• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ទីវកឹងអនុវត្តល្អគោលនយោបាយចំពោះអ្នកមានសគុណបដិវត្តន៍

27/07/2021 08:51

ក្នុងសម័យតស៊ូប្រឆាំងខ្មាំងឈ្លានពានទាំងពីរលើក ស្រុកទីវកឹងមានយុទ្ធជន ១.៨៨៩ រូប បានពលីជីវិត ដើម្បីបុព្វហេតុឯករាជ្យរបស់ជនជាតិ មានយុទ្ធជនពិការជំងឺ ១.០៣២ រូប មានអ្នកម្ដាយ ២៩០ រូប បានឧទ្ទិសជូន និងប្រទានជូន កិត្តិនាមខ្ពង់ខ្ពស់ “អ្នកម្ដាយវៀតណាមវីរភាព” មានវីរកងកម្លាំងប្រដាប់អាវុធប្រជាជន ០៤ រូប។ ទន្ទឹម នឹងនោះ ស្រុកទីវកឹង មានឃុំ ទីប្រជុំជន ០៤ បាន ជូនកិត្តិនាមអង្គភាពវីរកងកម្លាំងប្រដាប់អាវុធប្រ ជាជន ហើយស្រុកទីវកឹងក៏មានកិត្តិយសបាន ប្រ ធានរដ្ឋប្រទានជូនកិត្តិនាមខ្ពង់ខ្ពស់ “វីរកងកម្លាំង ប្រដាប់អាវុធប្រជាជន”។ បច្ចុប្បន្ននេះ នៅលើភូមិ សាស្រ្តស្រុកមានមុខសញ្ញាមានសគុណចំពោះបដិវត្តន៍ និងសាច់ញាតិយុទ្ធជនពលីចំនួន ១.១៤៣ រូប បានទទួលរបបឧបត្ថម្ភប្រចាំខែ (ក្នុងនោះ មាន យុទ្ធជនពិការ និងអ្នកបានទទួលរបបគោលនយោបាយដូចយុទ្ធជនពិការ ៤៣០ រូប យុទ្ធជនជំងឺ ០៩ រូប អ្នកម្ដាយវៀតណាមវីរភាព ១៥ រូប វីរកងកម្លាំង ប្រដាប់អាវុធ ០១ រូប មុខសញ្ញាត្រូវរងឥទ្ធិពលជាតិពុលគីមី ៧៩ រូប និងកូនបង្កើតរបស់អ្នកត្រូវ ជ្រាបជាតិពុលគីមី ៤៨ រូប។ល។)។

ថា្នក់ដឹកនាំស្រុកអញ្ជើញធ្វើសក្ការបូជាចំពោះវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅបូជនីយដ្ឋានយុទ្ធជនពលីស្រុក (រូបថតឯកសារ
កាលមិនទាន់មានជំងឺកូវីដ-១៩)។

