• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់ជនរួមជាតិខ្មែរ

06/04/2023 14:51

អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជនរួមជាតិខ្មែរឆ្នាំ ២០២៣ នាយករដ្ឋ មន្ត្រី នៃរដ្ឋាភិបាល ផាមមិញជិញ ផ្ញើលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ដល់ជនរួមជាតិខ្មែរ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាលក្ខណៈវប្បធម៌វិសេសវិសាលរបស់ជនរួមជាតិខ្មែរដែលមានអត្ថន័យយ៉ាងសំខាន់គឺជាឱកាសទទួលអំណរឆ្នាំថ្មី និងសូមបួងសួងកិច្ចការគ្រប់យ៉ាងបានជោគជ័យល្អប្រសើរ មនុស្សគ្រប់រូបប្រកបដោយសុខភាពមួនមាំ វិបុលផល គ្រប់គ្រួសារបានសុខដុមរមនា សុភមង្គល។ 
តំណាងឱ្យថ្នាក់ដឹកនាំបក្ស និងរដ្ឋ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសូមប្រសិទ្ធពរប្រគេន-ជូន  ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ មួយអន្លើដោយជនរួមជាតិ សមមិត្តកម្មាភិបាលខ្មែរនូវមនោសញ្ចេតនាយ៉ាងសិទ្ធស្នាល បិយវាចាសួរសុខទុក្ខ និងប្រសិទ្ធពរឆ្នាំថ្មីល្អប្រសើរបំផុត។
 ឆ្នាំ ២០២២ កន្លងផុតទៅក៏មានបណ្តាភាពងាយស្រួល ឱកាស និងសាកល្បងចម្រុះ ប្រទាក់ប្រជ្រៀតជះឥទ្ធិពលយ៉ាងធំដល់ដំណាក់កាលស្តារឡើង អភិវឌ្ឍន៍របស់ផ្នែក វិស័យ និងជីវភាពរបស់ប្រជាជនជាច្រើន។ ស្ថិតក្នុងបរិការណ៍ទាំងនោះ អាស្រ័យ ដោយក្រោមការដឹកនាំ យ៉ាងភ្លឺស្វាង ប្រាជ្ញា និងគ្រប់វិស័យរបស់បក្ស ការគ្រប់គ្រងមានប្រសិទ្ធភាព លទ្ធភាពរបស់រដ្ឋ ការចូលរួមយ៉ាងស្វិតស្វាញរបស់ទូទាំងប្រព័ន្ធនយោបាយ រួមជាមួយនឹងការរួមកម្លាំងកាយ កម្លាំងចិត្ត ស្រុះស្រួល ការឧបត្ថម្ភ ចូលរួមយ៉ាងសកម្មរបស់ជនរួមជាតិខ្មែរ ញុាំងឱ្យស្ថានភាព សេដ្ឋកិច្ច-សង្គមប្រទេសយើងបានស្តារឡើងយ៉ាងសកម្ម និងសម្រេចបានលទ្ធផលយ៉ាងសំខាន់ៗជាច្រើន និងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។ ការងារជនជាតិ និងការអនុវត្តន៍គោល នយោបាយជនជាតិមានការវិវឌ្ឍន៍យ៉ាងច្បាស់ ប្រមូលផ្តុំកម្លាំងជំរុញមាំសម្ទុះអនុវត្តកម្មវិធី គោលដៅជាតិ ០៣ យ៉ាង ពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួម ជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ អាស្រ័យហេតុនោះ ញុាំងឱ្យសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំមានការវិវឌ្ឍន៍យ៉ាងសកម្ម។ 
តាមនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឆ្នាំ ២០២៣ គឺជាឆ្នាំអន្តរកាលដែលមានអត្ថន័យយ៉ាងសំខាន់ក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស និងផែនការពង្រីកសេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ ដំណាក់កាល ២០២១-២០២៥ សេចក្តីសម្រេចចិត្តលេខ ១៣ របស់ការិយាល័យនយោបាយស្តីពីវិធានការពង្រីកសេដ្ឋកិច្ច-សង្គម និងធានាការពារជាតិ សន្តិសុខតំបន់វាលទំនាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ជា ឆ្នាំទីពីរអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ និងឆ្នាំដំបូងដែលបានផ្សព្វផ្សាយកម្មវិធីធ្វើសកម្មភាពអនុវត្តយុទ្ធសាស្ត្រការងារជនជាតិ  បើកចេញឱកាសជាច្រើន និងវាសនាថ្មីសម្រាប់តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសង្ឃឹមថាជនរួមជាតិ សមមិត្ត និងព្រះសង្ឃខ្មែរគប្បីបន្តពង្រីកប្រវេណី ស្មារតីស្នេហាជាតិយ៉ាងឆាបឆួល ឆន្ទៈសាមគ្គី ប្តេជ្ញាចិត្ត ខ្លួនទីពឹងខ្លួន ជ្រោងខ្ពស់ឆន្ទៈឈានឡើងដោយបាតដៃ ប្រាជ្ញា រវៀសរវៃ ច្នៃប្រតិដ្ឋដើម្បីរួមជាមួយនឹងបណ្តាថ្នាក់ បណ្តាផ្នែកប្តេជ្ញាចិត្តឆ្លងកាត់រាល់ការទុក្ខលំបាក សាកល្បង ខិតខំអនុវត្តសម្រេចជោគជ័យបណ្តាគោលដៅពង្រីកសេដ្ឋកិច្ច-សង្គម ធានាការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បង្កើនផែន មហាសាមគ្គីទូទាំងប្រជាជាតិ។  
“អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៣! សូមប្រសិទ្ធពរប្រគេន-ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ មួយអន្លើដោយជនរួមជាតិ សមមិត្ត កម្មាភិបាលខ្មែរប្រកបដោយសុខភាពមួនមាំក្សេមក្សាន្តសប្បាយ រីករាយ សុភមង្គល និងសម្រេចជោគជ័យ” នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រសិទ្ធពរឆ្នាំថ្មី៕

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.