01/08/2023 08:14
លោកគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត សួរសុខទុក្ខ និងប្រគេនទេយ្យវត្ថុព្រះឧបជ្ឈាយ៍ថាច់តឺ វត្តពោធិសាលរាជ (កំពង់)។
មុខសញ្ញាទាំងនោះ ឆ្លៀតឱកាសនៃការដាក់ខ្លោងទ្វារចូលកាន់ខេត្តត្រាវិញចុះ(អាស្រ័យការទ្រុឌទ្រោម នឹងបង្កគ្រោះថ្នាក់ដល់អ្នកចូលរួមចរាចរណ៍) ការដែលមិនដាក់មាតិកាជនជាតិ សាសនាចូលក្នុងអត្តសញ្ញាណបណ្ណ ប្រតិដ្ឋព័ត៌មានថារដ្ឋអំណាចមិនឱ្យជនជាតិខ្មែរចាត់តាំងល្បែងប្រជាប្រិយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧។ល។ បញ្ចេញជាទ្រឹស្ដីមួលបង្កាច់ថា “រដ្ឋអំណាច វៀតណាមចង់បំបាត់ចោលវប្បធម៌របស់ជនជាតិខ្មែរ” ចង់អនុវត្តគោលនយោបាយ “សម ភាវូបនីយកម្មជនជាតិខ្មែរ”។ ដើម្បីទាក់ទាញ បំផុសចលនាមនុស្សជាច្រើនឱ្យចូលរួមជាមួយសមាគម ក្រុមរបស់ពួកគេ។ បណ្ដាមុខសញ្ញាទុច្ចរិតលើភូមិសាស្រ្តខេត្តផ្សព្វផ្សាយឯកសារជាចម្ហចាត់ជា “សិទ្ធិរបស់បណ្ដាជនជាតិដើម” “ពន្លឺសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ខ្លឹមសារសៀវភៅសុទ្ធតែជាការប្រតិដ្ឋ មួលបង្កាច់អំពីបញ្ហាជនជាតិ សាសនានៅតំបន់បស្ចិមទិសណាមបូនិយាយរួម និងខេត្តត្រាវិញនិយាយដោយឡែកជាមួយទ្រឹស្ដីញុះញង់ មួលបង្កាច់ថាជនជាតិកិញប្រកាន់រើសអើង រឹតត្បិតជនជាតិខ្មែរ បណ្ដាសិទ្ធិសារវន្តរបស់ជនជាតិខ្មែរកាត់បន្ថយយ៉ាងច្រើន។ ទន្ទឹមនឹងនោះ សាកល្បងជាចម្ហជាមួយរដ្ឋអំណាចពីការផ្សព្វផ្សាយ ចងទង់របស់អង្គការប្រតិកិរិយាខ្មែរកម្ពុជាក្រោមនៅផ្ទះ ឱកាសបុណ្យទាន មួលបង្កាច់ “ប្រវត្តិសាស្រ្តតំបន់ដីណាមបូវៀតណាម” ជារៀងរាល់ឆ្នាំចាត់តាំង ពិធីរំលឹកខួបទិវាបាត់បង់ទឹកដីថ្ងៃទី ៤/៦។
ជនជាតិខ្មែរម្នាក់មានក្ដីតប់ប្រមល់អំពីការដោះស្រាយជម្លោះដីធ្លីរបស់រដ្ឋ ត្រូវបណ្ដាមុខសញ្ញាអូសទាញ បង្ខំមិនឱ្យគោរពតាមការដោះស្រាយរបស់រដ្ឋអំណាចមូលដ្ឋាន ច្រើនមានបណ្ដាសកម្មភាព មួលបង្កាច់ ញុះញង់រដ្ឋអំណាចថា “ប្លន់ដីរបស់ខ្មែរក្រោម” ដោយដាក់បដាប្រកាសថា “ជនជាតិកិញប្លន់ដីខ្មែរ ត្រូវសងមកខ្មែរវិញ ជនជាតិកិញគ្មានសិទ្ធិជិះជាន់ខ្មែរជនជាតិដើម។ ជនជាតិកិញមិនអាចជាន់ ឈ្លីច្បាប់អន្តរជាតិបានបង្កើតនៅថ្ងៃទី ១៣/៩/២០០៧ ឡើយ។ ជនជាតិកិញបានបោះឆ្នោត និងឯកភាពជាមួយច្បាប់អន្តរជាតិថ្ងៃទី ១១/១០/២០២០”។
