• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

បង្កើនការធានាសន្តិសុខសណ្តាប់ធ្នាប់ បង្ការឆេះផ្ទុះ និងវិនិច្ឆ័យបទ ល្មើសក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវី-១៩

10/09/2021 09:00

កាលពីថ្ងៃទី ០៧ កញ្ញា ឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជីញ ចុះហត្ថលេខា ចេញផ្សាយសារទូរលេខរដ្ឋាភិបាលលេខ ១១១៨/CĐ-TTg សំណូមពរបណ្តាក្រសួងស្ថាប័នប្រហាក់ប្រហែលក្រសួងស្ថាប័ន ស្ថិតក្រោមឱវាទរដ្ឋាភិបាល និងគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមឱ្យបង្កើនការធានាសន្តិសុខសណ្តាប់ធ្នាប់ បង្ការឆេះ ផ្ទុះ និងវិនិច្ឆ័យបទល្មើសក្នុងការបង្ការ​ ទប់ស្កាត់អាសន្នរោគជំងឺកូវី-១៩។នាយករដ្ឋមន្ត្រីនៃ រដ្ឋាភិបាលសំណូមពរបណ្តាក្រសួង ស្ថាប័នប្រហាក់ប្រហែលក្រសួងស្ថាប័ន ស្ថិតក្រោមឱវាទរដ្ឋាភិបាល និងគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមអនុវត្តភារកិច្ចមួយចំនួនខាងក្រោមនេះ

   ១.ជ្រួតជ្រាប អនុវត្តម៉ឹងម៉ាត់បណ្តាឯកសារចង្អុលការរបស់បក្ស រដ្ឋ រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល គណៈចង្អុលការជាតិអំពីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវី-១៩ អំពីធានាសន្តិសុខសណ្តាប់ធ្នាប់ បង្ការឆេះផ្ទុះ និងវិនិច្ឆ័យបទល្មើសក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវី-១៩។
     ២.ក្រសួងនគរបាលចង្អុលការនគរបាលបណ្តាអង្គភាព មូលដ្ឋាន ជម្រុញមាំការអនុវត្តន៍បណ្តាផែនការវិធីសាស្ត្រធានា សន្តិសុខសណ្តាប់ធ្នាប់ក្នុងរយៈពេលអាសន្នរោគជំងឺ ធានា ម្ចាស់ ការក្នុងរាល់សភាពការណ៍។
     បង្កើនការបង្ការបង្រ្កាប តស៊ូជាមួយនឹងបណ្តាប្រភេទឧក្រឹដ្ឋជន ប្រមូលផ្តុំកម្លាំងបង្រ្កាបឧក្រឹដ្ឋជនដែលមានអង្គការចាត់តាំងទាក់ទិនដល់ “ឥណទានងងិត” ឧក្រឹដ្ឋជនប្រឆាំងនឹងអ្នកបំពេញ បេសកកម្ម ពិសេសគឺប្រឆាំងបកនឹងកងកម្លាំងមានសមត្ថកិច្ចចូលរួមបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវី-១៩ វិនិច្ឆ័យម៉ឹងម៉ាត់ចំពោះបណ្តាមុខសញ្ញាឆ្លៀតឱកាសគោលនយោបាយបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវី-១៩ និងការកេណ្ឌប្រមូលឧបត្ថម្ភរបស់ប្រជាជន ដើម្បីស្វែងរកកម្រៃ។   បណ្តាបទល្មើសទាក់ទិនដល់ការផលិត ធ្វើអាជីវកម្មសម្ភារ ឧបករណ៍សុខាភិបាល ឱសថព្យាបាលជំងឺក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវី-១៩ ។ល។ ពិនិត្យឡើងវិញ ដើម្បីរកឃើញទាន់ពេល និងវិនិច្ឆ័យម៉ឹងម៉ាត់បទល្មើសជូនព័ត៌មានក្លែងបន្លំ ឃោសនាមូលបង្កាច់ មិនពិតប្រាកដនៅលើបណ្តាញសង្គមទាក់ទិនដល់ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវី-១៩។
៣.ក្រសួងនគរបាល គណៈកម្មាធិការប្រជាជនបណ្តាខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិមចង្អុលការកងកម្លាំងមានសមត្ថកិច្ចជម្រុញមាំការផ្សព្វផ្សាយ ណែនាំ ព្រមានវិធានការធានាសុវត្ថិភាពបង្ការនិងពន្លត់អគ្គិភ័យចំពោះមូលដ្ឋានព្យាបាលជំងឺ តំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំមូលដ្ឋានផលិត ដែលបានប្រើប្រាស់ធ្វើជាកន្លែងចត្តាឡីស័ក ពិសេសគឺបង្ការ និងពន្លាត់អគ្គិ ភ័យ ផ្ទុះ ក្នុងការផលិត ធានាការដឹកជញ្ជូន និងប្រើប្រាស់អ៊ុកស៊ីបម្រើការព្យាបាលអ្នកជំងឺកូវីដ-១៩៕       រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.