• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត

28/02/2025 14:46

សមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត និងសមមិត្តង្វៀងវុាំងហ៊ីវ ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិ ការបក្សខេត្តជូនសេចក្តីសម្រេចចិត្តរបស់ គណៈលេខាមជ្ឈិមបក្ស សេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ បក្សខេត្តដល់សមមិត្ត គឹមរឿង។រូបថត៖ គីមឡង

 កាលពីថ្ងៃទី ២៤ ខែកុម្ភៈ អចិន្ត្រៃយ៍នៃគណៈ​កម្មាធិការបក្សខេត្តចាត់តាំងសន្និបាតប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីការងារកម្មាភិបាលនៅនឹងគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត។
 អញ្ជើញចូលរួមមានបណ្តាសមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ង្វៀងវុាំងហ៊ីវ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត គឹមជីហ្វា អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត។
ស្ថិតនៅនឹងសន្និបាត សមមិត្តគឹមជីហ្វា អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តបានប្រកាសសេចក្តីសម្រេចចិត្តលេខ ១៩០៤-QĐNS/TW ចុះថ្ងៃទី ១៤/០២/២០២៥ របស់គណៈលេខាមជ្ឈិមបក្សស្តីពីការផ្តល់សច្ចាប័នសមមិត្ត គឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តចូល រួមជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត និងរក្សាតំណែងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្តត្រាវិញ អាណត្តិកាល ២០២០- ២០២៥។ ប្រកាសសេចក្តីសម្រេចចិត្តលេខ  ៥៥៤២-QĐ/TU  ចុះពីថ្ងៃទី ២០/០២/២០២៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីពីការងារផ្ទេរបញ្ជូនប្រគល់ភារកិច្ចសមមិត្ត គឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តមកបំពេញការងារនៅនឹងគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត និងរក្សាតំណែងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្តត្រាវិញ អាណត្តិកាល ២០២០-២០២៥  តាមសេចក្តីសម្រេចចិត្តលេខ ១៩០៤-QĐNS/ TW ចុះថ្ងៃទី ១៤/០២/២០២៥ របស់គណៈលេខាមជ្ឈិមបក្ស ចាប់តាំងពីថ្ងៃទី ០១/៣/២០២៥។  

សមមិត្ត កឹមរឿងថតរូបអនុស្សាវរីយ៍ជាមួយអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត​ថ្នាក់ដឹកនាំគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត និងថ្នាក់ដឹកនាំគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត។រូបថត៖គីមឡង
ថ្លែងយោបល់នៅនឹងសន្និបាត សមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រសិទ្ធពរសមមិត្ត គឹមរឿង និងសំណូមពរជាមួយតួនាទីជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត  សមមិត្ត គឹមរឿង នឹងបន្តពង្រីកស្មារតីសាមគ្គីសកម្មធ្វើសេនាធិការជូនគណៈកម្មាធិការបក្សក្នុងការងារត្រួតពិនិត្យ ឃ្លាំមើល រួមចំណែកកសាងបក្ស កសាង ប្រព័ន្ធនយោបាយរបស់ខេត្តស្អាតស្អំរឹងមាំ។  ចំពោះមុខ គប្បីប្រមូលផ្តុំកម្លាំងអនុវត្តល្អការងារ មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៥-២០៣០ ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស អនុវត្តល្អការងារត្រួតពិនិត្យ ឃ្លាំមើលដោះ ស្រាយល្អសំណុំលិខិតតវ៉ាថ្កោលទោស ពង្រឹង អង្គការយន្តការស្ថាប័នគណៈកម្មាធិការត្រួត ពិនិត្យនៃគណកម្មាធិការបក្សខេត្ត។
សមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្តសង្ឃឹមថា ជាមួយនឹងតួនាទីជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្តសមមិត្ត គឹមរឿង បន្តខិតខំបញ្ចេញកម្លាំងអស់ពីចិត្តបរិច្ចាគដើម្បីបុព្វហេតុកិច្ចការ អនុវត្តសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ជូន សមជាក្តីជំនឿទុកចិត្ត និងក្តីសង្ឃឹម របស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ 
ថ្លែងយោបល់ទទួលភារកិច្ច សមមិត្ត គឹមរឿង សូមផ្ញើបិយវាចាអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់គណៈលេខាមជ្ឈិមបក្សដែលបានផ្តល់សច្ចាប័ន អំណរគុណយ៉ាងជ្រាលជ្រៅចំពោះអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តដោយបានជំនឿ ទុកចិត្ត ប្រគល់ភារកិច្ច។ សមមិត្ត គឹមរឿង សម្តែងនូវការប្តេជ្ញាចិត្តរួមជាមួយនឹងកម្មាភិបាល  បុគ្គលិកផ្នែកត្រួតពិនិត្យបក្សបន្តពង្រីកស្មារតី សាមគ្គីស្នងបន្តនូវបណ្តាសមិទ្ធផលដែលសម្រេច បាន ជ្រោងខ្ពស់ស្មារតីទទួលបន្ទុកអនុវត្តសម្រេចឆ្នើមរាល់ភារកិច្ចដែលបានប្រគល់ជូន៕   ដំណឹង-រូបថត៖ ​​​​​​រតនា  

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.