• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 14/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀងស្វឹងភុក៖ បន្តជំរុញយ៉ាងខ្លាំងក្លាការកសាង ធ្វើឲ្យសុក្រឹតប្រព័ន្ធច្បាប់ដោយភ្ជាប់ជាមួយនឹងការលើកកម្ពស់លទ្ធភាពប្រសិទ្ធភាពអនុវត្តច្បាប់

27/11/2020 08:02

អញ្ជើញចូលរួមសន្និបាតនៃមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្តង្វៀងត្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត។

 បណ្តាតំណាងចូលរួមសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសនៅខេត្តត្រាវិញ។ រូបថតៈ គីមឡង

     កាលពីថ្ងៃទី ២៤ វិច្ឆិកា ស្ថិតនៅនឹងទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ​មន្ត្រីនៃរដ្ឋាភិបាលង្វៀងស្វឹងភុកធ្វើជាអធិបតីសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសអំពីបធានបទស្តីអំពីការងារកសាងធ្វើឲ្យសុក្រឹតប្រព័ន្ធច្បាប់ដោយភ្ជាប់ជាមួយនឹងការលើកកម្ពស់លទ្ធភាពប្រសិទ្ធភាពអនុវត្តច្បាប់។ 
     ក្នុងដំណាក់កាល ២០១៦-២០២០ រដ្ឋាភិបាលបានជម្រាបជូនរដ្ឋសភា គណៈអចិន្ត្រៃយ៍នៃរដ្ឋសភាចេញផ្សាយឯកសារ ១១២ ច្បាប់ ( មាន​ ៧១ ច្បាប់បញ្ញត្តិ ០២ ច្បាប់ សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ២២ ច្បាប់ សេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា ១៧ ច្បាប់) ប្រៀបជាមួយនឹងដំណាក់កាល ២០១១-២០១៥ បន្ថយ ០៨ ឯកសារ ។ រដ្ឋាភិបាលចេញផ្សាយអនុក្រឹត្យ បាន ៧៤៥ ច្បាប់ ប្រៀបជាមួយនឹងដំណាក់កាល ២០១១-២០១៥ កើន ២៤ ច្បាប់។ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញផ្សាយសេចក្តីសម្រេចចិត្តបាន ២៣២ ច្បាប់ ប្រៀបជាមួយនឹងដំណាក់កាល ២០១១-២០១៥ បន្ថយ ១២៩ ច្បាប់ បណ្តាក្រសួង ស្ថាប័នប្រហាក់ប្រហែលក្រសួងចេញផ្សាយសេចក្តីណែនាំបាន ២.៤២២ ច្បាប់សេចក្តីណែនាំអន្តរបាន ១១០ ច្បាប់ប្រៀបជាមួយនឹងដំណាក់កាល ២០១១-២០១៥ បន្ថយ ២០១ ច្បាប់ ថ្នាក់មូលដ្ឋានចេញផ្សាយឯកសារសរុបរួម ៩២.៧៩៩ ច្បាប់ រួមមាន៖ ឯកសារថ្នាក់ខេត្ត ១៦.៣៤១ ច្បាប់ ប្រៀបជាមួយនឹងដំណាក់កាល ២០១១-២០១៥ កើន ២.៥៥២ ច្បាប់ ថ្នាក់ស្រុក ១២.៤២៧ ច្បាប់ប្រៀបជាមួយនឹងដំណាក់កាល ២០១១-២០១៥ បន្ថយ ១៨.៣២០ ច្បាប់ ថ្នាក់ឃុំ ៦៤.០៣១ ច្បាប់ប្រៀបជាមួយនឹងដំណាក់កាល ២០១១-២០១៥ បន្ថយ ១៣១.០៨៣ ច្បាប់។
     គុណភាពរបស់ប្រព័ន្ធច្បាប់មានភាពវិវឌ្ឍន៍យ៉ាងសកម្ម ធានាបានភាពឯកភាពជាសារវន្ត និងព្រមៗ។ បណ្តាឯកសារតែងបានវាយតម្លៃអំពីភាពសមស្របធម្មនុញ្ញភាពសមស្របច្បាប់ ភាពឯកភាពព្រមៗ គ្នាមុននឹងចេញផ្សាយ។ រួមជាមួយនឹងនោះ ការងារអនុវត្តច្បាប់តែងបានគណៈកម្មាធិការបក្សរដ្ឋអំណាចយកចិត្តទុកដាក់ អនុវត្តសម្រេចបានបណ្តាលទ្ធផលបង្គួរ។ ការងារផ្សព្វផ្សាយសុះសាយអប់រំច្បាប់មានការផ្លាស់ប្តូរថ្មីច្រើនជឿនលឿនជាង ជំហានមុនដម្បូងអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិជ្ជាទៅក្នុងការងារផ្សព្វផ្សាយ ដើម្បីបញ្ជូនច្បាប់ទៅក្នុងជីវភាពបានរហ័សជាង ប្រសិទ្ធភាពជាង ប្រិតសំចៃជាង។
