23/07/2024 08:28
សមមិត្ត ង្វៀងភូត្រុង អគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។
បុណ្យសពសមមិត្ត ង្វៀងភូត្រុង អគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានប្រារព្ធតាមពិធីការមរណទុក្ខថ្នាក់ជាតិ។ ក្នុងរយៈពេល ០២ ថ្ងៃកាន់មរណទុក្ខថ្នាក់ជាតិ (២៥ ខែកក្កដា និង ២៦ ខែកក្កដា) បណ្តាស្ថាប័ន ទីស្នាក់ការ ទីសាធារណៈលើកទង់ពាក់កណ្តាលដងកាន់ទុក្ខ មិនចាត់តាំងបណ្តាសកម្មភាពសប្បាយកន្សាន្តសាធារណៈ។
សេចក្តីជូនដំណឹង
ពិធីចែករំលែកទុក្ខ ពិធីរំលឹកគុណវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពសមមិត្ត ង្វៀងភូត្រុង អគ្គលេខាគណៈ ប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
បុណ្យសពសមមិត្ត ង្វៀងភូត្រុង អគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានប្រារព្ធតាមពិធីការមរណទុក្ខថ្នាក់ជាតិ។
ក្តារមឈូសសាកសពសមមិត្តង្វៀងភូត្រុង បានដាក់តម្កល់នៅអាគាររៀបចំបុណ្យសពថ្នាក់ជាតិលេខ ៥ ត្រឹងថាញ់តុង ទីក្រុងហាណូយ។
ពិធីកិច្ចចែករំលែកទុក្ខសមមិត្ត ង្វៀងភូត្រុង បានប្រារព្ធនៅនឹងអាគាររៀបចំបុណ្យសពថ្នាក់ជាតិលេខ ៥ ត្រឹងថាញ់តុង ទីក្រុង ហាណូយ ចាប់ផ្តើមពីម៉ោង ៧ និង ០០ នាទី រហូតដល់ ម៉ោង ២២ និង ០០ នាទី នៃថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ និងពីម៉ោង ៧ និង ០០ នាទី ដល់ម៉ោង ១៣ និង ០០ នាទី នៃថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៤។
ពិធីរំលឹកគុណវិញ្ញាណក្ខន្ធសមមិត្ត ង្វៀងភូត្រុង បានប្រារព្ធឡើងនៅម៉ោង ១៣ និង ០០ នាទី នៃថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ នៅ នឹងអាគាររៀបចំពិធីបុណ្យសពថ្នាក់ជាតិលេខ ៥ ត្រឹងថាញ់តុង ទីក្រុងហាណូយ។
ពិធីបញ្ចុះសពនៅម៉ោង ១៥ និង ០០ នាទី ថ្ងៃដដែលនៅបូជនីយដ្ឋានម៉ាយយ៉ិត ទីក្រុងហាណូយ។
ពិធីកិច្ចចែករំលែកទុក្ខ និងពិធីរំលឹកគុណវិញ្ញាណក្ខន្ធសមមិត្ត ង្វៀងភូត្រុង បានប្រារព្ធឡើងពេលជាមួយគ្នានៅនឹងសាលប្រជុំថុងញ៉ឹក ទីក្រុងហូជីមិញ និងនៅស្រុកកំណើតឃុំដុងហោយ ស្រុកដុងអាញ់ ទីក្រុងហាណូយ។
ស្ថានីយទូរទស្សន៍វៀតណាម និងស្ថានីយវិទ្យុផ្សាយសម្លេងវៀតណាមផ្សាយបន្តផ្ទាល់ពិធីកិច្ចចែករំលែកទុក្ខ ពិធីរំលឹកគុណវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពសមមិត្តង្វៀងភូត្រុងនៅនឹងហាណូយ ទីក្រុងហូជីមិញ។ ក្នុងរយៈពេល ០២ ថ្ងៃកាន់មរណទុក្ខថ្នាក់ជាតិ (២៥ ខែកក្កដា ឆ្នាំ ២០២៤ និង២៦ ខែកក្កដា ឆ្នាំ ២០២៤ ) នេះ បណ្តាស្ថាប័ន ទីស្នាក់ការ ទីសាធារណៈលើកទង់ពាក់កណ្តាលដងកាន់ទុក្ខ មិនចាត់តាំងបណ្តាសកម្មភាពសប្បាយកន្សាន្តសាធារណៈ៕
គណៈកម្មការចាត់តាំងបុណ្យសព