ធាតុពិតឱ្យឃើញថា ចាប់តាំងពីបង្កបង្កើតឡើង និងក្នុងរយៈពេលដឹកនាំបដិវត្តន៍ បញ្ហាជនជាតិ ការងារ ជនជាតិ និងសាមគ្គីបណ្ដាជនជាតិតែងបានបក្សកំណត់ថាមានតួនាទីជាយុទ្ធសាស្រ្តសំខាន់ក្នុងបដិ វត្តន៍នៅប្រទេសយើង ទស្សនៈស្របគ្នា ទាំងស្រុងរបស់បក្សយើងក្នុងការងារជនជាតិ និងគោលនយោ បាយជនជាតិគឺ៖ “បណ្ដាជនជាតិក្នុងសហគមន៍វៀតណាមសមភាព សាមគ្គីគោរព និងជួយគ្នារីក ចម្រើនរួម”។ កាលនៅមានជន្មាយុ លោកប្រធានហូជីមិញ ធ្លាប់បានផ្ដែផ្ដាំ “ជនរួមជាតិកិញឬខ្មែរ មឿងឬម៉ាង យ៉ារ៉ាយ ឬអេដេ សេដាំង ឬបាណា និងបណ្ដាជនជាតិភាគតិចដទៃទៀត សុទ្ធតែជាកូន ចៅប្រទេសវៀតណាមតែមួយ សុទ្ធតែជាបងប្អូនសាច់ឈាម”។ លោកបានបញ្ជាក់ថា៖ “ពួកយើងត្រូវ ស្រឡាញ់គ្នា ត្រូវគោរពគ្នា ត្រូវជួយគ្នាដើម្បីស្វែងរកសុភមង្គលរួមរបស់យើង និងកូនចៅរបស់យើង” ឬក៏ក្នុងឃ្លាំងពាក្យទំនៀម សុភាសិតវៀតណាមមានឃ្លាថា “អ្នកអើយគួរស្រឡាញ់រាប់អាន ខុសពូជសាសន៍មែនតែប្រទេសតែមួយ”។ ប្រការនោះបានអះអាងក្នុងដំណាក់កាលកសាងប្រទេសជាតិ រក្សាប្រទេសជាតិ សហគមន៍បណ្ដាជនជាតិវៀតណាមតែងរក្សាខ្ជាប់ប្រពៃណីស្នេហាជាតិ សាមគ្គី សម ភាព គោរព និងជួយគ្នីគ្នាដើម្បីអភិវឌ្ឍន៍រឹងមាំ ជាមួយសាក្សីជាក់ស្ដែងដើម្បីបដិសេធជាមួយបណ្ដាទ្រឹស្ដីញុះញង់ មួលបង្កាច់របស់បណ្ដាអានុភាពជាអមិត្តដូចខាងក្រោម៖
ព្រះវិហារវត្តសំរោងឯក។
ទីមួយ ជនរួមជាតិខ្មែរតែបានរាប់អានដោយសមភាព សាមគ្គីគោរព និងជួយ គ្នារួមគ្នាពង្រីកសេដ្ឋកិច្ច
អនុវត្តសារាចរលេខ ៦៨-CT/TW ចុះថ្ងៃទី ១៨/៤/១៩៩១ របស់គណៈលេខាស្ដីពីការងារនៅតំ បន់ជនរួមជាតិខ្មែរ និងគោលការណ៍ គោលនយោបាយស្ដីពីអភិវឌ្ឍន៍គ្រប់វិស័យតំបន់ជនរួមជាតិភាគតិចរបស់មជ្ឈិម ចាប់ពីឆ្នាំ ១៩៩២ មកទល់ពេលនេះ គណៈកម្មាធិការបក្សខេត្តបានចេញផ្សាយសេចក្ដីសម្រេចចិត្តជាច្រើនដូចជា៖ សេចក្ដីសម្រេចចិត្តលេខ ០១-NQ/TU