27/08/2021 03:52
ថ្នាក់ដឹកនាំស្រុកទីវកឹង សួរសុខទុក្ខ ប្រគេនទេយ្យវត្ថុដល់បណ្ដាវត្ត ។ រូបថត៖ បាធី
នៅបណ្តាកន្លែងទៅសួរសុខទុក្ខ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុកទីវកឹងបានសួរ សុខទុក្ខអំពីសុខភាពរបស់ព្រះសង្ឃគ្រប់អង្គ និងផ្ញើបិយវាចាសួរសុខទុក្ខដល់ប្រជាពុទ្ធបរិស័ទនៅបណ្តាមូលដ្ឋានក្នុងបណ្តាថ្ងៃអនុវត្តគម្លាតសង្គម ដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
អនុលេខាប្រចាំការបក្សស្រុកក៏បានប្រគេន ព័ត៌មានត្រួសត្រាយដល់ព្រះសង្ឃ និងពុទ្ធបរិស័ទអំពីស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តត្រាវិញ ក្នុងនោះមានភូមិសាស្រ្តស្រុកទីវកឹងកើតមានបណ្តាករណីវិជ្ជមានជាមួយនឹងវីរូស SARS-CoV-2។ ដូច្នោះហើយ សង្ឃឹមថាឆ្លងតាមរយៈព្រះសង្ឃ គ្រប់ព្រះអង្គ ដើម្បីជួយផ្សព្វផ្សាយដល់ពុទ្ធបរិ ស័ទក្តាប់ច្បាស់នូវស្ថានភាពគ្រោះថ្នាក់របស់ អាសន្នរោគជំងឺ ដើម្បីមានវិធានការបង្ការ ទប់ស្កាត់ដល់ខ្លួន និងគ្រួសារ។ ប្រតិបត្តិម៉ឹងម៉ាត់ បណ្តាសេចក្តីកំណត់របស់រដ្ឋស្តីអំពីគម្លាតសង្គម។ នៅស្រុកទីវកឹង ឆ្លងតាមរយៈការធ្វើតេស្តរហ័សជិត ១០.០០០ ករណី មិនទាន់រកឃើញករណីណាវិជ្ជមានជាមួយវីរុស SARS-CoV-2 ក្នុងសហគមន៍ ក្នុងក្រុមហ៊ុន អាជីវកម្មឡើយ។ នា ឱកាសនេះ គណៈកម្មាធិការបក្សស្រុកទីវកឹង បានប្រគេនថវិកាសម្រាប់វត្តនីមួយៗ ០១ លានដុង រួមជាមួយនឹងអង្ករ ៥០ គីឡូក្រាម។
បានដឹងថា រយៈពេលនេះ គណៈកម្មាធិការ បក្សស្រុកទីវកឹងក៏ចង្អុលការបណ្តាផ្នែក មូល ដ្ឋានឲ្យអញ្ជើញទៅសួរសុខទុក្ខ ប្រគេនទេយ្យ វត្ថុវត្តពុទ្ធសាសនាគណៈមហានិកាយដែលនៅសល់លើភូមិសាស្រ្តស្រុក ១២ វត្តទៀត។
*មុននោះនៅថ្ងៃទី ២១ សីហា លោកង្វៀងវុាំងហ៊ីវ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្តត្រាវិញរួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុកថ្កូវអញ្ជើញទៅសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុដល់វត្តឡុងហ្វា ទីប្រជុំជនថ្កូវ វត្តផាបវ៉ និងវត្តឡុងហ៊ឹង ឃុំភឿកហ៊ឹង។
នៅបណ្តាកន្លែងទៅសួរសុខទុក្ខ លោកង្វៀងវុាំងហ៊ីវ បានសួរសុខទុក្ខនិងប្រសិទ្ធពរព្រះចៅអធិការ ព្រះសង្ឃគ្រប់អង្គ ដូនជី និងពុទ្ធបរិស័ទទទួលបុណ្យវូឡាងប្រកបដោយសុខសាន្ត សុភមង្គល ហើយបានវាយតម្លៃខ្ពស់ចំពោះបណ្តាលទ្ធផលដែលបណ្តាព្រះចៅអធិការ ព្រះសង្ឃគ្រប់អង្គ ដូនជីបានអនុវត្តក្នុងរយៈពេលកន្លង ពិសេសគឺការងារសប្បុរសធម៌សង្គម និងឧបត្ថម្ភ បង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ សង្ឃឹមថានៅពេលខាងមុខ ព្រះចៅអធិការ ព្រះសង្ឃគ្រប់អង្គ ដូនជី បន្តសហការជាមួយ រដ្ឋអំណាចមូលដ្ឋានចាត់តាំងផ្សព្វផ្សាយ ចលនាប្រជាពុទ្ធបរិស័ទអនុវត្តល្អគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ បណ្តាចលនា បដិវត្តន៍នៅមូលដ្ឋាន ពិសេសគឺចូលរួមកសាង ជនបទថ្មី និងបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ កូវីដ-១៩។
នាឱកាសនេះ នៅបណ្តាកន្លែងទៅដល់លោក ង្វៀងវុាំងហ៊ីវ និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុកថ្កូវបានប្រគេនទេយ្យវត្ថុមួយចំណែកៗ។ បានដឹងថា ក្នុងឱកាសបុណ្យវូឡាងឆ្នាំ ២០២១ នេះ ស្រុកថ្កូវបានចាត់តាំង ក្រុមប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងប្រគេន តេយ្យវត្ថុដល់វត្តបូជនីយដ្ឋាន ១៨ កន្លែង លើភូមិសាស្រ្តស្រុក៕ តូវៀង-តឹងតាយ-តឹងង៉ុក