• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បន្តអនុវត្តគម្លាតសង្គមលើភូមិសាស្រ្តខេត្ត ១៥ ថ្ងៃទៀត

16/08/2021 08:45

 សន្និបាតផ្សាយបន្តផ្ទាល់ស្ដីពីការងារបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្តត្រាវិញ។ រូបថត៖ បាធី

     ​​កាលពីថ្ងៃទី ១៤ សីហា នៅគណៈកម្មាធិការប្រជាជនខេត្ត លោកឡេវុាំងហាំង អនុលេខា​បក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្តត្រាវិញធ្វើអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់ស្ដីពីការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្តត្រាវិញ។ ចូលរួមនៅគណៈកម្មាធិការប្រជាជនខេត្ត មានលោក គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្ដាសមាជិកក្រុមការងាររបស់ក្រសួងសុខាភិបាល និងបណ្ដាសមាជិកគណៈចង្អុលការខេត្ត។
     ស្ថិតក្នុងស្ថានភាពប្រែប្រួលស្មុគ្រស្មាញរបស់អាសន្នរោគកូវីដ-១៩ លើភូមិសាស្រ្តខេត្ត គួរចាប់អារម្មណ៍ក្នុងសប្ដាហ៍កន្លង ខេត្តរកឃើញ ករណីវិជ្ជមាននឹងវិរុស SARS-CoV-2 ក្នុងបណ្ដាក្រុមហ៊ុនមានពលករធ្វើការច្រើន ដូចជា៖ ក្រុមហ៊ុនភាគហ៊ុនកាត់ដេរសូហ្វាស៊ាង នៅមណ្ឌលឧស្សាហកម្មឡុងឌឹក ទីក្រុងត្រាវិញ ក្រុមហ៊ុនស្បែកជើងម៉ីផុង (សាខានៅឃុំថាញ់ស៊ើង ស្រុក ថ្កូវ)។
     យោងតាមយោបល់របស់ថ្នាក់ដឹកនាំ​ បណ្ដាមូលដ្ឋាន បណ្ដាមន្ទីរ គណៈ ផ្នែកខេត្ត និង សមាជិកក្រុមការងារឧបត្ថម្ភ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្តលោកឡេ វុាំងហាំង ឯកភាពបន្តអនុវត្តសារាចរលេខ ១៦/CT-TTg ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីនៃ រដ្ឋាភិបាលរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃបញ្ចប់ការអនុវត្តសារាចរលេខ ១០/CT-UBND ចុះថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១ “ស្ដីពីបន្ត និងបង្កើនការអនុវត្តសារា ចរលេខ ០៩/CT-UBND ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត”។
     រួមជាមួយនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការត្រូវសហការបង្កើនការពិន័យ ក្រឹត្យក្រម មិនទុកឲ្យធូររលុងក្នុងការ គ្រប់គ្រង អនុវត្តគម្លាតសង្គមប្រកបដោយស្មារតីម៉ឹងម៉ាត់។ ថ្នាក់ដឹកនាំបណ្ដាអង្គភាព មូលដ្ឋាន ត្រូវទទួលខុសត្រូវប្រសិនបើទុកឲ្យប្រជាជននៅលើភូមិសាស្រ្តឬអង្គភាពរបស់ខ្លួនបំពានបណ្ដាសេចក្ដីកំណត់ក្នុងការគម្លាត។ ត្រួតពិនិត្យទាន់ពេលផ្អាកជាបន្ទាន់ បណ្ដាអាជីវកម្មផលិតដែលមិនទាន់ធានាបានគោលលំនាំ “០៣  យ៉ាងនៅនឹងកន្លែង” និងបណ្ដាអាជីវកម្មផលិតមុខទំនិញមិនទាន់ចាំបាច់។ល។