     ស្ថិតនៅនឹងសន្និបាតក្រៅពីការវាយតម្លៃទិដ្ឋភាព រួមអំពីការងារកសាងធ្វើឲ្យសុក្រឹតច្បាប់ និងអនុវត្តច្បាប់ រដ្ឋាភិបាលនៅទាំងបានស្តាប់យោបល់ពិភាក្សាអំពីការងារលទ្ធិភាវូបនីយកម្មគ្រប់គ្រងបណ្តាគោលការណ៍ គោលមាគ៍ារបស់បក្សទៅជាគោលនយោបាយ ក្រឹត្យច្បាប់ ការងារសហការក្នុងកសាងច្បាប់ ធ្វើឲ្យសុក្រឹតនិងអនុវត្តច្បាប់ឆ្លើយតបសំណូមពរចូលរួមសមាហរ័ណកម្មអន្តរជាតិ ធ្វើឲ្យសុក្រឹតប្រទេសនីតិរដ្ឋវៀតណាមសង្គមនិយម និងសំណូមពរដែលបានដាក់ចេញឲ្យការងារកសាងចាត់តាំងប្រតិបត្តិច្បាប់របស់រដ្ឋាភិបាល
      សន្និដ្ឋានសន្និបាត នាយករដ្ឋមន្ត្រីនៃរដ្ឋា​ភិបាលង្វៀងស្វឹងភុកបានសង្គត់ធ្ងន់ថា៖ កែលម្អលទ្ធិគ្រប់គ្រងគឺជាភាពទម្លុះទម្លាយមួយក្នុងភាពទម្លុះទម្លាយយុទ្ធសាស្ត្រ ០៣ យ៉ាង តែងបានមជ្ឈិមបញ្ជាក់ដើម្បីពង្រីកប្រទេសជាតិ។ អាស្រ័យហេតុនោះហើយ​ ដំណាក់កាល ២០២១-២០៣០ គប្បីបន្តជំរុញការកសាងធ្វើឲ្យសុក្រឹតប្រព័ន្ធច្បាប់ដោយភ្ជាប់ជាមួយនឹងការលើកកម្ពស់លទ្ធភាពប្រសិទ្ធភាពអនុវត្តច្បាប់លើកកម្ពស់ការយល់ដឹងរបស់ប្រព័ន្ធ នយោបាយអំពីតួនាទីរបស់ការងារកសាងធ្វើឲ្យសុក្រឹតច្បាប់ ផ្តើមពីនោះឆ្លៀតយកពេលវេលា ប្រភពធនធានជាងទៀត ដើម្បីលើកកម្ពស់គុណភាពការកសាងធ្វើឲ្យសុក្រឹតច្បាប់។
     នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលក៏បានបង្ហាញឲ្យឃើញច្បាស់នូវបណ្តាភាពអន់ខ្សោយក្នុងការងារកសាងធ្វើឲ្យសុក្រឹតច្បាប់ក្នុងពេលកន្លងហើយ និងសំណូមពរបណ្តាថ្នាក់បណ្តាផ្នែក មូលដ្ឋានគប្បីបង្កើនការងារសហការកសាងនិងធ្វើឲ្យសុក្រឹតច្បាប់ លទ្ធិភាវូបនីយកម្មគ្រប់គ្រងគោលការណ៍ គោលមាគ៍ា គោលនយោបាយក្រឹត្យច្បាប់របស់បក្ស-រដ្ឋបានទាន់ពេល អនុវត្តត្រឹមត្រូវតាមច្បាប់បញ្ញត្តិក្នុងការកសាងឯកសារបទដ្ឋានច្បាប់ ធានាគុណភាព ជៀសវៀងធ្វើតាមរូបភាពទន្ទឹមនឹងនោះចាត់តាំងអនុវត្តនិងតាមដានការអនុវត្តន៍ច្បាប់ធានាក្រឹត្យវិន័យច្បាប់បញ្ញត្តិ៕   

     ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Ra mắt Tủ sách điện tử Chủ tịch Hồ Chí Minh

BĐBP tỉnh Trà Vinh khen thưởng 17 tập thể, cá nhân có thành tích xuất sắc trong 10 năm thực hiện Chỉ thị số 05 của Bộ Chính trị

Xã Tân An khen thưởng 25 tập thể, cá nhân trong học tập và làm theo tư tưởng, đạo đức, phong cách Hồ Chí Minh

Tập trung xây dựng phương án nhân sự chặt chẽ, có năng lực, là trung tâm đoàn kết

Quyết tâm đấu tranh mạnh với tội phạm ma túy

TRỰC TIẾP: Quốc hội thảo luận về sửa đổi, bổ sung một số điều của Hiến pháp năm 2013

Kiểm tra công tác chuẩn bị đại hội và sắp xếp tổ chức bộ máy tại huyện Cầu Ngang

ĐBQH Trần Quốc Tuấn: Cần ưu tiên bảo lãnh tín dụng và chính sách hỗ trợ tài chính cho khởi nghiệp đối với hoạt động khoa học, công nghệ và đổi mới sáng tạo

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.