ចុះថ្ងៃទី ១៣/១០/១៩៩២ ស្ដីពីការងារក្នុងតំបន់ជនជាតិខ្មែរ។ សេចក្ដីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ១០/១០/២០០៣ ស្ដីពីអភិវឌ្ឍន៍គ្រប់វិស័យតំបន់ជនរួមជាតិខ្មែរ។ សេចក្ដីសម្រេចចិត្តលេខ ០៣-NQ/TU ចុះថ្ងៃទី ៩/៩/ ២០១១ ស្ដីពីអភិវឌ្ឍន៍គ្រប់វិស័យតំបន់ជនរួមជាតិខ្មែរដំណាក់កាល ២០១១-២០១៥។ សេចក្ដីសន្និដ្ឋានលេខ ០១-KL/TU ចុះថ្ងៃទី ១៦/៦/២០១៦ ស្ដីពីបន្តអនុវត្តសេចក្ដីសម្រេចចិត្តលេខ ០៣-NQ/TU។ ផែនការលេខ ៨១-KH/TU ចុះថ្ងៃទី ២៣/៤/២០១៨ អនុវត្តសារាចរលេខ ១៩-CT/TW របស់គណៈ លេខាស្ដីពីបង្កើនការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី សេចក្ដីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ៨/១០/២០២១ ស្ដីពីបន្តអភិវឌ្ឍន៍គ្រប់វិស័យតំបន់ជនរួមជាតិខ្មែរដំណាក់កាល ២០២១- ២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០។ ខេត្តបានផ្សព្វផ្សាយយ៉ាងគ្រប់គ្រាន់ មានប្រសិទ្ធភាពបណ្ដាគោលនយោបាយគិតគូរជីវភាពសម្ភារសម្រាប់ជនរួមជាតិខ្មែរដូចជា៖ មានទម្រង់រាប់រយ និងគម្រោងការឧបត្ថម្ភពង្រីកការផលិត ឧបត្ថម្ភដីផលិតជាមួយទឹកប្រាក់ឡើងដល់រាប់រយពាន់លានដុងស្ថិត ក្នុងកម្មវិធីគម្រោងការរបស់មជ្ឈិម និងមូលដ្ឋាន។ អត្រាគ្រួសារក្រីក្រជាជនរួមជាតិខ្មែរបានកាត់ បន្ថយជារៀងរាល់ឆ្នាំ ៥,២៣% ចាប់ពី ៣១,៨% ក្នុងឆ្នាំ ២០១០ ដល់ខែមិថុនា ឆ្នាំ ២០២៣ អត្រា ជនរួមជាតិខ្មែរក្រីក្រ(តាមសម្បទាថ្មី) នៅត្រឹមតែ ៣,៦១% គ្រួសារជិតក្រ ៥,៨៧%។ គ្រួសារជា ច្រើនបានឈានឡើងធូរធា មានបាន ទិញបានសម្ភារផលិតមធ្យោបាយប្រជុំជីវភាពក្នុងគ្រួសារ សម្រស់ ជនបទតំបន់ជនរួមជាតិកាន់តែមានភាពវិវឌ្ឍន៍។
លោកស្រី យឿងធីង៉ុកធើ អនុលេខាបក្សខេត្ត សួរសុខទុក្ខ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃវត្តផ្នោដូង។
ទីពីរ អត្តសញ្ញាណវប្បធម៌ខ្មែរបានអភិរក្ស និងអភិវឌ្ឍន៍រួចបានគោរពលើកតម្កើង
