25/12/2020 15:44
នគរបាលខេត្តត្រាវិញចាត់តាំងសន្និបាតបូកសរុបលទ្ធផលការងារនគរបាលឆ្នាំ ២០២០ និងផ្សព្វផ្សាយភារកិច្ចការងារឆ្នាំ ២០២១។ អញ្ជើញចូលរួមនិងចង្អុលការសន្និបាតមានឧត្តមសេនីយត្រី ឡេតឹងតើយ អនុរដ្ឋមន្ត្រីក្រសួងនគរបាល សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាអង្គភាពជំនាញការស្ថិតក្រោមឪវាទក្រសួងនគរបាល និងបណ្តាមន្ទីរ គណៈ ផ្នែកខេត្តត្រាវិញ។
សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តមានយោបល់ចង្អុលការសន្និបាត។
ឆ្នាំ ២០២០ ស្ថានភាពអន្តរជាតិ ក្នុងតំបន់ និងប្រទេសមានការប្រែប្រួលយ៉ាងស្មុគស្មាញ ពិបាកស្មានបានបណ្តាលឲ្យជះឥទ្ធិពលជម្រៅទៅក្នុងការងារធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្ត្រខេត្ត។ដោយបានការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការរបស់ក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ជាមួយនឹងគោលលំនាំ “ម្ចាស់ការ ជ្រោងខ្ពស់ស្មារតីធ្វើជាគំរូ ក្រឹត្យវិន័យ ទទួលបន្ទុក ប្រសិទ្ធភាព” នគរបាលខេត្តត្រាវិញអនុវត្តសម្រេចភារកិច្ចឆ្នើមដែលបានប្រគល់ជូន រក្សាលំនឹងសន្តិសុខនយោបាយ ធានាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្ត្រខេត្ត។
លើវិស័យសន្តិសុខនយោបាយ នគរបាលបណ្តាអង្គភាព មូលដ្ឋានតែងម្ចាស់ការក្តាប់ខ្ជាប់ស្ថានការណ៍ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈនាយកនគរបាលខេត្ត គណៈកម្មាធិការបក្ស រដ្ឋអំណាចចង្អុលការដោះស្រាយសម្រេចបណ្តាបញ្ហាដែលមានកើតឡើងទាក់ទិនដល់សន្តិសុខសណ្តាប់ធ្នាប់បានទាន់ពេល មិនទុកឲ្យមានកើតឡើងបណ្តាសកម្មភាពឆ្លៀតឪកាសបញ្ហាជនជាតិ សាសនាទំនាស់ បណ្តឹងតវ៉ាដើម្បីចាក់ក្រឡេក អូសទាញបង្កអុកឡុកបាតុកម្មនៅលើភូមិសាស្ត្រខេត្ត។ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានធានាលំនឹង ឧក្រឹដ្ឋជនព្រហ្មទណ្ឌប្រៀបធៀបជាមួយនឹងឆ្នាំទៅបានកាត់បន្ថយចុះ ៨,២% ។ ការងារគ្រប់គ្រងរដ្ឋអំពីសន្តិសុខសណ្តាប់ធ្នាប់បន្តបានធានា អនុវត្តល្អគម្រោងការមូលដ្ឋានទិន្នន័យជាតិស្តីអំពីតំបន់ប្រជាជនស្នាក់នៅ និងត្រៀមបម្រុងបណ្តាលក្ខណៈចាំបាច់ដើម្បីផ្សព្វផ្សាយគម្រោងការផលិត ផ្តល់ជូន និងគ្រប់គ្រងអត្តសញ្ញាណពលរដ្ឋ។ អនុវត្តព្រមៗ ប្តូរផ្តាច់បណ្តាវិធានការធានាសន្តិសុខសណ្តាប់ធ្នាប់ចរាចរណ៍។ ឆ្លងតាមនោះស្ថានភាពសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅលើភូមិសាស្ត្រតែងបានធានាលំនឹង។ គឺជាឆ្នាំទី ៥ បន្តបន្ទាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំង ៣ សម្បទាគឺទាំងចំនួនករណី ចំនួនមនុស្សស្លាប់ និងចំនួនមនុស្សរងរបួស។
ចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស” បានពង្រឹងជានិច្ចកាល និងបង្កើន ការងារកសាងបក្ស កសាងកងកម្លាំងប្រដាប់អាវុធ ភស្តុភារ-បច្ចេកទេសតែងបានយកចិត្តទុកដាក់អនុវត្តល្អ ឆ្លើយតបសំណូមពរភារកិច្ចដែលបានដាក់ចេញក្នុងស្ថានភាពថ្មី។
រួមជាមួយនឹងបណ្តាសមិទ្ធផលដែលសម្រេចបាន នគរបាលខេត្តត្រាវិញមានកិត្តិយសបានក្រសួងនគរបាលជូនទង់ប្រឡងប្រណាំងដោយឆ្លងតាមការបូកសរុបលទ្ធផលប្រឡងប្រណាំង “ដើម្បីបុព្វហេតុសន្តិសុខមាតុប្រទេស” ឆ្នាំ ២០២០។
មានយោបល់ចង្អុលការសន្និបាត ឧត្តមសេនីយត្រី ឡេតឹងតើយបានវាយតម្លៃខ្ពស់លទ្ធផលនៃបណ្តាចំណុចការងាររបស់នគរបាលខេត្តត្រាវិញក្នុងឆ្នាំកន្លង អនុរដ្ឋមន្ត្រីក្រសួងនគរបាលសំណូមពរនគរបាលខេត្តត្រាវិញគប្បីបន្តពង្រីកលទ្ធផលដែលសម្រេចបាន និងគប្បីអនុវត្តល្អខ្លឹមសារមួយចំនួនដូចជា៖ ក្នុងការងារធ្វើសេនាធិការគប្បីត្រូវម្ចាស់ការ ទាន់ពេល ស៊ីជម្រៅជាមួយនឹងគោលលំនាំ “លំនឹងដើម្បីពង្រីក” ព្យាករណ៍ស្ថានការណ៍ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចដោះស្រាយមានប្រសិទ្ធភាពបណ្តាការទំនាស់វិវាទ បណ្តឹងតវ៉ា បង្កើនការធានាសន្តិសុខឆ្នើសមុទ្រ សន្តិសុខសេដ្ឋកិច្ច វប្បធម៌ សតិអារម្មណ៍ លើកកម្ពស់តួនាទីធ្វើជាគំរូរបស់អ្នកជាប្រមុខ ជ្រួតជ្រាប និងអនុវត្តម៉ឹងម៉ាត់បណ្តាសារាចរ អាជ្ញាបទបញ្ជារបស់ថ្នាក់ដឹកនាំថ្នាក់លើ៕រតនា