• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀងស្វឹងភុក៖ ចង្អុលការផ្ទាល់ដើម្បីដោះស្រាយការលំបាកជូនបណ្តាខេត្តជាមួយនឹងស្មារតីបណ្តាខេត្តពូកែគឺមជ្ឈិមបានពូកែ

25/12/2020 07:46

                                     នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល​ ង្វៀងស្វឹងភុក ធ្វើការជាមួយថ្នាក់ដឹកនាំខេត្តត្រាវិញ ។

                                      រូបថត៖ គីមត្រា

     កាលពីថ្ងៃទី ១៨ ធ្នូ ស្ថិតនៅនឹង​ខុទ្ទកា​ល័យរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល​ ង្វៀងស្វឹងភុក និងថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែកមជ្ឈិមធ្វើការជាមួយនឹងថ្នាក់ដឹកនាំខេត្តត្រាវិញស្តីអំពីស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២០។ ក្រុមប្រតិភូការងារខេត្តត្រាវិញ មានសមមិត្ត ត្រឹងទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាបក្សខេត្ត សមមិត្ត ង៉ូជីកឿង លេខាបក្សខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាអនុប្រធាន គណៈកម្មា​ធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត។
     របាយការណ៍ជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល​ស្តីអំពីស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២០ ថា្នក់ដឹកនាំខេត្តបានឲ្យដឹងថា៖ អំពីសន្ទុះកំណើនបង្កើនប៉ាន់ស្មានសម្រេចបាន ៣,៣២% ប្រភពចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន ៦៣ លានដុង ផ្លាស់ប្តូររចនាសម្ព័ន្ធកសិកម្មបន្តនឹងមានការវិវឌ្ឍន៍ និងប្រាក់ទុនវិនិយោគទូទាំងសង្គមសរុបរួមសម្រេចបាន ៣០.០០០ ពាន់លាន ដុង។ ក្នុងឆ្នាំខេត្តបង្កការងារធ្វើជូនពលករបាន ១៦.១០០ នាក់ យកចិត្តទុកដាក់អនុវត្តល្អ គោលនយោបាយចំពោះអ្នកមានសគុណនិងការងារសុខុមាលភាពសង្គម គិតមកដល់ពេលនេះ អត្រាគ្រួសារក្រីក្ររបស់ខេត្តបានកាត់បន្ថយចុះនៅ ១,៦៧% គ្រួសារជិតក្រនៅ ៤,៨%។
     មានយោបល់ក្នុងពិធីធ្វើការនេះនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលង្វៀងស្វឹងភុកវាយតម្លៃខ្ពស់លទ្ធផលដែលខេត្តសម្រេចបាន។ អំពីសេដ្ឋកិច្ចសន្សឹមៗនឹងបញ្ជាក់បានបណ្តាវិស័យវប្បធម៌ សង្គមមានការរីកចម្រើន និងការពារជាតិ ​​​​​​សន្តិសុខតែងរក្សាបានខ្ជាប់ គឺជាខេត្តមួយដែលមានទីតាំងសំខាន់របស់តំបន់ឆ្ពោះចេញទៅសមុទ្របូព៌ និងមានបណ្តាការរួមវិភាគទានយ៉ាងសំខាន់ទៅក្នុងបុព្វហេតុអភិវឌ្ឍន៍រួមរបស់តំបន់ទំនាបទន្លេគឺវឡុង ក៏ដូចជាទូទាំងប្រទេស។ នៅពេលខាងមុខនេះនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសំណូមពរខេត្តគប្បីបន្តផ្លាស់ប្តូរថ្មីទម្រង់បង្កើនប្រមូលផ្តុំកម្លាំងផ្លាស់ប្តូររចនាសម្ព័ន្ធកសិកម្ម ផ្លាស់ប្តូររចនាសម្ព័ន្ធពូជឈើដាំតាមទិសដៅសម្របសម្រួលអាកាសធាតុប្រែប្រួល បន្តពង្រីកសេដ្ឋកិច្ចសមុទ្រ សេវាបច្ចេកទេសសមុទ្រ ការពារបណ្តាគ្រឹះធារ វប្បធម៌សង្គម និងយកចិត្តទុកដាក់ដល់ការងារកាត់បន្ថយភាពក្រីក្រ ពិសេសគឺនៅក្នុងតំបន់ជនរួមជាតិខ្មែរ។ អំពីបណ្តាសេចក្តីសំណើរបស់ខេត្តត្រាវិញ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានផ្តល់យោបល់ចង្អុលការដោះស្រាយការទុកលំបាកជំពាក់វាក់វិនជូនខេត្តត្រាវិញអំពីបណ្តាសំណង់ គម្រោងការបង្ការគ្រោះធម្មជាតិរាំងស្ងួតជ្រាបជាតិជូរប្រៃជាមួយនឹងស្មារតីធានាមិនទុកឲ្យប្រជាជនត្រូវខ្វះទឹកសាបប្រើប្រាស់ និងពង្រីកការផលិត ពិសេសគឺចំពោះបណ្តាសំណង់ គម្រោងការគមនាគមន៍ វិស័យសំខាន់ៗរបស់ខេត្ត និងព្រមទាំងតំបន់វាលទំនាបទន្លេគឺវឡុង។ ដោយឡែកតែគម្រោងការ ០២ គឺរបាំងជម្រាលការពារសុ្រតបាក់តំបន់ទីប្រជុំជនកូវកែ បច្ចុប្បន្ននេះកំពុងត្រូវស្រុតបាក់យ៉ាងធ្ងន់ បណ្តាលឲ្យជះឥទ្ធិពលដល់ការផលិត និងជីវភាពរបស់ប្រជាជនកំពុងរស់នៅនៅទីនេះជាង ២.០០០ គ្រួសារ និងគម្រោងការព័ទ្ធជុំវិញបង្ការទឹកជំនន់លិចមាត់សមុទ្រទន្លេហូវត្រូវរងការជនលិចជានិច្ចកាល បញ្ហានេះបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលឯកភាពបត់បែងឧបត្ថម្ភមួយចំណែកប្រភពទុនបម្រុងថវិកាមជ្ឈិមវិនិយោគជាបន្ទាន់ឲ្យគម្រោងការទាំង ០២ នេះ។