យកចិត្តទុកដាក់ អនុវត្តមានប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍបណ្ដាតម្លៃវប្បធម៌បុណ្យទាន ប្រពៃណីរបស់ជនរួមជាតិដូចជា៖ បុណ្យចូលឆ្នាំថ្មី សែនដូនតា អកអំបុក។ល។ ពិធីបុណ្យប្រពៃណី ពុទ្ធសាសនាដូចជា៖ បុណ្យវិសាខបូជា ចូលវស្សា ចេញវស្សា បុណ្យផ្នួស កឋិនទាន។ល។ បណ្ដាតម្លៃវប្បធម៌ប្រពៃណីក្នុងបណ្ដាពិធីកិច្ចទាក់ទងដល់អាពាហ៍ពិពាហ៍ បុណ្យសព បុណ្យទានផ្សេងៗ តែងបានអភិរក្ស អភិវឌ្ឍន៍បន្ថែមបណ្ដាកត្តាសមស្របជាមួយជីវភាពទំនើប។
យកចិត្តទុកដាក់អនុវត្តល្អការងារអភិរក្ស និងអភិវឌ្ឍបណ្ដាតម្លៃវប្បធម៌ សិល្បៈប្រពៃណីល្អល្អះ របស់ជនរួមជាតិខ្មែរ។ បណ្ដាប្រភេទសិល្បៈប្រពៃណីដែលកាលពីមុនមាននិនា្នការបាត់បង់ បច្ចុប្បន្នមានលក្ខណៈបានស្ដារឡើងវិញ និងរីកចម្រើនដូចជា៖ តន្ត្រីពិណពាទ្យ ឆៃយុាំ របាំ យីកេ។ ការអភិរក្ស និងអភិវឌ្ឍបណ្ដាតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ នៅទាំងបានអនុវត្តឆ្លងតាមរយៈ គោលការណ៍ជំរុញមាំពង្រីកចលនាវប្បធម៌ សិល្បៈមហាជនក្នុងតំបន់ដែលមានជនរួមជាតិខ្មែររស់ នៅច្រើន៖ ក្នុងទូទាំងខេត្ត មានក្រុមតន្ត្រីពិណពាទ្យ ១១២ ក្រុម ក្រុមឆៃយុាំ ៩៥ ក្រុម ក្រុមរបាំយក្ស ស្វា ៣៥ ក្រុម ក្រុមតន្ត្រីសម័យជាង ១០០ ក្រុម ក្រុមបាល់ទះ ៤០ ក្រុម ក្រុមទូក-ង ៨ ក្រុម។ល។ បណ្ដាល្បែងប្រជាប្រិយរបស់ជនរួមជាតិខ្មែរក្នុងបណ្ដាពិធីបុណ្យទានក៏បានស្ដារឡើង និងកាន់តែ រីកចម្រើន។ ក្រុមសិល្បៈរស្មីប្រទីបបានវិនិយោគ និងរីកចម្រើន។ តាមរយៈបណ្ដាចលនាវប្បធម៌ សិល្បៈ កីឡាហាត់ប្រាណ បណ្ដាប្រភេទវប្បធម៌ សិល្បៈប្រពៃណី បណ្ដាល្បែងប្រជាប្រិយក្នុងពិធីបុណ្យទានរបស់ជនរួមជាតិខ្មែរបានអភិរក្ស និងអភិវឌ្ឍ បំពេញបន្ថែមបណ្ដាកត្តាទំនើប ប៉ុន្តែនៅ ពោរពេញដោយអត្តសញ្ញាណជនជាតិដដែល។
បណ្ដាវណ្ណកម្មអក្សរសិល្ប៍ សិល្បៈខ្មែរតែងបានអភិរក្ស និងអភិវឌ្ឍ ការងារស្រាវជ្រាវ អភិរក្សបណ្ដារូបភាពវប្បធម៌រូបីនិងអរូបីបានយកចិត្តទុកដាក់វិនិយោគថវិកា។ គិតមកដល់ពេលនេះ សារមន្ទីរវប្បធម៌ខ្មែរខេត្តបានជួសជុលនិងតាំងពិព័រណ៍ទស្សនីយវត្ថុមានតម្លៃជាង ១.