• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

នារីខេត្តត្រាវិញ៖ត្រដាងឆន្ទៈ បំណងប្រាថ្នាក្នុងមហាសន្និបាតតំណាងនារីទូទាំងប្រទេស

11/03/2022 10:23

មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣ អាណត្តិកាល ២០២២-២០២៧ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃ ទី ០៩-១១ ខែមីនា ឆ្នាំ ២០២២ នៅនឹងមជ្ឈមណ្ឌលសន្និបាតជាតិ (រដ្ឋធានីហាណូយ)ដោយមានតំណាងពេញសិទ្ធិ ១.០០០ នាក់ចូលរួម។ ក្នុងនោះ ក្រុមប្រតិភូខេត្តត្រាវិញមានតំណាងចូលរួមមហាសន្និបាត ១២ នាក់ បណ្តាបងប្អូន នារីនឹងតំណាង​ឱ្យនារីត្រាវិញត្រដាងឆន្ទៈ បំណងប្រាថ្នាក្នុងមហាសន្និបាត។

ធ្វើដំណើរទៅដល់រដ្ឋធានីហាណូយ​ ។

     អ្នកស្រីគាងធីមិញង្វៀក សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត ប្រធានសមាគម សហពន្ធន៍នារីខេត្ត៖ ឆ្ពោះដល់គោលដៅ ពូនផ្តុំតម្លៃគ្រួសារវៀតណាម
     ចំពោះជនជាតិវៀតណាម គ្រួសារមានអត្ថន័យយ៉ាងពិសេស ជាទីកន្លែងសម្រាប់ប្រសូត្រមនុស្សធំដឹងក្តីវឌ្ឍនាការ។ ផ្តើមពីទីកំណើតគ្រួសារ បុគ្គល បានផ្ទេរជូនបណ្តាសេចក្តីប្រាថ្នា វប្បធម៌ បណ្តា បទពិសោធន៍ដើមដំបូងអំពីសីលធម៌ធ្វើជាមនុស្ស។ ការរក្សាពូនផ្តុំតម្លៃគ្រួសារវៀតណាមមានអត្ថន័យពិសេស រួមចំណែកកកើតជាបណ្តាមនុស្សថ្មីដើម្បីកសាងសម្រេចជោគជ័យសង្គមនិយមនៅប្រទេសយើងនាពេលបច្ចុប្បន្ននេះ។ ផ្តើមពីតួនាទីពិសេសរបស់ នារីក្នុងគ្រួសារក៏ដូចជាភារកិច្ចរបស់ អង្គការចាត់តាំងសមាគមចំពោះការងារនារី ការពូនផ្តុំនូវបណ្តាតម្លៃប្រវេណីដ៏ល្អល្អះក៏ដូចជាបណ្តាកត្តា សមភាព ជឿនលឿនភាវូបនីយកម្មគឺជាអា ទិភាពមួយក្នុងបណ្តាអាទិភាពជាចម្បងរបស់សមាគមសហពន្ធន៍នារីគ្រប់លំដាប់ថ្នាក់ក្នុង ដំណាក់កាលខាងមុខ។
     ក្នុងការអនុវត្តន៍បណ្តាខ្លឹមសារពូនផ្តុំតម្លៃ គ្រួសារវៀតណាម សមាគមប្រមូលផ្តុំកម្លាំងបញ្ជាក់ បណ្តាវិធីសាស្ត្រជាក់ស្តែង ដើម្បីបន្តចលនានារីលត់ដំលក្ខណៈសម្បត្តិសីលធម៌ “ជំនឿ លើខ្លួន គោរពលើខ្លួន ស្មោះត្រង់កតវេទី ប៉ិនប្រសប់”។ បន្តបណ្តា  សកម្មភាពផ្សព្វផ្សាយ អប់រំស្តារឡើង ស្មារតីស្នេហាជាតិ មោទនភាពជនជាតិ និងបណ្តាតម្លៃប្រវេណីល្អល្អះរបស់នារីវៀតណាម។ ពង្រីក តួនាទីរបស់នារីក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ដល់ការឧបត្ថម្ភនារី បណ្តុះបណ្តាលវិជ្ជាជីវៈឧទ្ទេសនាមការងារធ្វើលើកកម្ពស់ប្រភពចំណូលឧបត្ថម្ភ ដើម្បីនារីមានលក្ខណៈឱកាស និងសមត្ថភាព អនុវត្តបច្ចេកវិទ្យាព័ត៌មាន។ អនុវត្តល្អកិច្ចចលនា “កសាងគ្រួសារគ្មាន ៥ យ៉ាង ស្អាត ៣ យ៉ាង” គួប ផ្សំជាមួយនឹងបណ្តាតម្លៃវប្បធម៌ បណ្តាសកម្មភាពអប់រំចំណេះដឹងលទ្ធភាពធ្វើជាម្តាយ និងចាត់តាំងបណ្តាទម្រង់ “កសាងគ្រួសារសុភមង្គល” ទន្ទឹម នឹងនោះ អនុវត្តល្អបណ្តាកម្មវិធីគម្រោងការថែទាំឧបត្ថម្ភនារីអំពីទុន ចំណេះដឹងធានារបរចិញ្ចឹម ជីវិតចីរភាពគឺជាវិធាន ការជាក់ស្តែងដើម្បីឧបត្ថម្ភនារីកសាងគ្រួសារសុភមង្គល។
     អ្នកស្រីត្រឹមញឺធ្វី ប្រធានសមាគមសហពន្ធន៍នារីស្រុកថ្កូវ៖ ចូលរួមជ្រោមជ្រែង ចលនាកសាងនារីវៀតណាមសម័យថ្មី
ទស្សនអំពីសម្បទាកសាងនារីក្នុងសម័យទំនើបតែងបានលើកឡើងក្នុងសេចក្តីព្រាងឯកសារ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ “មានបញ្ញា មានសីលធម៌ មានសុខភាព និងមានភារកិច្ចចំពោះខ្លួន គ្រួសារសង្គម ប្រទេសជាតិ” ។ នេះ គឺជាខ្លឹមសារដោយបានសមាគមសហពន្ធន៍នារី គ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយអនុវត្ត និងដាក់ចេញវិធានការជាក់ស្តែង។ ចូលរួមមហាសន្និបាតលើកនេះ យើងខ្ញុំបានរៀនសូត្របន្ថែមវិធានការជាច្រើនពីបណ្តាបទអន្តរាគមន៍របស់បណ្តាតំណាងសំណើស្នើគោលនយោបាយអាទិភាពក្នុងពេលខាង មុខដើម្បីជួយឱ្យនារីពង្រីកលើគ្រប់វិស័យ។
      បច្ចុប្បន្ននេះ តួនាទីទីតាំងរបស់អង្គការចាត់ តាំងសមាគម និងនារីកាន់តែបានពង្រីក នារីគ្រប់ជាន់ថ្នាក់តែងសកម្មចូលរួមក្នុងបុព្វហេតុផ្លាស់ប្តូរ ថ្មីរបស់ខេត្ត របស់ប្រទេសជាតិ។ ក្នុងនោះ ការងារសមាគមតែងបានផ្លាស់ប្តូរថ្មីពីខ្លឹមសារ វិធីសាស្ត្រ ធ្វើសកម្មភាពលេចធ្លោទម្រង់ថ្មីមានប្រសិទ្ធភាពជាច្រើន។ ទន្ទឹមនឹងនោះសមាគមប្រមូលផ្តុំ កេណ្ឌប្រមូលបានបណ្តាប្រភពធនធានសង្គម ឧបត្ថម្ភ ដល់នារីពង្រីក ពិសេសគឺឧបត្ថម្ភសមាជិកាពង្រីក សេដ្ឋកិច្ច កសាងគ្រួសារសុភមង្គល។
ទន្ទឹមនឹងនោះ យកចិត្តទុកដាក់កសាងអង្គការ ចាត់សមាគមរឹងមាំ ធ្វើសកម្មភាពសមាគមជំនាញមានប្រសិទ្ធភាព។  ឧបត្ថម្ភបណ្តាទម្រង់រកទទួល ទានចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈ បង្កការងារធ្វើជួយឱ្យសមាជិកានារីលើកកម្ពស់ជីវភាព  សេដ្ឋកិច្ច និងចូលរួមប្រជុំជីវភាពសមាគមមានប្រសិទ្ធភាពជាង។

