28/07/2023 08:16
ថ្នាក់ដឹកនាំខេត្តគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ រូបថត៖ បាធី
អនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាយុទ្ធជនពិការ -ពលី(២៧/៧/១៩៤៧ - ២៧/៧/ ២០២៣) នា ព្រឹកថ្ងៃទី ២៦ ខែកក្កដា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានបង្កើតក្រុមប្រតិភូអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅបូជនីយដ្ឋានអ៊ំ រំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅបូជនីយដ្ឋានយុទ្ធជនពលីនៅភូមិវិញហោយ ឃុំឡុងឌឹក ទីក្រុងត្រាវិញ។
គណៈប្រតិភូអាស្រ័យសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាប្រធាន។ ចូលរួមនឹងក្រុមប្រតិភូមាន បណ្ដាសមមិត្ត៖ ឡឹមមិញដាំង អនុលេខាបក្សខេត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធាន គណៈកម្មាធិ ការប្រជាជនខេត្ត យឿងធីង៉ុកធើ សមាជិកាគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្ត ង្វៀងវុាំងត្រៀក សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធាន គណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្ដាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍ គណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំមន្ទីរ ផ្នែក អង្គការចាត់តាំងមហាជនខេត្ត និងថ្នាក់ដឹកនាំ គណ:កម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ។ល។
នៅកន្លែងគោរពវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំខេត្តត្រាវិញបានដាក់កម្រងផ្កា និងអុជធូបសម្ដែង ការដឹងគុណចំពោះលោកប្រធានហូជីមិញ និងវីរយុទ្ធជនពលីដែលបានលះបង់ជីវិតក្នុងបុព្វហេតុបដិវត្តន៍។
នេះជាសកម្មភាពដែលគណៈចាត់តាំងបណ្ដាទិវាបុណ្យធំៗរបស់ខេត្តប្រារព្ធឡើងជាប្រចាំ ក្នុងឱកាសបុណ្យទាន ដើម្បីបញ្ជាក់ថាបក្ស រដ្ឋ និងប្រជាជនយើងតែងដឹងគុណជានិច្ចចំពោះលោកប្រធានហូជីមិញ វីរយុទ្ធជនពលី យុទ្ធជន ពិការ និងអ្នកដែលមានសគុណជាមួយបដិវត្តន៍បានលះបង់ជីវិតដើម្បីបុព្វហេតុបដិវត្តន៍៕ ប្រែសម្រួល៖ សុខា