• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ប្រកាសសេចក្ដីសម្រេចចិត្តបង្កើតសាលាវិទ្យាល័យ ស៊ើងកាង

06/09/2024 08:24

តំណាងថតរូបអនុស្សាវរីយ៍ជាមួយគណៈចាងហ្វាងសាលាវិទ្យាល័យស៊ើងកាង។ រូបថត៖ ង៉ុកស្វង

កាលពីថ្ងៃទី ៥ ខែកញ្ញា រួមជាមួយបរិ​យាកាសបវេសនកាលឆ្នាំសិក្សាថ្មី សាលាវិទ្យាល័យស៊ើងកាង (ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ) បានចាត់តាំងពិធីបវេសនកាល និងប្រកាសសេចក្ដីសម្រេចចិត្តបង្កើតសាលា។
បណ្ដាសមមិត្ត៖ ឡឹមមិញដាំង អនុលេខាបក្សខេត្ត គឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍ បក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត ង្វៀងធីបាច់វ៉ឹង សមាជិកា គណៈប្រតិបត្តិការបក្សខេត្ត នាយិកាមន្ទីរអប់រំ-បណ្ដុះបណ្ដាលខេត្ត ថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែកខេត្ត គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយ គណៈកម្មាធិការបក្សឃុំ គណៈកម្មាធិការប្រជាជន ឃុំង៉ូវឡាក កម្មាភិបាលចូលនិវត្តន៍ តំណាងគ្រួសារ ឧត្ដមសេនីយ៍ទោស៊ើងកាង រួមជាមួយកម្មាភិបាល គ្រូបង្រៀន និងសិស្សានុសិស្ស របស់សាលាចំនួន ៤១៥ រូបចូលរួម។
សាលាវិទ្យាល័យស៊ើងកាង បានបង្កើតឡើង តាមសេចក្ដីសម្រេចចិត្តលេខ ៩៣០/QĐ-UBND ចុះថ្ងៃទី ៣១/៥/២០២៤ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ លើមូលដ្ឋានបច្ចុប្បន្នភាពមណ្ឌលសិក្សានៅឃុំង៉ូវឡាកនៃសាលាវិទ្យាល័យដូងចូវ។ សាលាវិទ្យាល័យស៊ើងកាង បានបង្កើតឡើងធានាអំពីសិទ្ធិ និងផលប្រយោជន៍យ៉ាងស័ក្ដិសមសម្រាប់សិស្ស ការទន្ទឹងរង់ចាំ របស់ប្រជាជនលើភូមិសាស្រ្តឃុំង៉ូវឡាក និងមូលដ្ឋានមួយចំនួននៅជិតខាង។ តាមរយៈនោះ ឆ្លើយតបសំណូមពរអភិវឌ្ឍបុព្វហេតុអប់រំ ពង្រីកសេដ្ឋកិច្ច សង្គមរបស់មូលដ្ឋាន រួមចំណែកអនុ វត្តជោគជ័យគោលដៅកសាងជនបទថ្មីលើក កម្ពស់លើភូមិសាស្រ្តស្រុកយ្វៀងហាយ។
គ្រូបង្រៀន ង្វៀងង៉ុកដាម ចាងហ្វាងសាលាវិទ្យាល័យស៊ើងកាង រីករាយឱ្យដឹង៖ មានកិត្តិយសណាស់ដោយបានភ្ជាប់នាមរបស់វីរកង កម្លាំងប្រដាប់អាវុធប្រជាជន ឧត្ដមសេនីទោស៊ើងកាង អ្នកជាកូនរបស់មាតុភូមិង៉ូវឡាកវិរភាព  ជាកិត្តិយស និងមោទនភាពចំពោះសមូហភាពកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន បុគ្គលិក និងសិស្សានុសិស្សរបស់សាលា។
សមូហភាពកម្មាភិបាល គ្រូបង្រៀនរបស់សាលា បន្តការខិតខំលើកកម្ពស់គុណភាពអប់រំទាំងស្រុង អនុវត្តល្អគោលលំនាំ “ប្រឡងប្រណាំងបង្រៀនល្អ រៀនល្អ” កសាងបរិស្ថានអប់រំ គត់មត់ប្រជាធិបតេយ្យ ស្និទ្ធសា្នល អនុវត្តកម្ម វិធីអប់រំសកលឆ្នាំ ២០១៨ ឱ្យមានប្រសិទ្ធភាព។
ឱកាសនេះ សមមិត្ត ឡឹមមិញដាំង ជូនសៀវភៅសរសេរ ១.០០០ ក្បាល គ្រួសារឧត្ដមសេនីយ៍ទោស៊ើងកាង ជូនអាហារូបករណ៍ ២០ ចំ ណែក(ក្នុងមួយចំណែកៗជាទឹកប្រាក់ ១ លានដុង) ដល់សិស្សានុសិស្សរបស់សាលាដែលមានស្ថានភាពលំបាក។
បានដឹងថា ឆ្នាំសិក្សា ២០២៤-២០២៥ ស្រុកយ្វៀងហាយ មានសាលារៀន និងមូលដ្ឋានអប់រំចំនួន ៣២ កន្លែងដោយមានចំនួនសិស្ស ប្រមាណ ១៤.០០០ រូប៕    ប្រែសម្រួល៖ សម្បត្តិ

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.