     បណ្ដាមូលដ្ឋានយកចិត្តទុកដាក់ជាងទៀត ការងារសុខុមាលភាពសង្គម មិនទុកឲ្យនរណាខ្វះហូប មិនបានព្យាបាលជំងឺ មិនទុកឲ្យកសិផលនៅគរក្រោយពេលប្រមូលផល ធានាសន្តិសុខ សណ្ដាប់ធ្នាប់ វិនិច្ឆ័យល្អបណ្ដាអបាយមុខសង្គម ចំពោះ បណ្ដាមូលដ្ឋានដែលមានលក្ខណៈ គប្បីផ្សព្វផ្សាយបណ្ដាហាងលក់ទំនិញ “ ០ ដុង” ដើម្បីឧបត្ថម្ភប្រជាជន។
     ផ្នែកសុខាភិបាលយកចិត្តទុកដាក់ដល់ការ ឆ្លងរាលដាលជំងឺខ្វែងគ្នាក្នុងបណ្ដាមូលដ្ឋានសុខាភិបាល មណ្ឌលចត្តាឡីស័ក ត្រូវកសាង យុទ្ធសាស្រ្តដើម្បីធានាថ្នាំពេទ្យ ឧបករណ៍សុខាភិបាល ប្រភពធនធានមនុស្ស បញ្ជាល្អ ទាន់ពេលបណ្ដាឧបករណ៍ពេទ្យដែលក្រសួងសុខាភិបាលឧបត្ថម្ភ។ល។ ក្នុងការព្យាបាលជំងឺដល់ អ្នកជំងឺកូវីដ។ ទន្ទឹមនឹងការព្យាបាលអ្នកជំងឺ គប្បីថែទាំល្អអំពីរបបអាហារូបត្ថម្ភសម្រាប់អ្នកជំងឺ បណ្ដាគោលនយោបាលសម្រាប់បុគ្គលិក សុខាភិបាល និងកាត់បន្ថយដល់កម្រិតទាបបំផុតសំបុកមេរោគថ្មីក្នុងសហគមន៍។ បន្តប្រញាប់ផ្សព្វផ្សាយព្រមៗ គ្នាយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមលក្ខការណ៍ “ចាក់ថ្នាំដល់ណា សុវត្ថិភាពដល់នោះ” និងធានាត្រូវតាមមុខសញ្ញាតាមការលៃលករបស់ផ្នែកជំនាញ ដាច់ខាតមិនទុកឲ្យមានបញ្ហាអសកម្មក្នុងការចាក់វ៉ាក់សាំង។
     ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរបណ្ដាស្ថាប័នសារព័ត៌មានផ្ដុំផ្សព្វផ្សាយ ចលនាជួយឲ្យប្រជាជន លើកកម្ពស់ស្មារតីយល់ដឹងក្នុងការបង្ការទប់ស្កាត់ជំងឺ បដិសេធទាន់ពេលបណ្ដាព័ត៌មានមិនពិតប្រាកដក្នុងការបង្កា ទប់ស្កាត់ជំងឺ បំផុតគឺផ្សព្វផ្សាយជួយឲ្ ប្រជាជនពង្រឹងក្ដីជំនឿ មិនបារម្ភពេលអាសន្នរោគប្រែប្រួល ផ្សព្វផ្សាយពង្រីកទូលាយទាន់ពេលបណ្ដាទម្រង់ល្អៗ បណ្ដាបុគ្គលឆ្នើមក្នុងការបង្ការទប់ស្កាត់ជំងឺ។
     យោងលើស្មារតី “ប្រឆាំងជំងឺដូចប្រឆាំងខ្មាំង” ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរថ្នាក់ដឹកនាំបណ្ដាមូលដ្ឋាន អង្គភាព ពិនិត្យឡើងវិញទាំងស្រុង បណ្ដាសារលិខិតចង្អុលការរបស់ខេត្ត និងមជ្ឈិមដើម្បីអនុវត្តល្អ ធានាត្រូវតាមច្បាប់ស្ដីពីការងារបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩៕  ថាច់ហ្វាង 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.