• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ទឹកប្រាក់ជាង ១២ ពាន់លានដុងវិនិយោគឱ្យសមាជិកកសិករ

16/06/2023 09:00

កសិករឃុំលឿង​ហ្វា អា ស្រុកចូវថាញ់ ធ្វើដីចុះពូជផលិតស្រូវរដូវដើមឆ្នាំ។ រូបថត៖ រតនា

ប្រភពដំណឹងពីសមាគមកសិករឃុំលឿង​ហ្វា អា ស្រុកចូវថាញ់ គិតតាំងពីដើមឆ្នាំ​ ២០២៣ ដល់ពេលនេះ ឆ្លងតាមប្រភពទុនមូលនិធិឧបត្ថម្ភ​កសិករគ្រប់លំដាប់ថ្នាក់ ឃុំលឿងហ្វា អា វិនិ យោគ ៧០០ លានដុងឧបត្ថម្ភដល់សមាជិកកសិករ ១៥ នាក់ បុលពង្រីកការផលិត ដាំដំណាំ និងចិញ្ចឹមសត្វ ជំរុញសេដ្ឋកិច្ចគ្រួសារ។ ទន្ទឹមនឹងនោះ សហការជាមួយនឹងការិយាល័យទំនាក់ទំនងធនាគារគោលនយោបាយសង្គមស្រុក ចូវថាញ់វិនិយោគទុនឧបត្ថម្ភដល់សមាជិកកសិករ ៤៨៧ នាក់ ជាមួយនឹងថវិកាជាង ១២ ពាន់លានដុង។ រួមចំណែកបង្កការងារ ធ្វើបង្កើនការផលិត។ ឆ្លងតាមនោះ រួមចំណែកជួយឱ្យសមាជិកកសិករជំរុញសេដ្ឋកិច្ចគ្រួសារ  កាត់បន្ថយភាពក្រីក្រនៅនឹងមូលដ្ឋាន។ គិតមកដល់ពេលនេះ គ្រួសារក្រីក្រក្នុងទូទាំងឃុំបានកាត់បន្ថយចុះនៅ ១៧ គ្រួ ស្រូបយកអត្រា ០,៦៤%។ ក្នុងនោះមានគ្រួសារក្រីក្រគឺ ជាសមាជិកកសិករ ០២ គ្រួ គ្រួសារជិតក្រ ៧៥ គ្រួ ស្រូបយកអត្រា ២,៨៦% ក្នុងនោះ សមាជិកកសិករស្ថិតក្នុងក្របខ័ណ្ឌជិតក្រ ០៧ គ្រួ។
ក្រៅពីនោះ សមាគមកសិករឃុំចលនាបង្កើនក្រុមសហការដោយយោងលើមូលដ្ឋានក្រុមសមាគមមុខរបរបាន ០២ ក្រុម ដោយមានសមាជិក ១៤ នាក់ចូលរួម សម្រេច ១០០% នៃផែនការ។ សមាគមសហការគ្រប់គ្រងក្រុមសេដ្ឋកិច្ចសហការ ៣២ ក្រុម ដោយមានសមាជិក ៩៥៥ នាក់ចូលរួមផលិតកសិកម្មលើផ្ទៃដី ៣២,៣ ហិកតា។
ទន្ទឹមនឹងនោះ សមាគមកសិករឃុំបានបំ ផុសចលនាប្រឡងប្រណាំងកសិករផលិត- ធ្វើអាជីវកម្មពូកែ សាមគ្គីជួយឧបត្ថម្ភគ្នាធ្វើមានធ្វើបាន។ ឆ្លងតាមការបំផុសចលនាមានសមាជិកកសិករ ៧៩៤ នាក់ ចុះឈ្មោះសម្រេច ១០០% នៃផែនការឆ្នាំ។ ក្នុងនោះមានសមាជិកកសិករ ០៧ នាក់ចុះឈ្មោះសម្រេចកិត្តិនាមកសិករ ផលិត-ធ្វើអាវកម្មពូកែថ្នាក់ខេត្ត សមាជិកកសិករ ៧១ នាក់ចុះឈ្មោះថ្នាក់ស្រុក និងសមាជិកកសិករ ៧១៦ នាក់ចុះឈ្មោះថ្នាក់ឃុំ៕       ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.