• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 14/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ថាមពលសកម្មជាច្រើនបានសារព័ត៌មានបំផុសឡើងឲ្យរាលដាល

05/01/2021 13:56

                                   ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល​ វ៉ូឌឹកដាម ចូលរួមសន្និបាតសារព័ត៌មាន ទូទាំងប្រទេសបូក 
                                    សរុបការងារសារព័ត៌មានឆ្នាំ ២០២០ ។

     នោះគឺការអះអាងរបស់ឧបនាយករដ្ឋមន្រ្តីនៃ រដ្ឋាភិបាលវ៉ូឌឹកដាមក្នុងអង្គសន្និបាតសារព័ត៌មានទូទាំងប្រទេសបូកសរុបការងារសារព័ត៌មានឆ្នាំ ២០២០ ផ្សព្វផ្សាយភារកិច្ចសម្រាប់ឆ្នាំ ២០២១ បានចាត់តាំងឡើងកាលពីថ្ងៃទី ៣១ ធ្នូឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលសន្និបាតខេត្តក្វាងនិញអាស្រ័យ ដោយគណៈឃោសនាអប់រំមជ្ឈិមបក្សសហការជាមួយក្រសួងព័ត៌មាននិងឃោសនាការសមាគមអ្នកកាសែតវៀតណាមចាត់តាំង។
     អញ្ជើញចូលរួមសន្និបាតមានបណ្ដាសមមិត្ត៖ វ៉វុាំងធឿង សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស បណ្ដាសមមិត្តជាសមាជិកមជ្ឈិមបក្សថ្នាក់ ដឹកនាំបណ្ដាក្រសួង គណៈ ផ្នែកនិងថ្នាក់ដឹកនាំ ស្ថាប័នសារព័ត៌មានស្ថាប័នគ្រប់គ្រងសារព័ត៌មានទូទាំងប្រទេសចំនួន ៨០០ រូប។ បណ្ដាសមមិត្ត៖ ធ្វឹងហូវសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អគ្គនិពន្ធនាយកកាសែតប្រជាជន ប្រធានសមាគមអ្នកកាសែតវៀតណាម ង្វៀងម៉ាញ់ហ៊ុង សមា ជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងឃោសនាការ ឡេម៉ាញ់ហ៊ុង អនុប្រធាន គណៈឃោសនាអប់រំមជ្ឈិមបក្សបញ្ជាការអង្គសន្និបាត។
     ឆ្នាំ ២០២០ អនុវត្តគម្រោងផែនការសារព័ត៌មានប្រៀបនឹង ឆ្នាំ ២០១៩ ក្នុងទូទាំងប្រទេសកាត់បន្ថយចុះបាន ៧១ ស្ថាប័នសារព័ត៌មាន គិតមកដល់ខែធ្នូឆ្នាំ ២០២០ ក្នុងទូទាំងប្រទេសមាន ៧៧៩ ស្ថាប័នសារព័ត៌មាន ក្នុងនោះមានស្ថាប័ន កាសែត ១៤២  ស្ថាប័នទស្សនាវដ្ដី៦១២ និង  ស្ថាប័នសារព័ត៌មានអេឡិកត្រូនិកដោយឡែក ២៥។  ក្នុងទូទាំងប្រទេសមានស្ថាប័នមានលិខិតអនុញ្ញាតឲ្យធ្វើសកម្មភាពផ្សាយវិទ្យុ-ទូរទស្សន៍  ៧២ ប៉ុស្តិ៍ ដោយមានស្ថានីយជាតិ ០២ ប៉ុស្តិ៍ ស្ថានីយទូរ ទស្សន៍បច្ចេកទេសលេខ VTC  ០១ ប៉ុស្តិ៍ ស្ថានីយ វិទ្យុ-ទូរទស្សន៍មូលដ្ឋាន ៦៤  ប៉ុស្តិ៍ អង្គភាព០៥កន្លែងធ្វើសកម្មភាពទូរទស្សន៍ជាមួយចំនួន ៨៧ ប៉ុស្តិ៍ផ្សាយសំឡេង និង ទូរទស្សន៍ ១៩៣ ប៉ុស្តិ៍ មានមូលដ្ឋាន ០២ បានបង្វែរមកទម្រង់ទីស្នាក់ការ ប្រមូលផ្តុំគឺ មជ្ឈមណ្ឌលឃោសនាការខេត្តក្វាងនិញ និងស្ថានីយវិទ្យុ- ទូរទស្សន៍ និងកាសែតបិញភឿក។
