• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តអញ្ជើញទៅធ្វើការត្រួតពិនិត្យនៅបណ្តាមូលដ្ឋានក្នុងខេត្ត

17/09/2021 08:51

កាលពីថ្ងៃទី ១៤ កញ្ញា សមមិត្តង៉ូជីកឿង សមជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត និងសមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញទៅធ្វើការជាមួយនឹងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកចូវថាញ់។

ស្រុកចូវថាញ់បន្តលើកកម្ពស់គុណភាពទិដ្ឋភាពបរិស្ថាន 

ទិដ្ឋភាពធ្វើការនៅស្រុកចូវថាញ់។ រូបថត៖ ស៊ើងទៀង​
     តាមសេចក្តីរបាយការណ៍របស់ស្រុកចូវថាញ់ គិតមកដល់ពេលនេះស្រុកមាន ១០/១៣ ឃុំ​បានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី។ មានឃុំ ០២ គឺឃុំហ្វាឡើយ ភឿកហៅកំពុងអនុវត្តការកសាងជនបទថ្មី ហើយបានខេត្ត​ពិនិត្យវាយតម្លៃ និងបណ្តាមន្ទីរ ផ្នែកទទួល​ បន្ទុកបញ្ជាក់សម្រេចបាន ១៩/១៩ លក្ខឋាន។ ឃុំដាឡុកសម្រេចបាន ១៨/១០ លក្ខឋាន។ អំពីការកសាងស្រុកជនបទថ្មី​សម្រេចបាន ០៦/០៩ លក្ខឋាន។ នៅមាន ០៣ លក្ខឋាន​មិនទាន់សម្រេចនោះគឺ គ្រោងផែនការលក្ខឋានវប្បធម៌ក្នុងលក្ខឋានសុខាភិបាល-វប្បធម៌-អប់រំ បរិស្ថាន។ អំពីលក្ខឋានគ្រោងផែនការ ស្រុកអនុវត្តសម្រេចសំណុំលិខិតគម្រោងប្លង់ តាមយោបល់រួមបំពេញរបស់ក្រុមប្រឹក្សាពិនិត្យបញ្ជាក់។ លក្ខឋានសុខាភិបាល-វប្បធម៌-អប់រំ បណ្តាសំណង់វិស័យលក្ខឋានវប្បធម៌មិនទាន់បានសម្រេចរួមមាន៖ ពហុកីឡាដ្ឋាន មជ្ឈមណ្ឌលវប្បធម៌-កីឡា និង ០២ សំណង់កំពុងបានសាង សង់ តាមការប៉ាន់ស្មានដល់ថ្ងៃទី ៣១ មិនា ឆ្នាំ ២០២២ នឹងបានសម្រេចដាក់ឱ្យប្រើប្រាស់។ ស្រុកជួសជុលលើកកម្ពស់វាលសំរាមឃុំលឿង ហ្វា (អា) ហ្វាឡើយ ទីប្រជុំជនចូវថាញ់ សន្ទុះកំណើនសម្រេចបាន ៥០% តាមការប៉ាន់ស្មាន នឹងសម្រេចក្នុងខែកញ្ញាឆ្នាំ ២០២១។
     មានយោបល់ចង្អុលការ សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿង បានកំណត់ត្រានូវការប្តេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយ និងប្រជាជនជាមួយ នឹងការប្តេជ្ញាចិត្តកសាងស្រុកចូវថាញ់សម្រេចលក្ខឋានជនបទថ្មីក្នុងឆ្នាំ ២០២១។ នៅពេលខាងមុខ សមមិត្តលេខាបក្សខេត្តសំណូមពរថា៖ ចំពោះឃុំដាឡុក គប្បីម្ចាស់ការសហការចលនាប្រជាជនឱ្យចុះឈ្មោះប្រើប្រាស់ទឹកស្អាត ចលនាគ្រួសារបណ្តាញបំពង់ទឹកមកដល់ទីណាគឺចុះឈ្មោះ ដាក់នាឡិកាទឹកដល់ទីនោះ។ បន្តចលនាឧបត្ថម្ភ បំពាក់នាឡិកាទឹកជូនគ្រួសារក្រីក្រ គ្រួសារជិត​ក្រ។ ចំពោះស្រុកវិញគប្បីប្រញាប់ជំរុញសន្ទុះ កសាងបណ្តាសំណង់។ បន្តលើកកម្ពស់គុណភាពទិដ្ឋភាពបរិស្ថាន ប្រមូលផ្តុំកម្លាំងចង្អុលការ បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បង្ការ ប្រឆាំងរោគជំងឺលើហ្វួងគោ ដើមដូង អនុវត្តសម្រេច បណ្តាសេចក្តីរបាយការណ៍ពីលទ្ធផលអនុវត្តលក្ខឋានកសាងជនបទថ្មីត្រឹមត្រូវតាមពេលកំណត់៕
​​​រសៀថ្ងៃទី ១៤ កញ្ញា សមមិត្តង៉ូជីកឿង សមា ជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត និងសមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខកម្មាភិបាល បុគ្គលិកសុខាភិបាល បណ្តាកងកម្លាំងអនុវត្តភារកិច្ចបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៣។ 

