18/04/2023 13:42
សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តអញ្ជើញទៅ សួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់ព្រះឧបជ្ឈាយ៍ថាច់សួង ព្រះអធិការវត្តកំពង់និក្រោធ (កំពង់ជ្រៃ)។ រូបថត៖ បាធី
អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស. ២០២៣។ ខេត្តត្រាវិញបង្កើត ០៤ ក្រុមប្រតិភូការងាររបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរ និងជូនអំណោយដល់គ្រួសារគោលនយោបាយ កម្មាភិបាលចូល និវត្តន៍ចំនួន ១៤០ គ្រួ (ក្នុងមួយគ្រួសារ ១ លានដុង) និងវត្តខ្មែរក្នុងទូទាំងខេត្តចំនួន ១៤៣ វត្ត ប្រគេនអំណោយក្នុងមួយវត្ត (ព្រមទាំងអំណោយ និងសាច់ប្រាក់ ២ លានដុង) ក្រៅពីនោះខេត្តនៅទាំងឧបត្ថម្ភអង្គភាពនីមួយៗទឹកប្រាក់ ៥ លានដុងសម្រាប់ចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីដូចជា៖ សាលាសកលជនជាតិអន្តេវាសិក ០៨ សាលា សាលាមធ្យមសិក្សាបាលី-ខ្មែរ គណៈជនជាតិខេត្ត ផ្នែកជនជាតិអន្តេវាសិករបស់សាលាឧត្តមសិក្សាវិជ្ជាជីវៈ ក្រុមសិល្បៈរស្មីប្រទីប សាលាភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្ររបស់សកលវិទ្យាល័យត្រាវិញ។
មុននោះ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៣ ដោយមានកម្មាភិបាលកំពុងបំពេញការងារ កម្មាភិបាលចូលនិវត្តន៍ ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ ព្រះសង្ឃ គ្រួសារគោលនយោបាយឆ្នើម និងអ្នកមានប្រជាប្រិយភាព ៤៤៤ អង្គ-រូបបាននិមន្ត-អញ្ជើញចូលរួម។ សរុបថវិកាបំពេញសកម្មភាពទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស. ២០២៣ ជាង ៨៩១ លានដុង៕ រតនា
សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីព្រះឧបជ្ឈាយ៍ កិត្ិ្តបណ្ឌិត ថាច់អង។ រូបថត៖ ទ្រឿងអង
សមមិត្តសុើងហុងអគ្គនិពន្ធនាយករងកាសែតត្រាវិញសួរសុខទុក្ខប្រសិទ្ធពរដល់ព្រះតេជគុណថាច់ញ៉ឹកព្រះចៅអធិការវត្តពោធិគិរីវង្សារាម (ស្វាយសៀមថ្មី)។
សមមិត្តគឹមង៉ុកថាយ សួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីព្រះឧបជ្ឈាយ៍ គឹមង៉ុកត្វង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ព្រះចៅអធិការវត្តក្រពុំឈូកច្រាស (ចារ៍)។ រូបថត៖ បាធី
សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តសួរសុខទុក្ខប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍យឿងវុាំងណា ព្រះចៅអធិការរងវត្តចំការ។ រូបថត៖ មុីញុឹង
សមមិត្តង្វៀងវុាំងត្រៀកប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសួរសុខទុក្ខប្រសិទ្ធពរបុណ្យចូល
ឆ្នាំថ្មី ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតថាច់សុខសាន្តព្រះចៅអធិការវត្តអង្គររាជបូរី (អង្គ)។ រូបថត៖ លិញភឿង
សមមិត្តឡឹមមិញដាំង សួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់សមមិត្តឡឹមភូ អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតអនុប្រធានគណៈកម្មាធិការជនជាតិ និងតំបន់ភ្នំ។ រូបថត៖គីមឡង
សមមិត្តគាងគ្វឹងអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តជូនអំណោយដល់សមមិត្តហ្វិនភឿកឡុង អតីតអនុប្រធានគណៈកម្មាធិការជនជាតិរបស់រដ្ឋសភា។ រូបថត៖ ង៉ុកស្វង
សមមិត្តឡឹមមិញដាំង សួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់សមមិត្តសុើងសុងសុើង អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតអនុប្រធាន
អចិន្ត្រៃយ៍គណៈចង្អុលការតីណាមបូ។ រូបថត៖ គីមឡង