ក្រុមប្រតិភូ សមាគមសហពន្ធន៍នារីខេត្តត្រាវិញចូលរួមមហាសន្និបាតទូទាំងប្រទេស។ រូបថត៖ ង៉ុកស្វង
      អ្នកស្រីគឹមធីធូហា ប្រធានសមាគមសហពន្ធន៍នារីឃុំហ្វាអឹង ស្រុកកូវកែ៖ លើក កម្ពស់គុណភាពលទ្ធផលប្រជុំជីវភាពសា ខាក្រុម សមាគម ថែទាំ ជីវភាពសមាជិកាខ្មែរ
      ប្រមូលផ្តុំសមាជិកាចូលរួមក្នុងអង្គការចាត់តាំងសមាគមដើម្បីលើកកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាពសមាគមគឺជាភារកិច្ចមួយយ៉ាងសំខាន់ដែលបានមហាសន្និបាតនារីគ្រប់លំដាប់ថ្នាក់ដាក់ចេញ។ ថ្វីត្បិតនៅមូលដ្ឋានគង់នៅមានជួបការទុក្ខលំបាក មួយចំនួនក្នុងពេលដែលផ្សព្វផ្សាយអនុវត្តភាគកម្រិតប្រមូលផ្តុំសមាជិកាផងដែរ។ ហេតុដូច្នោះ ហើយការចូលរួមមហាសន្និបាតលើកនេះ បងស្រី ធូហាមានក្តីសង្ឃឹមនឹងរៀនសូត្របានបទពិសោធយ៉ាងច្រើនពីបណ្តាបទអន្តរាគមន៍របស់តំណាងបណ្តាខេត្ត។ ផ្តើមពីនោះ អនុវត្តទៅក្នុងសកម្មភាពសមាគមនៅនឹងមូលដ្ឋាន រួមចំណែកកសាងអង្គការចាត់តាំងសមាគមកាន់តែរឹងមាំ។
     ក្រៅពីនោះ បងស្រីធូហាមានក្តីសង្ឃឹមថា មហាសន្និបាតលើកនេះមានបន្ថែមវិធីសាស្ត្រសមស្របជាមួយនឹងការកេណ្ឌប្រមូល និងឧបត្ថម្ភដល់សមាជិកាជាជនជាតិភាគតិច។ ជាក់ស្តែងគឺសមាជិកា ជនជាតិខ្មែរក្នុងខេត្ត បង្កលក្ខណៈឧបត្ថម្ភបងប្អូននារីលើកកម្ពស់បញ្ញា ពង្រីកសេដ្ឋកិច្ច ផ្តើមពីនោះ លើកកម្ពស់គុណភាពធ្វើសកម្មភាពសមាគមរួមចំណែកយ៉ាងសកម្មទៅក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងដំណាក់កាលចូលរួមសមាហរណកម្ម និងអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះរួមកម្លាំងអនុវត្តបណ្តាភាគកម្រិតផែនការលក្ខឋានកសាងជនបទថ្មី អារ្យធម៌ទីក្រុង៕       ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.