12/01/2021 07:54
សន្និបាតផ្សព្វផ្សាយផែនការរបស់គណៈកម្មាធិការប្រជាជនខេត្ត ។ រូបថតៈ ទ្រឿងអង
កាលពីថ្ងៃទី ០៦ មករា សមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡេថាញបិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតីសន្និបាតផ្សព្វផ្សាយផែនការធ្វើសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ ០១/NQ-TTg ចុះថ្ងៃទី ០១ មករាឆ្នាំ ២០២១ របស់រដ្ឋាភិបាលស្តីអំពីភារកិច្ចវិធីសាស្ត្រសំខាន់ៗអនុវត្តផែនការពង្រីកសេដ្ឋកិច្ច-សង្គម និងត្រៀមបម្រុងថវិការដ្ឋឆ្នាំ ២០២១។
កាលពីថ្ងៃទី ០១ មករាកន្លងហើយ រដ្ឋាភិបាលបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ០១/NQ-TTgចុះថ្ងៃទី ០១ មករា ឆ្នាំ ២០២១ ស្តីអំពីបណ្តាភារកិច្ចវិធីសាស្ត្រសំខាន់ៗអនុវត្តផែនការពង្រីកសេដ្ឋកិច្ច-សង្គម និងត្រៀមបម្រុងថវិការដ្ឋឆ្នាំ ២០២១ ជាមួយនឹងគោលលំនាំធ្វើសកម្មភាព “ សាមគ្គី ក្រឹត្យវិន័យ ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ ប្តូរផ្តាច់ធ្វើសកម្មភាព សេចក្តីប្រាថ្នាអភិវឌ្ឍន៍”។ សេចក្តីសម្រេចចិត្តមានខ្លឹមសារសំខាន់ៗ ០៨ យ៉ាង និងភារកិច្ច ១៨៨ យ៉ាងបានប្រគល់ឳ្យបណ្តាក្រសួង ផ្នែក និង បណ្តាខេត្ត ទីក្រុងនៅលើទូទាំងប្រទេសដើម្បីប្រមូលផ្តុំកម្លាំងអនុវត្តក្នុងឆ្នាំ ២០២១។ យោងលើមូលដ្ឋានរបស់សេចក្តីសម្រេចចិត្តនេះ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានចេញផ្សាយផែនការធ្វើសកម្មភាពរួមមានខ្លឹមសារ ១១ យ៉ាង និងភារកិច្ចជាក់ស្តែង ៧២ យ៉ាងគឺប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្តាភារកិច្ចបម្រើការចាត់តាំងបោះឆ្នោតតំណាង រដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តដោយមានប្រសិទ្ធភាព “គោលដៅបទដ្ឋានទ្វេ” បង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ផង ជម្នះនិងពង្រីកសេដ្ឋកិច្ច-សង្គមស្ថិតក្នុងស្ថានការណ៍ធម្មតាថ្មីផង ជំរុញមាំការផ្លាស់ប្តូរខឿនសេដ្ឋកិច្ចឡើងវិញដោយភ្ជាប់ជាមួយនឹងការបង្វែរទម្រង់សន្ទុះបង្កើន។ បង្កើនការកេណ្ឌប្រមូល និងប្រើប្រាស់មានប្រ សិទ្ធភាពបណ្តាប្រភពធនធានជំរុញមាំសន្ទុះ កំណើនផ្សព្វផ្សាយសាងសង់ ផ្តល់សច្ចាប័ន បណ្តាផែនការផ្សព្វផ្សាយបណ្តាគម្រោងការហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមសំខាន់ៗ ពង្រីកសេដ្ឋកិច្ចសមុទ្រ បង្កើនការចងសម្ព័ន្ធតំបន់កសាងជនបទថ្មី លើកកម្ពស់គុណភាព និងប្រើប្រាស់មានប្រសិទ្ធភាពប្រភពធនធានមនុស្សភ្ជាប់ជាមួយនឹងការជំរុញការច្នៃប្រតិដ្ឋ អនុវត្ត និងពង្រីកយ៉ាងខ្លាំងក្លាវិទ្យាសាស្ត្របច្ចេកវិទ្យា ពង្រីកវប្បធម៌-សង្គម អនុវត្តជំលឿនសមាសភាពសង្គមសមស្របជាមួយនឹងពង្រីកសេដ្ឋកិច្ច ជំរុញមាំការកែទម្រង់រដ្ឋបាលបង្កើនកម្ពស់លទ្ធភាពគ្រប់គ្រងរដ្ឋ និងគុណភាពកងជួរកម្មាភិបាល បុគ្គលិក និយោជិត កសាងប្រព័ន្ធរដ្ឋបាលច្នៃប្រតិដ្ឋ អភិវឌ្ឍន៍ សច្ចៈយុត្តិធម៌ធ្វើសកម្មភាពប្តូរផ្តាច់បម្រើប្រជាជន ។ល។ ក្នុងនោះ ផែនការធ្វើសកម្មភាពរបស់គណៈកម្មាធិការប្រជាជនខេត្តបានដាក់ចេញ ២៨ គម្រោងការគប្បីត្រូវប្រមូលផ្តុំអនុវត្តក្នុងឆ្នាំ ២០២១ និងគោលដៅគម្រោងការ ៦២ មាន តម្រូវការជម្រាបជូនគណៈកម្មាធិការប្រជាជនខេត្តក្នុងឆ្នាំ ២០២១ ដើម្បីពិនិត្យស្រាវជ្រាវចេញផ្សាយថ្មីបណ្តាគោលនយោបាយពង្រីកសេដ្ឋកិច្ច-សង្គម។
ស្ថិតនៅនឹងសន្និបាត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកប្រមូលផ្តុំប្រាជ្ញាពិភាក្សាវិភាគដើម្បីធ្វើឳ្យ ច្បាស់បន្ថែមនូវភារកិច្ចនីមួយៗ វិធីសាស្ត្រជាក់ស្តែងក៏ដូចជាសន្ទុះកំណើនពេលវេលា។ ក្នុងនោះ ឆ្នាំ ២០២១ ប្រមូលផ្តុំកម្លាំងអនុវត្តម៉ឹងមាត់ត្រឹមត្រូវ ហ្មត់ចត់និងចាត់តាំងសម្រេចជោគជ័យការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៥ ផ្តាច់ប្តូរធ្វើសកម្មភាពមានកម្មវិធីផែនការជាក់ស្តែងអនុវត្តមានប្រសិទ្ធភាព នៃបណ្តាគោលដៅភារកិច្ច វិធីសាស្ត្រក្នុងផែនការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តឆ្នាំ ២០២១ និងដំណាក់កាល ២០២១-២០២៥។
មានយោបល់ចង្អុលការសន្និបាត សមមិត្ត ឡេងវុាំងហាំង សំណូមពរចាប់តាំងពីនេះរហូតដល់ចប់ខែមករា ក្នុងទូទាំងខេត្តគប្បីត្រូវប្រមូលផ្តុំអស់ពីសមត្ថភាពដើម្បីជមរុញមាំការរំសាយប្រាក់ទុនវិនិយោគសម្រេចបាន ៨០% នៃផែនការ។ ពិសេសគឺជិតដល់បុណ្យតេតនេះ បណ្តាមូលដ្ឋានគប្បីយកចិត្តទុកដាក់ត្រួត ពិនិត្យហ្មត់ចត់របស់អន្តោប្រវេសន៍ ពិសេសគឺផ្នែកគមនាគមន៍ដឹកជញ្ជូនគប្បីយកចិត្តទុកដាក់ហ្មត់ចត់ កត់ត្រាព័ត៌មានជាក់ស្តែងចំពោះបណ្តាភ្ញៀវធ្វើដំណើរចុះមកខេត្តត្រាវិញដើម្បី គ្រប់គ្រងទប់ស្កាត់ និងពិនិត្យបានប្រភពឆ្លង មេរោគកូវីដ-១៩ដែលកំពុងមានភាពប្រែប្រួល យ៉ាងស្មុគស្មាញ៕ ប្រែសម្រួល៖ រតនា