• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ថ្នាក់ដឹកនាំខេត្តអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម ២១ មិថុនា

22/06/2021 07:20

នាឱកាសអំណរអនុស្សាវរីយ៍ឆ្នាំទី ៩៦ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី​២១ មិថុនា ឆ្នាំ ១៩២៦-២១ មិថុនា ឆ្នាំ ២០២១)កាលពីថ្ងៃទី ១៨ មិថុនា លោក គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត លោកឡឹមមិញ​ដាំង អនុលេខាបក្សខេត្ត លោក ត្រឹងក្វឹកត្វឹង ប្រធានគណៈឃោសនាអប់រំបក្សខេត្ត លោក​ ស្រីយឿងម៉ីផា អនុប្រធានគណៈឃោសនាអប់រំបក្សខេត្ត ធ្វើដំណើរជាមួយក្រុមប្រតិភូអញ្ជើញមកសួរសុខទុក្ខជូនបាច់ផ្កា និងប្រសិទ្ធ ពរស្ថាប័នសារព័ត៌មានមួយចំនួន នៅលើភូមិ សាស្ត្រខេត្ត។

លោក គឹមង៉ុកថាយ  ថ្លែងយោបល់ក្នុងពិធីជួបជុំជាមួយកម្មាភិបាល អ្នកយកសារព័ត៌មាន អ្នកកែសម្រួលស្ថានីយវិទ្យុនិងទូរទស្សខេត្តត្រាវិញ។  រូបថត៖ ហុងញ៉ុង
     នៅស្ថានីយវិទ្យុនិងទូរទស្សន៍ត្រាវិញ លោក គឹមង៉ុកថាយ  អនុលេខាប្រចាំការបក្សខេត្ត ជំ នួសមុខក្រុមប្រតិភូបានសួរសុខទុក្ខ និងវាយតម្លៃខ្ពស់ចំពោះបណ្តាលទ្ធផល ដែលសម្រេច បានរបស់សមូហភាពកម្មាភិបាល អ្នកធ្វើកាសែតស្ថានីយវិទ្យុនិងទូរទស្សន៍ត្រាវិញក្នុងរយៈកាលកន្លង។ ទន្ទឹមនឹងនោះរាយការណ៍ដល់កម្មាភិបាល អ្នកធ្វើកាសែតនៅស្ថានីយវិទ្យុនិង ទូរទស្សន៍ត្រាវិញអំពី បណ្តាលទ្ធផដែលសម្រេច បានក្នុងរយៈកាល ៦ ខែ ដើមឆ្នាំ ២០២១  លើ វិស័យ៖ សេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខការ ពារប្រទេស។ អនុលេខាប្រចាំការបក្សខេត្តស្ងើចសរសើរបណ្តាលទ្ធផលសម្រចបានរបស់ កម្មាភិបាល អ្នកធ្វើកាសែត និងជំរុញទឹកចិត្តឲ្យបន្តជម្នះការលំបាក ពង្រីកតួនាទីជាអ្នកជំនាញក្នុងរយៈកាលខាងមុខ រួមចំណែកជំរុញ វិស័យសេដ្ឋកិច្ច និងសង្គមរបស់ខេត្ត។ ទន្ទឹមនឹងនោះ គប្បីសាមគ្គី ច្នៃប្រតិដ្ឋ អស់ពីចិត្តចំ ពោះមុខរបរ ផ្តោះប្តូរការងារជំនាញ សីល ធម៌អ្នកធ្វើកាសែត ពង្រីកគុណភាព និងទទួលបានលទ្ធផលក្នុងការងារផ្សព្វផ្សាយចលនា រួម ចំណែកអនុវត្តសម្រេចភារកិច្ចនយោបាយរបស់ អង្គភាព។