     លោកត្រេវវុាំងយ៉ៃ ប្រធានការិយាល័យពលកម្ម- យុទ្ធជនពិការ និងសង្គមកិច្ចស្រុកទីវកឹងបាន ឲ្យដឹងថា៖ កំណត់ការងារតបស្នងសងគុណ ថែទាំអ្នកមានសគុណចំពោះបដិវត្តន៍ជាភារកិច្ចសំខាន់ក្នុងការអនុវត្តន៍បណ្ដាគោលនយោបាយសុខុមាលភាពសង្គម បណ្ដារបបគោលនយោបាយ ចំពោះយុទ្ធជនពិការ សាច់ញាតិយុទ្ធជនពលី និង អ្នកមានសគុណតាមការកំណត់បានស្រុកផ្សព្វផ្សាយអនុវត្តទាន់ពេលដូចជា៖ សម្រេចសំណុំឯកសារស្នើឲ្យដោះស្រាយគោលនយោបាយអាទិភាពចំពោះអ្នកមានសគុណចំនួន ១៩៨ សំណុំ ផ្ដល់បណ្ណគាំពារសុខាភិបាលជូនមុខសញ្ញាគោល នយោបាយអ្នកមានសគុណបាន ៣.០៣០ បណ្ណ ចាត់តាំងរំកិលផ្នូរយុទ្ធជនពលី ០៣ ផ្នូរទៅកន្លែង បូជនីយដ្ឋានស្រុក ដោះស្រាយរបបបំប៉នដល់ មុខសញ្ញា ៥២៥ រូប កសាងផ្ទះឧបការគុណជូនមុខសញ្ញាជួបលំបាកអំពីលំនៅឋាននៅលើភូមិសាស្រ្តបណ្ដាឃុំ ទីប្រជុំជនបាន ២០ ខ្នង។ អនុវត្ត ការចំណាយសងឧបភោគ សោធនគោលនយោបាយដល់អ្នកមានសគុណជាមួយថវិកាជាង ២៧,៦ ពាន់លានដុង។ ក្រៅពីនោះ ស្រុកនៅទាំងចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារ នយោបាយ អ្នកមានសគុណក្នុងបណ្ដាពិធីបុណ្យតេតបាន ២៣០ លើក សរុបថវិកាជាង ១៦០ លាន ដុង។ ទន្ទឹមនឹងនោះ ចាត់តាំងទៅធ្វើសក្ការបូជាចំពោះវិញ្ញាណក្ខ័ន្ធវីរយុទ្ធ ជនពលីនៅបូជនីយដ្ឋាន យុទ្ធជនពលីស្រុក កម្មាភិបាលជាថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មា ធិការប្រជាជន បណ្ដាគណៈ ផ្នែក អង្គការមហា ជនស្រុក សមាជិកយុវជន និងសាច់ញាតិ របស់យុទ្ធជនពលីជាង ៤០០ នាក់ចូលរួម។ ដោយឡែក ០៦ ខែដើមឆ្នាំ ២០២១ ស្រុកសាងសង់ សម្រេច ប្រគល់ជូនផ្ទះឧបការគុណជូនគ្រួសារនយោបាយបាន ២៤ ខ្នងទៀត ចាត់តាំងប្រគល់សេចក្ដីសម្រេចចិត្តឧទ្ទិសជូនកិត្តិនាមខ្ពង់ខ្ពស់ “អ្នកម្ដាយវៀតណាមវីរភាព” ដល់អ្នកម្ដាយ ០២ រូប នៅឃុំហ៊ុងហ្វា និងហ៊ីវទ្រុង។
     ពិនិត្យរួម អាស្រ័យដោយអនុវត្តល្អបណ្ដាគោល នយោបាយចំពោះអ្នកមានសគុណ បច្ចុប្បន្ននេះ នៅលើភូមិសាស្រ្តស្រុកគ្មាននៅគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍ ស្ថិតក្នុងក្របខ័ណ្ឌក្រីក្រ ហើយគ្រួសារគោលនយោបាយទាំងនោះ មានកម្រិតជីវភាពប្រហាក់ប្រហែលឬខ្ពស់ជាងប្រជាជនកន្លែងស្នាក់នៅ។ អ្នកម្ដាយវៀតណាមវីរភាព ទាំង ១៥ រូប នៅមានជីវិតសុទ្ធសឹងបានបណ្ដាផ្នែក ខេត្ត ស្រុកទទួលទំនុកបម្រុងអស់មួយជីវិត។
     អាចនិយាយបានថា ការងារគិតគូរឧបត្ថម្ភ បណ្ដាគ្រួសារយុទ្ធជនពលី ពិការ និងអ្នកមាន សគុណចំពោះបដិវត្តន៍ នៅលើភូមិសាស្រ្តស្រុក ទីវកឹងក្នុងពេលកន្លងមិនត្រឹមតែរួមចំណែកលុប បំបាត់ការឈឺផ្សារ បាត់បង់និងឧបត្ថម្ដដល់សាច់ញាតិសន្តានរបស់អ្នកដែលបានពលី ដើម្បីបុព្វហេតុឯករាជ្យ សេរីភាពរបស់មាតិភូមិ ហើយនៅទាំងមានអត្ថន័យ អំពីនយោបាយប្រកបដោយលក្ខណៈប្រវេណីវប្បធម៌ “ផឹកទឹកនឹកប្រភពរបស់ ជនជាតិយើងទៀត” ឆ្លងតាមរយៈនោះ រួមចំណែកពង្រឹងបន្ថែមក្ដីជំនឿរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ។ ទន្ទឹមនឹងនោះ អប់រំជំនាន់ក្រោយឲ្យ ពង្រីកស្មារតីបដិវត្តន៍របស់វីរបុព្វបុរសបានបរិច្ចាគ រួមចំណែកកសាងមាតុភូមិទីវកឹង ពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែសម្បូរណ៍សប្បាយ៕
 

តូវៀង-ថាច់ហ្វាង

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.