សមមិត្ត ង៉ូជីកឿង សួរសុខទុក្ខកម្មាភិបាល បុគ្គលិកសុខាភិបាល បណ្តាកងកម្លាំងអនុវត្តភារកិច្ចបង្ការ
ទប់ស្កាត់អាសន្នរោគជំងឺកូវីដ -១៩ នៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៣។ រូបថត៖ វិញណូយ

     នៅបណ្តាកន្លែងដែលបានទៅដល់ សមមិត្ត ង៉ូជីកឿង លេខាបក្សខេត្តបានសួរសុខទុក្ខដល់សុខភាព និងជូនអំណោយជំរុញទឹកចិត្តដល់បណ្តា កងកម្លាំងកំពុងអនុវត្តភារកិច្ចនៅនឹងមន្ទីរពេទ្យឱ្យខិតខំឆ្លងកាតការទុក្ខលំបាកដើម្បីសម្រេចល្អ ភារកិច្ច។ ពិសេសគឺគប្បីត្រូវយកចិត្តទុកដាក់ដល់ការងារអនាម័យ ការពារសុខភាព បង្ការមិនទុកឱ្យរីករាលដាលជ្រាបមេរោគនៅក្នុងកងកម្លាំង បំពេញភារកិច្ចនៅនឹងមន្ទីរពេទ្យ និងចេញទៅក្រៅ សហគមន៍ ពីព្រោះមន្ទីរពេទ្យស្ថិតក្នុងតំបន់មាន ប្រជាជនរស់នៅច្រើន សហការជិតដិតជាមួយនឹងបណ្តាកងកម្លាំងដែលបានប្រគល់ភារកិច្ចអនុវត្តបេសកកម្មនៅនឹងមន្ទីរពេទ្យក៏ដូចជារដ្ឋអំណាចមូលដ្ឋានរួមកម្លាំងឆាប់រុញច្រានរោគជំងឺកូវីដ- ១៩៕
​      កាលពីថ្ងៃទី ១៣ ខែកញ្ញា លោក គឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខ និង លើកទឹកចិត្តកម្មាភិបាលសុខាភិបាលកំពុងអនុវត្តការ ងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ បណ្ដោះអាសន្នលេខ ៤ (មន្ទីរពេទ្យពហុព្យាបាល តំបន់ទីវកឹង) ស្រុកទីវកឹង។
គិតមកទល់ពេលនេះ មន្ទីរពេទ្យបណ្ដោះអាសន្នលេខ ៤ បានទទួលអ្នកជំងឺ ២៨១ នាក់ ក្នុងនោះ មានស្រ្តីមានគភ៌ ០៤ នាក់ និងកុមារមាន វ័យក្រោម ១៥ ឆ្នាំ ៤៦ នាក់ បញ្ជូនអ្នកជំងឺ និង ឲ្យអ្នកជំងឺចេញពីមន្ទីរពេទ្យ ១៨២ នាក់ បច្ចុប្បន្ននៅមានអ្នកជំងឺ ៦៤ នាក់កំពុងព្យាបាល។

លោក គឹមង៉ុកថាយ (ឈរខាងស្តាំ) សួរសុខទុក្ខកម្មាភិបាលសុខាភិបាលនៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៤ ។ រូបថត៖ ហុងញ៉ុង
     ថ្លែងយោបល់នៅកន្លែងទៅសួរសុខទុក្ខ លោក គឹមង៉ុកថាយ បានវាយតម្លៃខ្ពស់ចំពោះការងារបង្ការ ទប់ស្កា ត់ជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្ត ស្រុកទីវកឹង ជាពិសេសការងារព្យាបាលជំងឺកូវីដ-១៩ របស់មន្ទីរពេទ្យ បណ្ដោះអាសន្នលេខ ៤។ ទន្ទឹមនឹងនោះ ចង្អុលការមូលដ្ឋានគប្បីមាន ផែនការវិធានការដើម្បីវិនិច្ឆ័យ បណ្ដាស្ថានការណ៍ នៅពេលខាងមុខខណៈដែលយកសាលារៀនធ្វើជាកន្លែងចត្តាឡីស័កប្រមូលផ្ដុំប្រគល់ឲ្យផ្នែកអប់រំវិញដើម្បីបម្រុងឲ្យឆ្នាំសិក្សាថ្មី អនុវត្តល្អការងារតេស្តរហ័ស សម្រាំងរកអ្នកជំងឺក្នុងសហគមន៍ យក ចិត្តទុកដាក់ថែទាំអ្នកជំងឺ។ ស្ថានភាពអាសន្នរោគ នៅតែប្រែប្រួលស្មុគស្មាញ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល និងប្រជាជនមិន គប្បីធ្វេសប្រហែស បណ្ដែតបណ្ដោយ ប្រព័ន្ធ នយោបាយ ក្នុងទូទាំងស្រុកត្រូវធានាអនុវត្តការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ទន្ទឹមនឹងការពង្រីកសេដ្ឋកិច្ច-សង្គម ធានាគោលនយោបាយសុខុ មាលភាពសង្គម៕    ប្រែសម្រួល៖ ថាច់ហ្វាង
      កាលពីរសៀលថ្ងៃទី ១២ កញ្ញា សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្ន​រោគជំងឺកូវីដ-១៩ខេត្តត្រាវិញ សមមិត្ត ឡេថាញ់​បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្តមួយចំនួនបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយ លើកទឹកចិត្តដល់កងកម្លាំងគ្រូពេទ្យ វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលកំពុងបំពេញភារកិច្ចនៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ ១ និងលេខ ២ ទីកន្លែងកំពុងថែទាំ និងព្យាបាលបណ្តាករណីវិជ្ជ មានជាមួយនឹងជំងឺកូវីដ-១៩នៅលើភូមិសាស្រ្តខេត្ត។

សមមិត្ត ឡេវុាំងហាំង ជូនអំណោយមន្ទីរពេទ្យបណ្តោះអាសន្នលេខ ២។ រូបថត៖​ ង៉ុកហុង
      នៅបណ្តាកន្លែងបានអញ្ជើញទៅដល់ សមមិត្ត ឡេវុាំងហាំង បានផ្តាំផ្ញើវាចាអំណរគុណនិងស្ងើច​សរសើរស្មារតីប្រឹងប្រែងធ្វើការរបស់កងកម្លាំងគ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាលបានបំ​ពេញការងារដោយស្មារតីទទួលខុសត្រូវ អស់ពី​សមត្ថភាពដើម្បីព្យាបាល ការពារសុខភាព និង​ជីវភាពរស់នៅរបស់ប្រជាជន។ សង្ឃឹមថាកងកម្លាំងធនធានមនុស្សកំពុងបំពេញភារ កិច្ច​នៅតាមមន្ទីរពេទ្យបណ្តោះអាសន្នរបស់ខេត្តខិតខំប្រឹងប្រែងឆ្លងកាត់ការលំបាក ដើម្បីសម្រេចឆ្នើម ភារកិច្ចបានប្រ គល់ជូន ស័ក្តិសមជាមួយក្តីជំនឿ របស់បក្ស រដ្ឋ រដ្ឋអំណាចមូលដ្ឋាន និងប្រជាជន ប្រគល់ជូន។ សមមិត្តប្រធានគណៈកម្មាធិ ការប្រ ជាជនខេត្តបានបញ្ជាក់ខេត្ត និងបណ្តាស្ថាប័នសមត្ថកិច្ចជានិច្ចកាលរួមដំណើរជាមួយកម្មាភិបាល យុទ្ធជន បុគ្គលិកសុខាភិបាល និងប្រជាជន ដើម្បីប្តេជ្ញាចិត្តរុញច្រាននិងយកឈ្នះលើ «សត្រូវ» កូវីដ-១៩៕

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.