06/10/2020 07:46
ទិដ្ឋភាពនៃអង្គសន្និបាត ។ រូបថតៈ គីមឡង
អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ចាត់ តាំងអង្គប្រជុំ ដើម្បីត្រៀមបម្រុងពេលវេលា ខ្លឹមសារ កម្មវិធីជម្រាបសម័យប្រជុំសាមញ្ញ ចុងឆ្នាំ ២០២០-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ៩ អាណត្តិកាល ២០១៦-២០២១ នាថ្ងៃទី ៣០ កញ្ញា។ សមមិត្តត្រឹងទ្រីយុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេ ខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាអធិបតីអង្គប្រជុំ។
តាមផែនការត្រៀមបម្រុងសម័យប្រជុំសាមញ្ញចុងឆ្នាំ ២០២០ -ក្រុមប្រឹក្សាប្រជាជន ខេត្តនីតិកាលទី ៩ បានចាត់តាំងឡើងក្នុងរយៈពេល ០៣ ថ្ងៃគឺថ្ងៃទី ០៧-០៨ និង ០៩ ខែ ធ្នូឆ្នាំ ២០២០។ តាមការត្រៀមបម្រុងពេល វេលាជួបសំណេះសំណាលជាមួយនឹងម្ចាស់ ឆ្នោតរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត មុនសម័យប្រជុំចាប់ពីថ្ងៃទី ១៩-៣០ តុលា ឆ្នាំ ២០២០។
មានយោបល់ក្នុងអង្គប្រជុំនេះ សមមិត្តត្រឹង ទ្រីយុង បានសំណូមពរលើមូលដ្ឋានសេចក្តី ព្រាងផែនការដែលបានឆ្លង គណៈកម្មាធិការ ប្រជាជនខេត្ត រណសិរ្សមាតុភូមិវៀតណាម ខេត្ត បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាស្ថាប័នយុត្តិធម៌បន្តការស្រាវ ជ្រាវ សំ ណើ ពិនិត្យសម្រេចដាក់ទៅក្នុងកម្ម វិធីសម័យប្រជុំនូវបណ្តាខ្លឹមសារគប្បីចាំបាច់សម័យ ប្រជុំសាមញ្ញចុងឆ្នាំ ២០២០ -ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩ យ៉ាងសំខាន់ ជាលក្ខណៈបូកសរុបលទ្ធផលវាយតម្លៃស្ថានភាព អនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុម ប្រឹក្សាប្រជាជនខេត្ត ស្តីអំពីបណ្តាភាគកម្រិត ផែនការភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ការ ពារជាតិ -សន្និសុខឆ្នាំ ២០២០ និង ០៥ ឆ្នាំ (២០១៦ -២០២០) ដាក់ចេញភារកិច្ចវិធី សាស្ត្រពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិ សន្និសុខ ឆ្នាំ ២០២១ និង ០៥ ឆ្នាំ(២០២០- ២០២៥) ពិភាក្សារួមបំពេញ និងសម្រេច បណ្តាបញ្ហាសំខាន់ផ្សេងៗ ស្ថិតក្រោមសិទ្ធិ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត តាមសេចក្តីកំ ណត់របស់ច្បាប់។
អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តសំណូម ពរដល់បណ្តាគណៈ តំណាងក្រុមប្រឹក្សាប្រជា ជនខេត្ត គប្បីជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ភារកិច្ច អនុវត្តគ្រប់គ្រាន់ភារកិច្ច សិទ្ធិអំណាចក្នុងការត្រៀមបម្រុងសម័យប្រជុំក្រុមប្រឹក្សា ប្រជាជនខេត្ត ត្រឹមត្រូវតាមសេចក្តីកំណត់ របស់ច្បាប់។ ការិយល័យក្រុមប្រឹក្សាប្រជា ជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាផ្នែកមានការទាក់ទិនត្រូវត្រៀម បម្រុងល្អខ្លឹមសារសម័យប្រជុំ សកម្ម ម្ចាស់ ការរៀបរៀង បណ្តាឯកសារត្រឹមត្រូវតាមការ កំណត់ ដើម្បីទុកឲ្យសម័យប្រជុំបានប្រព្រឹត្តិឡើងសម្រេចជោគជ័យល្អប្រសើរ។
ស្ថិតនៅនឹងអង្គប្រជុំ អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តឲ្យយោបល់អំពីពេលវេលាចាត់តាំងសម័យប្រជុំឯកទេសរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត តាមការត្រៀមបម្រុងដល់ថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០២០ ដើម្បីអនុវត្តការងារបេក្ខ ភាពក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការ ប្រជាជនខេត្ត ស្ថិតក្រោមសិទ្ធិអំណាចរបស់ ក្រុមប្រឹក្សាប្រជាជនខេត្ត៕
ប្រែសម្រួល៖ រតនា