• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវុាំងហាំង៖ គប្បីបង្កលក្ខណៈដើម្បីប្រជាជនបានសប្បាយទទួលអំណរបុណ្យតេត ឆ្នាំ ២០២១

05/01/2021 13:07

                                      សមមិត្តឡេវុាំងហាំង​ ថ្លែងយោបល់ចង្អុលការអង្គសន្និបាត​ ។​ រូបថត៖ គីមងុឹង

​​​​        កាលពីថ្ងៃទី ៣០ ធ្នូ សមមិត្តឡេវុាំងហាំង​ ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាធិបតីអង្គប្រជុំសមាជិក គណៈកម្មាធិការប្រជាជនខេត្តដើម្បីបូកសរុបលទ្ធផលស្ថានភាពសេដ្ឋកិច្ច-សង្គមខែធ្នូឆ្នាំ ២០២០។
      ក្នុងខែធ្នូឆ្នាំ ២០២០ ប្រមូលថវិការដ្ឋបាន ១.២៤៥ ពាន់លានដុង បង្កើនចំនួនមកដល់ ថ្ងៃទី ១៥ ធ្នូឆ្នាំ ២០២០ ប្រមូលបាន ១៤.២០៧ ពាន់លានដុង សម្រេច ៩៧,៣% ប្រៀបជាមួយនឹងឆ្នាំទៅកើន ១១% ចំណាយថវិការដ្ឋឆ្លើយតបតម្រូវការនិងទាន់ពេលនៃបណ្តាភារកិច្ចចំណាយជាប្រចាំ វិនិយោគអភិ វឌ្ឍន៍ ការពារជាតិ សន្តិសុខ សកម្មភាពរបស់ យន្តការរដ្ឋ។ ក្នុងខែចំណាយ ៧០៨ ពាន់លាន ដុង បង្កើនដល់ថ្ងៃទី ១៥ ធ្នូ ឆ្នាំ ២០២០ ចំណាយ ៨.៦៤១ ពាន់លានដុង។ ប៉ាន់ស្មានដល់ថ្ងៃទី ៣១ ធ្នូឆ្នាំ ២០២០ ប្រភពទុនធ្វើសកម្មភាពរបស់បណ្តាអង្គការចាត់តាំងឥណទានសរុបរួមគឺ ៣៦.០០០ ពាន់លានដុង បើប្រៀបជាមួយនឹងឆ្នាំ ២០១៩ កើន ៨,៥%។ បំណុលឲ្យបុលប៉ាន់ស្មាន ២៩.១២០ ពាន់លានដុង បើប្រៀបជាមួយនឹងឆ្នាំ ២០១៩  កើន ៨,៨% បំណុលឲ្យបុលតាមបណ្តាកម្មវិធីឥណទានគោលនយោបាយនៅសាខាធនាគារគោលនយោបាយសង្គមខេត្តគឺ ២.៨៥២ ពាន់ លានដុង បើប្រៀបជាមួយនឹងឆ្នាំ ២០១៩ កើន ១០,១២%។
     ក្នុងខែពង្រីកអាជីវកម្មថ្មីបាន ៦៨ កន្លែង បង្កើនចំនួនមកដល់ថ្ងៃទី ១៥ ធ្នូ ឆ្នាំ ២០២០ ពង្រីកអាជីវកម្មបាន ៤៨៨ កន្លែង ជាមួយ នឹងប្រាក់ទុនចុះឈ្មោះ ៤.២៦៣ បាន់លាន ដុង។ ពិតជាត្រូវរងជះឥទ្ធិពលអំពីអាសន្នរោគកូវីដ-១៩ ក៏ដោយ ប៉ុន្តែស្ថានភាពពង្រីកអាជីវកម្មក្នុងឆ្នាំសម្រេចបង្គួរមូលដ្ឋានទាំង ០៤ លេចធ្លោគឺ៖ ទីក្រុងត្រាវិញ កាងឡុងកូវង៉ាង និងកូវកែសម្រេច និងសម្រេចលើសផែនការប្រគល់ជូន។បើប្រៀបជាមួយនឹងឆ្នាំទៅចំនួនអាជីវកម្មបានពង្រីកថ្មីខ្ពស់ជាង ១០៧ អាជីវកម្មជាមួយនឹងទុនគិតជាមធ្យម ក្នុងអាជីវកម្មមួយខ្ពស់ជាង ១,១ ពាន់លាន ដុង។ល។ ទន្ទឹមនឹងនោះ ដំណើរការសាង សង់សំណង់បាន ៧៧/៧៧ សំណងផ្សព្វផ្សាយគម្រោងការឧបត្ថម្ភពង្រីកការផលិត និងពង្រីកទូលាយទម្រង់កាត់បន្ថយភាពក្រីក្របាន ៤៩ គម្រោង ចាត់តាំងបើកវគ្គបំពាក់បំប៉នលើកកម្ពស់លទ្ធភាពសហគមន៍ និងកម្មាភិបាលមូលដ្ឋានរបស់កម្មវិធីលេខ ១៣៥ បាន ៣៤ វគ្គ។ ដំណើរការសាងសង់ ១០/១០ សំណង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានតាមសេចក្តីសម្រេចចិត្តលេខ ២២១៤/ QĐ-TTg ឧបត្ថម្ភទឹកប្រជុំជីវភាពជូនគ្រួសារប្រជាជនបាន ៧១៧ គ្រួ ឧបត្ថម្ភដីសម្រាប់នៅ ០៩ គ្រួ ឧបត្ថម្ភទុនបុលពង្រីកការផលិតបានជាង ៤,៤ ពាន់លានដុង។ កសាងសម្រេច និងដាក់ឲ្យប្រើប្រាស់ឈាបនដ្ឋាននៅនឹង ០២ វត្តរបស់ស្រុកចូវថាញ់ និងទីវកឹង។
     បន្តការផ្សព្វផ្សាយបណ្តាឯកសារចង្អុលការរបស់មជ្ឈិម គណៈកម្មាធិការបក្សខេត្ត គណៈ កម្មាធិការប្រជាជនខេត្តស្តីអំពីការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ក្នុងខែទទួលយកនិងជម្លៀសប្រមូលផ្តុំពលរដ្ឋ ៣១៤ នាក់វិលមកពីប្រទេសជប៉ុន រាជាអាណាចក្រអង់ គ្លេសអន្តោប្រវេសន៍ឆ្លងតាមអាកាសយានដ្ឋានអន្តរជាតិកឹងធើ​(មាន ០២ ករណីវិលមកពីរាជាអាណា ចក្រអង់គ្លេសវិជ្ជមានជាមួយនឹងកូវីដ-១៩)។
      មានយោបល់ក្នុងអង្គប្រជុំនេះ សមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត គប្បីពង្រីកល្អតួនាទីរបស់សមាជិកជ្រោងខ្ពស់ស្មារតីទទួលបន្ទុកភារកិច្ចក្នុងការវិនិច្ឆ័យការងារនៅតាមមូលដ្ឋាន អង្គភាព។ ពិសេសេគឺយកចិត្តទុកដាក់ដល់ការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ អនុវត្ត ការរៀបចំកែលម្អទីក្រុង គ្រប់គ្រងល្អសណ្តាប់ធ្នាប់ទីក្រុងក្នុងបណ្តាថ្ងៃបុណ្យតេត ២០២១ (បុណ្យចូលថ្មីឆ្នាំឆ្លូវ) បង្កើនការប្រិតសំចៃ ប្រឆាំងនឹងអំពើខ្ជះខ្ជាយ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ថែទាំដល់គ្រួសារស្ថិតក្នុក្របខ័ណ្ឌគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារ ជិតក្រ បង្កលក្ខណៈធានាដើម្បីប្រជាជនមានលក្ខណៈសប្បាយទទួលអំណរបុណ្យតេតប្រពៃណីធានាការងារបង្ការទប់ទល់ជាមួយនឹងគ្រោះធម្មជាតិអាសន្នរោគជំងឺលើឈើដាំ សត្វចិញ្ចឹម និងលើមនុស្ស ៕​​​​​​     រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.