លោក ឡឹមមិញ​ដាំង​ (ឈរទីបួន រាប់ពីស្តាំ) ជូនបាច់ផ្កា និងប្រសិទ្ធពរកាសែតត្រាវិញ ។ រូបថត៖ សុខា
​     អញ្ជើញមកសួរសុខទុក្ខនៅកាសែតត្រាវិញ អនុលេខាបក្សខេត្ត  សមមិត្តឡឹមមិញដាំង បានប្រសិទ្ធពរដល់សមូហភាពកម្មាភិបាល អ្នកយកសារព័ត៌មាន និងកងជួរអ្នកធ្វើកាសែតនៃកាសែតត្រាវិញ។ ទន្ធឹមនឹងនោះកត់សំគាល់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អ្នកធ្វើកាសែត ក្នុងការងារផ្សព្វផ្សាយគោលការណ៍ គោល មាគ៌ារបស់បក្ស និងរដ្ឋដល់ប្រជាជន។ កាសែតត្រាវិញបានចុះផ្សាយបណ្តាព័ត៌មានព្រឹត្តិការណ៍ សំខាន់ៗ នៅលើភូមិសាស្ត្រខេត្តបានទាន់ពេលដូចជា៖ ផ្សព្វផ្សាយអំពីមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញ អាណត្តិកាល ២០២០-២០២៥ ឈានដល់មហាសន្និបាតទូទាំងប្រទេស លើកទី ១៣ របស់បក្ស ផ្សព្វផ្សាយទិវាបោះឆ្នោតតំណាងរដ្ឋសភា បោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ជាពិសេសគឺផ្សព្វផ្សាយ អំពីការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ -១៩ បានទាន់ពេល និងត្រូវតាមគោលដៅ។ សមមិត្តអនុលេខាបក្សខេត្តដាក់ក្តីសង្ឈឹមថាកងជួរកម្មាភិបាល អ្នកយកសារព័ត៌មាន និង អ្នកធ្វើកាសែតបន្តបង្កើនគុណភាពវណ្ណកម្មសារព័ត៌មាន ជំរុញការចុះផ្សាយសេចក្តីសម្រេចចិត្តរបស់បក្ខភាគខេត្ត “អនុវត្តភារកិច្ច ២ ទន្ទឹមគ្នា” គឺធានាការផលិត និងយកចិត្តទុកដាក់បង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩  ពង្រីកប្រភពធន ធានមនុស្ស លើកទឹកចិត្តប្រជាជន ចូលរួមកម្លាំងកាយចិត្ត ក្នុងអនុវត្តគោលដៅ “ ខិតខំកសាង និងជំរុញខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីនៅឆ្នាំ ២០២៥ ជាខេត្តអភិវឌ្ឍន៍ក្នុងក្រុម ខេត្តចម្បងចំណោមខេត្តនៅតំបន់វាលទំនាប ទន្លេគឺវឡុងមុនឆ្នាំ ២០១៣០”។

លោក​ ត្រឹងក្វឹកត្វឹង (ឈរទីបី រាប់ពីស្តាំ) ថតរូបអនុស្សាវរីយ៍​​ជាមួយសមាគមអ្នកកាសែតខេត្តត្រាវិញ ។ រូបថត៖ សុខា
        ថ្លែងយោបល់ក្នុងថ្ងៃអញ្ជើញមកសួរសុខទុក្ខ ជូនបាច់ផ្កា និងប្រសិទ្ធពរសមាគមអ្នកកាសែតវៀតណាមខេត្តត្រាវិញ សមមិត្តត្រឹងក្វឹកត្វឹង  ប្រធានគណៈឃោសនាអប់រំបក្សខេត្ត ឲ្យដឹង៖ ទោះបីក្នុងរយៈកាលកន្លងនៅជួបការលំបាកជាច្រើនក្នុងការបង្ការទប់ស្តាត់អាសន្នរោគជំងឺកូវីដ-១៩ ក្ដី ប៉ុន្តែខេត្តត្រាវិញបានចាត់ តាំងនិងទទួលបាន ជោគជ័យបណ្តាព្រឹត្តិការណ៍ សំខាន់ៗជាច្រើន ក្នុងនោះមានការចូលរួមយ៉ាងសកម្មរបស់បណ្ដាស្ថាប័នសារព័ន៌មាន ។ លោក សង្ឃឹមថាក្នុងរយៈកាលខាងមុខ កងជួរអ្នកធ្វើ កាសែត នឹងបន្តការផ្លាស់ថ្មី បង្កើនគុណភាព ក្នុងកា រផ្សព្វផ្សាយ ជាពិសេសផ្សព្វផ្សាយសេច ក្ដីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគ ខេត្តត្រាវិញអាណត្តិកាល ២០២០-២០២៥ មហាសន្និបាតតំណាងទូទាំងប្រទេស លើក ទី ១៣ របស់បក្សឆាប់នាំយកសេចក្តីសម្រេច ចិត្តរបស់បក្សទៅក្នុងជីវភាព៕       

       ដំណឹង-រូបថត៖ សុខា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.