៥ ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង និងបណ្តាសមាជិកគណៈប្រតិភូការងារបានជូនអំណោយបុណ្យតេតដល់គ្រួ សារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារមានស្ថានភាពទុក្ខលំបាកចំនួន ៩០ គ្រួ និងពលករ អ្នកពលកម្មដែលមានស្ថានភាពទុក្ខលំបាកចំនួន ១០០ គ្រួ និងគ្រួសារជនជាតិភាគតិចចំនួន ១០ គ្រួនៅលើភូមិសាស្ត្រទីក្រុងត្រាវិញ។ 
ពេលព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង  និងគណៈប្រតិភូការងាររបស់មជ្ឈិមបានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយគ្រួសារក្រីក្រ គ្រួសារ ជិតក្រ គ្រួសារមានស្ថានភាពទុក្ខលំបាកចំនួន ៤០ គ្រួ  និងគ្រួសារជនជាតិភាគតិចទីប្រជុំជនម៉ីឡុង ចំនួន ១០ គ្រួ និងយុទ្ធជនដែលមានស្ថានភាព ទុក្ខលំបាករបស់ប៉ុស្តិ៍ការពារព្រំដែនម៉ីឡុងស្រុក កូវង៉ាងចំនួន ១០ រូប៕  ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.