០០០ មុខសម្រាប់បម្រើ តម្រូវការទស្សនា រៀនសូត្រស្រាវជ្រាវ ក៏ដូចជារក្សាតម្លៃវប្បធម៌សម្ភារ ស្មារតីជូនជនរួមជាតិខ្មែរ។ បច្ចុប្បន្នជនរួមជាតិខ្មែរមានបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ០៣ ប្រភេទ៖ សិល្បៈចម្រៀង ចាប៉ីដងវែង ពិធីបុណ្យអកអំបុក និងសិល្បៈរបាំ។ មានកេរដំណែលថ្នាក់ជាតិចំនួន ០៦/១៦ កន្លែង និងកេរដំណែលថ្នាក់ខេត្តជាបេតិកភណ្ឌវប្បធម៌របស់ជនរួមជាតិខ្មែរ ១៦/៣៧ កន្លែង។ ខេត្តកំពុងផ្សព្វផ្សាយគម្រោងការភូមិវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញភ្ជាប់ជាមួយកេរដំណែលវត្តអង្គ រមណីយដ្ឋានគូស្រះស្រីនិងកេរដំណែលកំពែងវត្តទ័ពថ្ម បង្កើតជាតំបន់ វប្បធម៌ ទេសចរណ៍ ដោយមានគោលបំ ណងពង្រីកវិស័យទេសចរណ៍ផង អភិរក្ស និងអភិវឌ្ឍបណ្ដាតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ ខ្មែរផង។
ការអភិរក្សនិងអភិវឌ្ឍភាសា អក្សរសាស្រ្តរបស់ជនរួមជាតិខ្មែរក៏បានយកចិត្តទុកដាក់ ផ្សព្វផ្សាយ អនុវត្តតាមរយៈការបង្រៀននិងរៀនអក្សរសាស្រ្តខ្មែរនៅ ១២១ សាលា និង ១៣៤/១៤៣ វត្ត។ បច្ចុប្បន្ន ខេត្តមានសាលាជនជាតិអន្តេវាសិកចំនួន ០៨ សាលា។ បង្កើតមហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រ សិល្បៈខ្មែរណាមបូ (បច្ចុប្បន្នជាសាលាមហាវិទ្យាល័យ ភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនិង មនុស្សសាស្រ្ត) ស្ថិតក្រោមឱវាទសាកល វិទ្យាល័យត្រាវិញ បង្កើតសាលាមធ្យមសិក្សាបាលីខ្មែរ។ ក្រៅពីនោះ ខេត្តមានកាសែតខេមរភាសាបោះពុម្ពផ្សាយ ០២ លេខក្នុងមួយសប្ដាហ៍ ផ្សាយដល់ វត្តខ្មែរទាំង ១៤៣ វត្តនិងមានទស្សនាវដ្ដី ០២ ក្បាល មានកម្មវិធីផ្សាយសំឡេងភាសាខ្មែរលើរលកទូរទស្សន៍ ០១ កម្មវិធីភាសាខ្មែរលើរលកស្ថានីយវិទ្យុ ០១ កម្មវិធី (ក្នុងមួយថ្ងៃផ្សាយរូបភាព ៦០ នាទី និងផ្សាយសំឡេង ៩០ នាទី)។
ទន្ទឹមនឹងនោះ បណ្ដាតម្លៃវប្បធម៌ សម្ភារនិងស្មារតីរបស់ជនរួមជាតិខ្មែរបានគោរពនិង រាលដាល និងបានទទួលយកដោយសហគមន៍បណ្ដាជនជាតិក្នុងដំណាក់កាលកសាង និងអភិវឌ្ឍប្រទេសប្រកបដោយភាពស្រុះស្រួល សាមគ្គី ពោរពេញដោយការស្រឡាញ់គោរពគ្នាទៅវិញទៅមក។
លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រគេន និងជូនប័ណ្ណសរសើរដល់បណ្តាបុគ្គល។
ទីបី បណ្ដាសាសនាជំនឿបានគោរពនិងអភិវឌ្ឍ
បច្ចុប្បន្ន ក្នុងទូទាំងខេត្តមានមូលដ្ឋានជំនឿសាសនា ៤៦៥ កន្លែង។ អំពីសាសនា មាន ០៩ សាសនា ក្នុងនោះ មានពុទ្ធសាសនា កាតុលិក កាវដាយប្រូតេស្ដង់។ល។ ដោយមានសមណស័ក្ដិ អ្នកមុខអ្នកការ អ្នកបួស ៤.៣៧៣ អង្គនិងរូបជាមួយនឹងបរិស័ទចំនួន ៥៩៦.៩២៥ រូប ស្មើ ៥៩,១៥% ចំនួន ប្រជាជនរួម របស់ខេត្ត។ កសាងសំណង់សាសនា ៦៨ សំណង់ ក្នុងនោះ មាន ១១ មូលដ្ឋានសាសនាថ្មី។
សិទ្ធិសេរីភាពក្នុងការជំនឿសាសនារបស់ប្រជាជនបានធានា៖ អនុវត្តគោលនយោបាយគោរព និងការពារសិទ្ធិសេរីភាពក្នុងការជំនឿសាសនារបស់ប្រជាជនម្នាក់ៗតាមសេចក្ដីកំណត់ក្នុងមាត្រា ទី ២៤ រដ្ឋធម្មនុញ្ញ (ឆ្នាំ ២០១៣) និងមាត្រាទី ៣ ច្បាប់ជំនឿសាសនា បង្កលក្ខណៈជួយឧបត្ថម្ភឲ្យ អ្នកកាន់សាសនាធ្វើសកម្មភាពតាមច្បាប់ លក្ខន្ដិកៈរបស់អង្គការសាសនាដែលបានស្ថាប័នរដ្ឋមាន សិទ្ធិអំណាចទទួលស្គាល់និងតាមសេចក្ដីកំណត់នៃច្បាប់ធរមានរបស់រដ្ឋ ជាក់ស្ដែងដូចជា៖
ជីវភាពរបស់ជនរួមជាតិដែលកាន់សាសនានៅលើភូមិសាស្រ្តខេត្តពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរីក ចម្រើន សកម្មភាពសាសនាបានប្រព្រឹត្តទៅយ៉ាងផុសផុលដូចជា៖ ពុទ្ធសាសនាមានបុណ្យវិសាខ បូជាជាដើម។ ការចាត់តាំងពិធីបុណ្យកឋិនទានបានប្រព្រឹត្តឡើងទៀងទាត់តាមលំនាំពុទ្ធសាសនា សមស្របជាមួយនឹងប្រពៃណីវប្បធម៌របស់ជនជាតិ។ ចំពោះអ្នកកាន់សាសនាកាតូលិក ក្រៅពីបណ្ដាសកម្មភាពដែលបានចុះឈ្មោះ រាល់ឆ្នាំនៅទាំងមានចាត់តាំងសកម្មភាពមួយចំនួនដើម្បីពង្រឹងការ ជំនឿ។ល។ សកម្មភាពរបស់អ្នកកាន់សាសនាកាវដាយបានប្រព្រឹត្តឡើងដោយគោរពតាមសេចក្ដី កំណត់របស់ច្បាប់ ផ្សារភ្ជាប់ជាមួយប្រពៃណីវប្បធម៌ជនជាតិ។ បរិស័ទកាវដាយចូលរួមយ៉ាងសកម្ម ក្នុងបណ្ដាចលនានៅមូលដ្ឋាន រួមចំណែកជាមួយប្រជាជនអនុវត្តល្អគោលនយោបាយសាសនារបស់ បក្សនិងរដ្ឋ។
កសិករប្រមូលផលពោត។
ទីបួន បណ្ដាជនជាតិលើភូមិសាស្រ្តខេត្តត្រាវិញសមភាពអំពីនយោបាយ
