23/07/2021 08:13
សមមិត្ត ឡឹមមិញដាំង សួរសុខទុក្ខ និងស្វែងយល់ពីសុខភាពប្រជាជននៅភូមិតឹងដាយ ឃុំហ៊ីវទឺ ស្រុកទីវកឹង។ រូបថត៖ ហឺវហេ្វ
កាលពីថ្ងៃទី ២០ កក្កដា អនុលេខាបក្សខេត្តឡឹមមិញដាំង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តូធីធូហុង រួមជាមួយនឹងថ្នាក់ដឹកនាំ គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកកូវកែ និងទីវកឹងបានអញ្ចើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ប្រជាជន និងកម្មាភិបាល យុទ្ធជនកំពុងបំពេញភារកិច្ចនៅតំបន់បិទខ្ទប់ នៅអនុសង្កាត់លេខ ៥ ទីប្រជុំជនកូវកែ (ស្រុកកូវកែ) និងភូមិតឹងដាយ ឃុំហ៊ីវទឺ (ស្រុកទីវកឹង)។
ស្ថិតនៅនឹងបណ្តាទីកន្លែងដែលបានអញ្ជើញ ទៅដល់ សមមិត្តឡឹមមិញដាំង បានយកចិត្តទុកដាក់ដល់សុខភាពកម្មាភិបាល យុទ្ធជនកំពុងបំពេញភារកិច្ចការពារតំបន់បិទខ្ទប់ និងជំ រុញទឹកចិត្តដល់កងកម្លាំងបំពេញភារកិច្ច គប្បីបន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ធ្វើការងារអស់ពីចិត្ត ដើម្បីការពារសុខភាពសហគមន៍។ ចំពោះបណ្តាគ្រួសារនៅក្នុងតំបន់បិទខ្ទប់ ឆ្លងតាមរដ្ឋអំណាចមូលដ្ឋានសមមិត្ត ឡឹមមិញដាំង បានផ្តាំផ្ញើនូវបិយវាចាសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពសុខភាពតម្រូវការលក្ខណៈ ប្រជុំជីវភាពរបស់ប្រជាជន។
សមមិត្តអនុលេខាបក្សខេត្តចង្អុលការដល់ មូលដ្ឋាន គប្បីក្តាប់ខ្ជាប់ទាន់ពេលនូវការឆ្លុះបញ្ចាំង និងកត់ត្រានូវបណ្តាសេចក្តីស្នើរបស់ ប្រជាជននៅក្នុងបណ្តាតំបន់បិទខ្ទប់ ពិសេស គឺក្តាប់ខ្ជាប់សុខភាពរបស់បណ្តាគ្រួសារ ឧបត្ថម្ភ ទាន់ពេលកុំទុកឱ្យបណ្តាគ្រួសារត្រូវខ្វះខាតអំពីស្បឿង ឧបភោគ អាហារ។ល។ ធានាល្អការងារចត្តាឡីស័ក បិទខ្ទប់ហ្មត់ចត់ ត្រឹមត្រូវតាម សេចក្តីកំណត់របស់ការងារបង្ការទប់ស្កាត់អា សន្នរោគកូវីដ-១៩៕
*កាលពីថ្ងៃទី ២០ កក្កដា សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រួត ពិនិត្យការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ លើ ភូមិសាស្ត្រស្រុកទីវកឹង។
ស្ថិតនៅនឹងពេលធ្វើការ ថា្នក់ដឹកនាំគណៈ កម្មាធិការបក្ស គណៈកម្មាធិការប្រជាជន ស្រុកទីវកឹងបានរបាយការណ៍អំពីការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេស គឺស្ថានភាពអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦ នៅលើភូមិសាស្ត្រស្រុក ការងារគ្រប់គ្រងតាមដានករណី F១, F២ និងមនុស្សមកពីខេត្តនានាចូលមកមូលដ្ឋានអនុវត្តចត្តាឡីស័កសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ សកម្មភាពមួយចំនួនលេចធ្លោរបស់បណ្តាអង្គការមហាជននយោបាយ-សង្គម បណ្តាអង្គការចាត់តាំងសាសនា សប្បុរសធម៌ ក្នុងការចូលរួមវិភាគទានជាកម្លាំងឧបត្ថម្ភដល់កងកម្លាំងសមរភូមិមុខបង្ការជំងឺ និងរាប់រយករណីចត្តាឡីស័កសុខាភិបាលប្រមូលផ្តុំចត្តាឡីស័ក នៅនឹងផ្ទះតាមការកំណត់។ល។ ពិនិត្យរួម គិតមកដល់សព្វថ្ងៃនេះបណ្តាសកម្មភាព អំពីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រ ស្រុកទីវកឹង ប្រព្រឹត្តយ៉ាងម៉ឹងម៉ាត់ត្រឹមត្រូវតាម ស្មារតីចង្អុលការ និងណែនាំរបស់គណៈកម្មា ធិការបក្សថ្នាក់លើ។