     អំពីសេចក្តីសំណើឧបត្ថម្ភបណ្តាសំណង់បម្រើឲ្យការបង្ការប្រឆាំងគ្រោះរាំងស្ងួតជ្រាបជាតិជូរប្រៃនោះ បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រគល់ឲ្យក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ បណ្តាក្រសួង ផ្នែកមានការទាក់ទិនសហការពិនិត្យឡើងវិញពិធីសាស្ត្រដើម្បីដាក់ទៅក្នុងគ្រោងផែនការ ឆ្លងតាមនោះដើម្បីមានផែនការវិនិយោគជាក់ស្តែងដើម្បីសន្សឹមៗនឹងបត់បែងទុនក្នុងផែនការវិនិយោគសំណង់រយៈពេលខ្លី មធ្យម និងកេណ្ឌប្រមូលបណ្តាប្រភពទុនដើម្បីផ្សព្វផ្សាយអនុវត្តធានាប្រសិទ្ធភាព។ ចំពោះបណ្តាសេចក្តីសំណើរបស់ខេត្តត្រាវិញស្តីអំពីកែប្រែលើកកម្ពស់ផ្លូវជាតិលេខ ៦០ កំណាត់ឆ្លងទៅភូមិសាស្ត្រខេត្តត្រាវិញបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលង្វៀងស្វឹងភុក ចង្អុលការដល់បណ្តាក្រសួង ផ្នែកគប្បីយកចិត្តទុកដាក់ដល់បញ្ហាគមនាគមន៍របស់ខេត្តត្រាវិញ និងបណ្តាខេត្តក្នុងតំបន់វាលទំនាបទន្លេគឺវឡុង ចំពោះមុខគប្បីសហការប្រញាប់ស្វែងរកប្រភពធនធានវិនិយោគកសាងស្ពានដាយង៉ាយ។ ក្រៅពីនោះនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលយល់ព្រមលើគោលការណ៍ និងសំណើរបស់បណ្តាក្រសួង ផ្នែកមជ្ឈិមយកចិត្តទុកដាក់ដល់មូលដ្ឋានដែលបានសំណើដូចជា៖អំពីការត្រួតពិនិត្យបំពេញបន្ថែម ១៨ គម្រោងការវាយោអគ្គិសនី គម្រោងការអគ្គិសនីភាវូបនីយកម្ម គម្រោងការអគ្គិសនីប្រើប្រាស់ដោយពន្លឺរស្មីព្រះអាទិត្យដាក់ទៅក្នុងគ្រោងផែនការពង្រីកអគ្គិសនីជាតិ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឮឆ្នាំ ២០៤៥ និងបំពេញបន្ថែមចូលទៅក្នុងគ្រោងផែនការបណ្តាញចរន្ត ៥០០ គីឡូវ៉ាត់ដើម្បីម្ចាស់វិនិយោគផ្សព្វផ្សាយវិនិយោគ។ សំណើប្រញាប់ពិនិត្យគោលការណ៍វិនិយោគតំបន់ឧស្សាហកម្មកូចៀង និងសំណើឲ្យលើកកម្ពស់ក្រុមជំនាញគយទៅជានាយកដ្ឋានគយច្រកព្រំដែនត្រាវិញ។

    ឆ្នាំ ២០២១ នេះ គឺជាឆ្នាំមុនដំបូងបង្អស់ដែលអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត អាណត្តិកាល ២០២០-២០២៥ ដើម្បីអនុវត្តសម្រេចសន្ទុះកំណើនបង្កើនសេដ្ឋកិច្ចពី ១១% ឡើងទៅនោះ ខេត្តត្រាវិញបញ្ជាក់បានវិធីសាស្ត្រសំខាន់ៗជាច្រើនដើម្បីអនុវត្ត។ យោងតាមនោះ ឧស្សាហកម្មថាមពលបង្កើតឡើងវិញគឺជាភារកិច្ចថាមពលបង្កើនថ្មីរបស់ខេត្ត អាទិភាពអនុវត្តវិនិយោគបណ្តាសំណង់ គម្រោងការ និងភារកិច្ចដូច ជា៖ បំពេញបន្ថែមគ្រោងផែនការបណ្តាទីក្រុងមាត់សមុទ្រ ចាត់តាំងបណ្តាសកម្មភាពចិញ្ចឹម ទាញយក កែច្នៃជលផល ពង្រីកទេសចរណ៍សមុទ្រ ពង្រីកបណ្តាផ្នែកឧស្សាហកម្មមាត់សមុទ្រ។ ក្នុងឆ្នាំខិតខំត្រូវមានស្រុក ០១ និងឃុំ ០៨ សម្រេចលក្ខឋានជនបទថ្មី បង្កើនការជំរុញទាក់ទាញការវិនិយោគពង្រីកសេវាដឹកជញ្ជូន ពង្រីកប្រព័ន្ធចែកចាយមុខទំនិញយកចិត្តទុកដាក់វិនិយោគពង្រីកទេសចរណ៍ យកចិត្តទុកដាក់ និងអនុវត្តល្អបណ្តាវិធីសាស្ត្រពង្រីកវិស័យវប្បធម៌សង្គម៕                     ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.