     ក្នុងឆ្នាំកន្លង ការងារចង្អុលការកំណត់ទិសដៅ គ្រប់គ្រងព័ត៌មានលើសារព័ត៌មានមានជំហានវិវឌ្ឍខ្លាំងក្លាតាំងពីការត្រិះរិះ និងរបៀបធ្វើចាស់បង្វែរមករបៀបធ្វើថ្មី “គ្រប់គ្រងតាមចំនួនច្រើន” ក្នុងនោះ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ស្ទង់ វាស់វាយតម្លៃ ចំណាត់ថ្នាក់មានតួនាទីជាបុព្វបទ សំខាន់សម្រេចការវិភាគ បូកសរុបដើម្បីក្ដាប់ខ្ជាប់ បញ្ជាក់ដឹងនូវបណ្តា លំនាំព័ត៌មាន រកឃើញបណ្ដាអាការគប្បីមានការតម្រែតម្រង់ទាន់ពេល។ បណ្ដាស្ថាប័នគ្រប់គ្រងសារព័ត៌មានបន្តការកសាងសំណើស្នើដល់បណ្ដាថ្នាក់មានសមត្ថកិច្ចចេញផ្សាយ និងម្ចាស់ការផ្សាយបណ្ដាសារលិខិតបទដ្ឋានច្បាប់ គោលនយោបាយសំដៅបន្តធ្វើឲ្យសុក្រឹត្យរចនាច្បាប់ បង្កលក្ខណៈឲ្យស្ថាប័នសារព័ត៌មានធ្វើសកម្មភាព។
     ផ្សព្វផ្សាយភារកិច្ចសម្រាប់ឆ្នាំ ២០២១ បណ្ដា ស្ថាប័នចង្អុលការគ្រប់គ្រងសារព័ត៌មានគប្បីបន្តជំរុញមាំការងារផ្សព្វផ្សាយ អនុវត្តព្រមៗគ្នា មានប្រសិទ្ធភាពគម្រោងផែនការអភិវឌ្ឍនិងគ្រប់គ្រង សារព័ត៌មានទូទាំងប្រទេសដល់ឆ្នាំ ២០២៥ ចង្អុល ការគំណត់ទិសដៅសម្រាប់បណ្ដាស្ថាប័នសារព័ត៌មានផ្សាយគ្រប់គ្រាន់ទាន់ពេលបណ្ដាសេចក្ដី សម្រេចចិត្តរបស់រដ្ឋសភារបស់រដ្ឋាភិបាលលាតត្រដាងបណ្ដាភាពប្រែប្រួលសំខាន់ៗក្នុងជីវភាព នយោបាយរបស់ប្រទេស។
     កត់សម្គាល់បណ្ដាលទ្ធផលសម្រេចបានក្នុងឆ្នាំ ២០២០ ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល វ៉ូឌឹកដាម បានកត់ត្រាស្ងើចសរសើរប្រសិទ្ធពរចំពោះលទ្ធផលក្នុងការងារសារព័ត៌មានឆ្នាំ ២០២០។ ឧបនាយករដ្ឋមន្រ្តីបានឲ្យដឹងថា៖ លើពីភពលោក និងក្នុងប្រទេសនៅកំពុងតែប្រឈមមុខនឹងមហាអាសន្នរោគកូវីដ -១៩ ប្រទេសវៀតណាមបានវាយតម្លៃថាសម្រេចជោគជ័យក្នុងសង្រ្គាមនេះ។ ការជោគជ័យនេះគឺអាស្រ័យដោយប្រព័ន្ធបក្ស រដ្ឋបានដឹកនាំ និងកងកម្លាំងសុខាភិបាល កងទ័ព នគរបាលរួមដំណើរជាមួយប្រជាជនបង្កបានជាភាពព្រមព្រៀង។ “យើងមាន វិធីចាត់តាំងចាប់ពីការឃោសនាប្រវេណីដោយមានបដា សញ្ញាពេជន៍ផ្សព្វផ្សាយដល់សារព័ត៌មាននិងបណ្ដាញសង្គម”។ ឧបនាយករដ្ឋមន្រ្តីវាយតម្លៃថា៖ “ថាមពលយ៉ាង សកម្មជាច្រើនបានសារព័ត៌មានបំផុសឡើងឲ្យ រាលដាល”។ ឆ្លងតាមរយៈនោះ ប្រជាជនវៀតណាមមានការស្នេហាជាតិជាង ជឿជាក់ទៅលើបក្សនិងរដ្ឋអំណាច។ សហគមអន្តរជាតិសម្លឹង មកវៀតណាមដោយកែវភ្នែកផ្សេងខណៈដែលរូបភាពជំហរ បានលើកឡើង។ “ប្រសិនបើគ្មានការចូលរួមចំណែកយ៉ាងជំនាញរបស់កងជួរសារ ព័ត៌មានទេនោះ យើងគ្មានភាពរាលដាលដូច្នេះ ឡើយ” ។ រាល់កិច្ចការរបស់រដ្ឋាភិបាលសុទ្ធសឹង បានអនុវត្តល្អព្រោះការចូលរួមរបស់សារព័ត៌មាន។ មិនត្រឹមតែលាតត្រដាង ផ្សព្វផ្សាយដើម្បីបង្កភាពព្រមព្រៀង សារព័ត៌មានបន្តជាបណ្ដាញពិគ្រោះវិវេចនាបំពេញយោបល់ឲ្យរដ្ឋាភិបាលទៀតផង។
     ឧបនាយករដ្ឋមន្រ្តីសំណូមពរ៖ “សារព័ត៌មាន នឹងបន្តប្រើប្រាស់សក្ដានុពលរបស់បច្ចេកវិទ្យាថ្មី នៅចំពោះមុខកម្លាំងរឹតត្បិតរបស់បណ្ដាញសង្គម អីនធើណែតរួមគ្នាកម្លាយកម្លាំងរឹតត្បិតបង្កចេញ ជាបណ្ដាវិធីសាស្រ្ដ កម្លាយជាដៃបន្តឲ្យវែងអនុវត្តសម្រេចគោលដៅ។ ប្រការនេះគប្បីមានការចូលរួមរបស់បណ្ដាស្ថាប័ន រដ្ឋាភិបាល។ គប្បីមានរូបភាពយ៉ាងណាឲ្យមានការរួមយោបល់ធ្វើវិវេចនាកម្មបានបណ្ដាបញ្ហា កេណ្ឌប្រមូលកម្លាំងមួនមាំក្នុងទូទាំងប្រជាជនកសាងរដ្ឋាភិបាលមានសុ ពលភាព ប្រសិទ្ធភាព បម្រើប្រជាជនឲ្យបានល្អជាងទៀត។
     ក្នុងអង្គសន្និបាតនេះដែរ គណៈឃោសនាអប់រំមជ្ឈិមបក្សបានជូនប័ណ្ណសរសើរដល់សមូហភាព ១០ កន្លែង មានស្នាដៃឆ្នើម ក្នុងការងារសារព័ត៌មានឆ្នាំ ២០២០ និងសមូហភាព ២០ កន្លែងមានស្នាដៃឆ្នើមក្នុងការងារផ្សព្វផ្សាយអនុវត្តភារកិច្ច នយោបាយឆ្នាំ ២០២០៕
                                                ដំណឹង, រូបថត៖ សុខា

 

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Kiểm tra công tác chuẩn bị đại hội và sắp xếp tổ chức bộ máy tại huyện Cầu Ngang

ĐBQH Trần Quốc Tuấn: Cần ưu tiên bảo lãnh tín dụng và chính sách hỗ trợ tài chính cho khởi nghiệp đối với hoạt động khoa học, công nghệ và đổi mới sáng tạo

Tặng bằng khen cho 32 tập thể, cá nhân có thành tích tiêu biểu trong phong trào khởi nghiệp

Khát vọng vươn cao trên vùng đất nông thôn mới

Tập trung xây dựng phương án nhân sự cấp ủy đảm bảo tỷ lệ nữ, dân tộc theo quy định

Chiến sĩ mới Trung đoàn 926 tự tin bước vào kiểm tra 3 tiếng nổ

Phát huy vai trò Công an cấp xã trong bảo đảm trật tự, an toàn giao thông

Mặt trận các cấp lo cho dân, làm vì dân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.