មានយោបល់ចង្អុលការ សមមិត្តឡេវុាំងហាំង បានសង្កត់ធ្ងន់ថា៖ សព្វថ្ងៃនេះ អាសន្នរោគជំងឺកូវីដ-១៩ កំពុងនឹងប្រែប្រួលយ៉ាងស្មុគស្មាញ ហេតុនោះហើយ ស្រុកទីវកឹង គប្បីជ្រួតជ្រាបល្អស្មារតីប្តេជ្ញាចិត្តឆ្លងកាត់ការលំបាក សាកល្បង ផ្តុំកម្លាំងល្អឱ្យការបង្ការទប់ស្កាត់អាសន្នរោគជំងឺ។ បង្កើនការគ្រប់គ្រង ពិនិត្យបណ្តា ករណី F១, F២ និងការងារធ្វើតេស្តចត្តាឡីស័កសុខាភិបាលត្រឹមត្រូវតាមការកំណត់ បន្ថយ ស្ថានភាពរាលដាលជ្រាបមេរោគក្នុងសហគមន៍។ ម្ចាស់ការជ្រើសរើសកន្លែងសមស្រប ដើម្បីរៀបចំធ្វើជាកន្លែងចត្តាឡីស័កមប្រុងឱ្យករណីពេលមានមនុស្សក្រៅខេត្តវិលត្រឡប់មកមូលដ្ឋាន។ កសាង និងផ្សព្វផ្សាយបណ្តាវិធីសាស្រ្ត បង្ការទប់ស្កាត់ជំងឺនៅនឹងក្រុមហ៊ុន អាជីវកម្មនៅលើភូមិសាស្ត្រស្រុកដែលមានពលករច្រើន ទន្ទឹមនឹងនោះ ចង្អុលការជំរុញមាំការងារផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តល្អគោលដៅផ្ជិត “បង្ការជំងឺផង ផលិតផង” ប៉ុន្តែត្រូវអនុវត្តល្អ អនុសាសន៍ ៥K របស់ក្រសួងសុខាភិបាល ដើម្បីធានាសុវត្ថិភាពជូនពលករ។
ចំពោះការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ និងសេចក្តីសម្រេចចិត្តលេខ ២៣ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការឧបត្ថម្ភដល់ពលកម្មដែលត្រូវរងជះឥទ្ធិពល ផ្ទាល់អាសន្នរោគជំងឺកូវីដ-១៩ មូលដ្ឋាន គប្បីយកចិត្តទុកដាក់ដល់បណ្តាមុខសញ្ញាគឺជាអ្នកលក់សន្លឹកឆ្នោតរាយ អ្នកស៊ីឈ្នូលជាងកំបោរ និងមុខសញ្ញាមួយចំនួនធ្វើការងារផ្សងៗ ប៉ុន្តែ មានស្ថានភាពលំបាកពិសេស មិនទុកឱ្យជនទុច្ចរិតឆ្លៀតឱកាសការឆ្លៀតឆ្លកក្នុងដំណាក់កាលអនុវត្តគោលនយោបាយ ដើម្បីស្វែងរករបៀបមួលបង្កាច់ព័ត៌មាន គោលការណ៍ គោល មាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ ក៏ដូចជាតួនាទីដឹកនាំចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការ មហាជននៅមូលដ្ឋាន៕
*ទិញជីវភណ្ឌតេស្តរហ័សធន់អង្គបដិបក្ខ SARS-CoV-២ ដើម្បីបម្រើសំណូមពរជាបន្ទាន់ក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ក្នុង ខេត្ត អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានឯកភាពផ្តល់គោលការណ៍ប្រើប្រាស់ចំនួនខ្ទង់ប្រាក់ ៦,៧៥ ពាន់លានដុងពីប្រភពចលនាបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ដើម្បីទិញជីវភណ្ឌតេស្តរហ័សធន់នឹង SARS-CoV-២។
អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រគល់ភារកិច្ចឱ្យគណៈចង្អុលការខេត្ត ចង្អុលការឱ្យនាយកមន្ទីរសុខាភិបាល ធ្វើជាអធិបតីធ្វើសេនាធិការចុះកិច្ចសន្យាដាក់ពាក្យទិញធានា បែបបទកំណត់ ទន្ទឹមនឹងនោះ ប្រគល់ឱ្យគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ត្រួតពិនិត្យអនុវត្តការទិញ និងប្រើប្រាស់ត្រឹមត្រូវចំមុខសញ្ញាដើម្បីបម្រ ល្អបំផុតឱ្យការងារបង្ការទប់ស្កាត់អាសន្នរោគ កូវីដ-១៩ នៅលើភូមិសាស្ត្រខេត្ត។
បានដឹងថា គិតមកដល់ថ្ងៃទី ១៩ កក្កដា គណៈសង្គ្រោះខេត្តទទួលការឧបត្ថម្ភពីអង្គការ ចាត់តាំង បុគ្គល ៦២០ កន្លែង និងរូបឧបត្ថម្ភ ឱ្យការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ជាមួយនឹងចំនួនប្រាក់ជិត ១៤,៦ ពាន់លាន ដុង។ គិតមកដល់ពេលនេះគណៈសង្គ្រោះខេត្ត ក៏ចំណាយប្រភពថវិកាប្រមាណ ៣,៧ ពាន់លានដុងដើម្បីឧបត្ថម្ភឱ្យការងារបង្ការទប់ស្កាត់ អាសន្នរោគកូវីដ-១៩ ក្នុងនិងក្រៅខេត្ត៕ ប្រែសម្រួល៖ រតនា