16/02/2024 14:39
ថ្នាក់ដឹកនាំខេត្តបាន ដាក់កម្រងផ្កាអុជធូបសម្តែងនូវទឹកចិត្តដឹងគុណូបការចំពោះលោកប្រធានហូជីមិញ។
អំណរអនុស្សាវរីយ៍ឆ្នាំទី ៩៤ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (០៣/០២/១៩៣០-០៣/០២/២០២៤) និងទទួលអំណរនិទាឃរដូវយ៉ាបទិនឆ្នាំ២០២៤។ កាលពីថ្ងៃទី ០៧ ខែ កុម្ភៈគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដឹកនាំដោយសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត អញ្ជើញទៅដាក់កម្រងផ្កាអុជធូបគោរពវិញ្ញាណក្ខន្ធអ៊ំហូ បូជនីយដ្ឋានអ៊ំ និងបូជនីយដ្ឋានវីរយុទ្ធជនពលី ខេត្តនៅភូមិវិញហោយ ឃុំឡុងឌឹក ទីក្រុងត្រាវិញ។
ស្ថិតនៅនឹងបូជនីយដ្ឋានថ្នាក់ដឹកនាំខេត្តបានដាក់កម្រងផ្កាអុជធូបសម្តែងនូវទឹកចិត្តដឹងគុណូបការចំពោះលោកប្រធានហូជីមិញ និងបណ្តាវីរយុទ្ធជនពលីដែលបានបរិច្ចាគ ពលីឆាកជីវិតដើម្បីបុព្វហេតុបដិវត្តន៍។ ទន្ទឹមនឹងនោះ បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តបានសន្យានឹងបន្តអនុវត្តល្អបណ្តាពាក្យទូន្មានរបស់អ៊ំហូ និងស្នងបន្តគំរូវីរយុទ្ធជនពលីដើម្បីកសាងប្រ ទេសជាតិនិយាយរួម និងខេត្តត្រាវិញនិយាយដោយឡែកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍ សម្បូណ៌រុងរឿង។
នាឱកាសនេះដែរ បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តបានដាំដើមឈើអង្គាសីលទុកជាអនុស្សាវរីយ៍នៅក្នុងមណ្ឌលសួនច្បារកេរដំណែល ប្រវត្តិសាស្ត្របូជនីយដ្ឋានលោកប្រធានហូជីមិញ៕ រតនា