ខេត្តត្រាវិញមានប្រជាជនជាង ០១ លាននាក់ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រា ៣២% ជនជាតិចិនស្មើ ១% នៃចំនួនប្រជាជនរួមក្នុងទូទាំងខេត្ត។ អនុវត្តគោលនយោបាយ អភិវឌ្ឍគ្រប់វិស័យ ក្នុងតំបន់ជនរួមជាតិខ្មែរ ក៏ដូចជាទស្សនៈសមភាពស្ដីពីបណ្ដា សិទ្ធិចំពោះសហគមន៍បណ្ដាជនជាតិវៀតណាម។ ក្រៅពីបណ្ដាគោលនយោបាយឧ បត្ថម្ភពង្រីកសេដ្ឋកិច្ច-វប្បធម៌-សង្គម ការអនុវត្តន៍ទស្សនៈ សមភាពអំពីសិទ្ធិនយោបាយ របស់បណ្ដាជនជាតិ ខេត្តត្រាវិញតែងយកចិត្តទុកដាក់ដល់ការងារ ពង្រីកកម្មាភិបាល បក្ខជនជាជនជាតិខ្មែរ។ ជាក់ស្ដែង គិតដល់ឆ្នាំ ២០២២ កងជួរកម្មាភិបាល បុគ្គលិក ជនជាតិខ្មែរក្នុងប្រព័ន្ធនយោបាយពីថ្នាក់ខេត្តដល់មូលដ្ឋានមានចំនួន ៤.៤៤៣ រូប ស្មើ អត្រា ២០,៨% ក្នុងនោះ កម្មាភិបាលជនជាតិខ្មែររក្សាតំណែងថ្នាក់ដឹកនាំ គ្រប់គ្រងចំនួន ៥៦០ រូប ស្មើ ១២,៦% (ថ្នាក់ខេត្តចំនួន ៧៨ រូប ស្មើ ១៣,៩២% ថ្នាក់ស្រុកចំនួន ១៣៣ រូប ស្មើ ២៣,៧៥% ថ្នាក់ឃុំចំនួន ៣៤៩ រូប ស្មើ ៦២,៣២%)។ កម្រិតវិជ្ជាទ្រឹស្ដីនយោបាយ ចំណេះជំនាញ លទ្ធភាពជាក់ស្ដែង ស្មារតី ទទួលបន្ទុក គុណភាព ប្រសិទ្ធភាពអនុវត្តភារកិច្ចរបស់កងជួរកម្មាភិបាលខ្មែរតែងបានលើកកម្ពស់ ឆ្លើយតបតម្រូវការអនុវត្តភារកិច្ចនយោបាយរួមរបស់ខេត្ត។ គិតមកដល់ខែមិថុនា ឆ្នាំ ២០២៣ ក្នុង ទូទាំងខេត្តមានបក្ខជនជាជនជាតិខ្មែរចំនួន ៨.១៣៣ រូប ស្មើ ១៧,៤% នៃចំនួនបក្ខជនរួមក្នុងទូទាំងខេត្ត។ មានបក្ខជនជាជនជាតិចិនចំនួន ១៧៣ រូប ស្មើ ០,៣៧% នៃចំនួនប្រជាជនរួម។
ដើម្បីឆ្លើយតបតម្រូវការភារកិច្ចថ្មី នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការបក្សខេត្តចេញផ្សាយគម្រោងការលេខ ០៥-ĐA/TU ស្ដីពីបង្កប្រភពគ្រោងផែនការ លៃលក ប្រើប្រាស់កម្មាភិបាលជានារីភេទ កម្មាភិបាលជនជាតិខ្មែរលើភូមិសាស្រខេត្តចក្ខុវិស័យដល់ឆ្នាំ ២០៣០ អត្រាកម្មាភិបាលជាជនជាតិខ្មែរត្រូវបានរៀបចំសមស្រប និងខ្ពស់ជាងបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ យក ចិត្តទុកដាក់ដល់គុណភាពការងារ បង្រៀននិងរៀនរបស់បណ្ដាសាលាជនជាតិអន្តេវាសិកដើម្បីបង្ក ប្រភពបណ្ដុះបណ្ដាលកម្មាភិបាលជនជាតិ។ បង្កលក្ខណៈឲ្យកូនចៅជនជាតិខ្មែរ បំផុតគឺនិស្សិត ដែលទើបចេញពីសាលាបានជ្រើសរើសចូលធ្វើការនៅបណ្ដាផ្នែក បណ្ដាថ្នាក់ត្រូវតាមមុខជំនាញ ដែលបានបណ្ដុះបណ្ដាលដើម្បីពង្រីកល្អលទ្ធភាព បញ្ញារបស់យុវវ័យជនជាតិខ្មែរ និងបង្កប្រភពកង ជួរកម្មាភិបាលស្នងបន្ត។ សិក្សាស្រាវជ្រាវរួចចេញផ្សាយគោលនយោ បាយអាទិភាពអំពីការជម្រើស ឬប្រឡងបង្កើនកម្រិតបុគ្គលិកចំពោះមុខសញ្ញាជានារី ជនជាតិ។ អនុវត្តរបបជម្រើសក្នុងការបណ្ដុះ បណ្ដាល ជម្រើសនិងតែងតាំងបុគ្គលិកជាជនជាតិ នារីភេទ។
ប្រការនោះបានបញ្ជាក់ឱ្យឃើញថា ក្រៅពីបណ្ដាសិទ្ធិជាមូលដ្ឋានផ្សេង សិទ្ធិសមភាពអំពីនយោ បាយចំពោះជនរួមជាតិខ្មែរ ចិនតែងបានយកចិត្តទុកដាក់អនុវត្តល្អ។
ផ្ដើមពីការវិភាគខាងលើបានបង្ហាញឲ្យឃើញថា ការបំផ្លើស មួលបង្កាច់បក្សនិងរដ្ឋយើងអនុវត្តគោលនយោបាយ “គាបសង្កត់សាសនា ជនជាតិ” បែងចែកវណ្ណខ្មែរក្រោម” ដើម្បីរកល្បិចកលទាម ទារ “សេរីភាពសាសនា” ទាមទារ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” “សិទ្ធិគ្រប់គ្រងសម្រាប់ ជនជាតិនីមួយៗ”។ល។ ជាអំពើមិនសមហេតុផលនិងផ្ទុយពីអ្វីដែលបាននិងកំពុងប្រព្រឹត្តឡើងក្នុងភាពជាក់ស្ដែងដើម្បីអូសទាញ ញុះញង់ជនរួមជាតិចូលរួមបណ្ដាសកម្មភាពប្រឆាំង បំផ្លាញធ្លុងមហា សាមគ្គី បណ្ដាជនជាតិរបស់វៀតណាម បំផ្លាញកម្លាំងចម្រុះរបស់ជនជាតិ។ ដូច្នោះ ជនរួមជាតិខ្មែរ បំផុតគឺយុវវ័យមិនត្រូវជឿ មិនត្រូវស្ដាប់និងត្រូវបដិសេធ ថ្កោលទោសចំពោះពាក្យមួលបង្កាច់ ផ្ទុយ ពីគោលការណ៍ គោលនយោបាយចំពោះជនរួមជាតិខ្មែរ។ មិនត្រូវចូលរួមក្នុងបណ្ដាអង្គការចាត់តាំង និងបណ្ដាសកម្មភាពរបស់បណ្ដាជនទុច្ចរិត សកម្មចូលរួមចលនាការពារសន្តិសុខមាតុភូមិ កម្ចាត់ ល្បិចកលប្រឆាំងបំផ្លាញរបស់ជនទុច្ចរិត រួមចំណែករក្សាខ្ជាប់ខ្ជួនស្ថានភាពសន្តិសុខនយោបាយ រក្សាខ្ជាប់ភាពសាមគ្គីរបស់សហគមន៍បណ្ដាជនជាតិដើម្បីកសាងនិងអភិវឌ្ឍមាតុភូមិពីមួយថ្ងៃកាន់ តែសម្បូររុងរឿង៕