06/08/2021 08:07
លោក ង្វៀងវុាំងហុីវ ប្រធានគណៈចាត់តាំងបក្សខេត្តសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងត្រួតពិនិត្យបង្ខាំងខ្ទប់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ រូបថត៖ ង៉ុកហុង
ឃុំថាញ់ស៊ើង ត្រូវបង្ខាំងខ្ទប់គម្លាតសង្គមទូទាំង ឃុំជាមួយនឹង ០៧ ភូមិដោយមានគ្រួសារប្រជាជន ២.៣១៨ គ្រួជាមួយនឹងចំនួនមនុស្ស រាយ ៩.២៥០ នាក់ ឃុំហាមយ៉ាងត្រូវបង្ខាំងខ្ទប់គម្លាតសង្គមទូទាំងឃុំ មាន ០៧ ភូមិដោយមានគ្រួសារប្រជាជន ២.៣៧៨ គ្រួ ជាមួយនឹងចំនួនមនុស្សរាយ ១០.០៣៤ នាក់។
ស្ថិតនៅនឹងបណ្តាកន្លែងទៅដល់សមមិត្ត ង្វៀងវុាំងហុីវ បានកត់ត្រានិងវាយតម្លៃខ្ពស់ ការខិតខំយ៉ាងអស់ពីចិត្ត ដើម្បីបុព្វហេតុសុខភាពសហគមន៍ និងចែករំលែកនូវបណ្តាក្តីទុក្ខលំបាករបស់កងកម្លាំងនៅសមរភូមិមុខ និងជំរុញទឹកចិត្តសមាជិកបណ្តាក្រុមការងារឱ្យខិតខំជម្នះការលំបាក រក្សាសុខភាព បន្តសម្រេច ល្អភារកិច្ចដែលបានប្រគល់ជូន រួមចំណែកជាមួយនឹងទូទាំងប្រទេសឆាប់រុញច្រានអាសន្នរោគគូវីដ-១៩ ការងារសុវត្ថិភាពសុខភាពជូនប្រជាជន។ នាឱកាសនេះសមមិត្តង្វៀងវុាំង ហីុវឧបត្ថម្ភដល់តំបន់នីមួយៗ ០៥ លានដុង៕ ង៉ុកហុង-រតនា