• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ត្រាវិញស្ងើចសរសើរលើកតម្កើងអ្នកមានប្រជាប្រិយភាពតំបន់ជនជាតិភាគតិច ៤២៩ អង្គ និងរូប

01/08/2023 07:39

បណ្តាតំណាងជាអ្នកមានប្រជាប្រិយភាព និមន្ត និងអញ្ជើញចូលរួមសន្និបាត។

កាលពីថ្ងៃទី ២៨ ខែកក្កដា គណៈជន ជាតិខេត្តត្រាវិញចាត់តាំងសន្និបាតស្ងើចសរ សើរលើកតម្កើងគំរូជឿនលឿន និងពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពតំបន់ជន ជាតិភាគតិច (ឆ្នាំ ២0២១ - ២0២២)។
និមន្ត និងអញ្ជើញចូលរួមសន្និបាតមាន៖ លោកឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្ត លោកគាងក្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។ ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់សុខសាន្ត ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហា ជាតិខេត្ត ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់អង  ព្រះមេគណខេត្ត។ ថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្ត តំណាងបណ្តាស្រុក ទីក្រុងក្នុងខេត្ត  និងអ្នកមានប្រជាប្រិយភាពក្នុងខេត្តជាង ៤០០  អង្គ និងរូប និមន្ត និងអញ្ជើញចូលរួម។
ឆ្នាំ ២០២១-២០២២ គណៈកម្មាធិការប្រជាជនខេត្តចេញផ្សាយសេចក្តីសម្រេចផ្តល់សច្ចាប័ន ទទួលស្គាល់ អ្នកមានប្រជាប្រិយភាពតំបន់ជន ជាតិភាគតិចក្នុងខេត្តចំនួន ៨៧២ នាក់ ។ 
នៅអង្គសន្និបាត លោកថាច់មុនី អនុប្រធាន គណៈជនជាតិខេត្តរបាយការណ៍អំពីលទ្ធផលរយៈកាល 0២ ឆ្នាំ (២0២១ - ២0២២) ដែល ផ្សព្វផ្សាយ អនុវត្តគោលនយោបាយចំពោះ អ្នកមានប្រជាប្រិយភាព និងពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពតំបន់ជនជាតិភាគតិចក្នុងខេត្ត។ អ្នកមានប្រជាប្រិយភាពក្នុងខេត្តតែងពង្រីកល្អតួនាទីក្នុង ចលនា ប្រមូលផ្តុំអ្នក មានប្រជាប្រិយភាពឲ្យជាកងកម្លាំងស្នូលក្នុងតំបន់ជនជាតិភាគតិចដើម្បីសកម្មក្នុងបណ្តាចលនាស្នេហាជាតិនៅមូលដ្ឋាន។ ជាក់ស្តែងក្នុងរយៈកាល ០២ ឆ្នាំកន្លង (២0២១-២0២២) អ្នកមានប្រជាប្រិយភាពក្នុងខេត្តតែងសកម្ម ក្នុងចលនាជនជាតិភាគតិចចូលរួមអនុវត្តល្អ បណ្តាចលនា “ប្រជាជនទាំងមូលចូលរួមកសាងជីវភាពវប្បធម៌នៅតំបន់ប្រជាជនស្នាក់នៅ” ចលនា “កសាងជនបទថ្មី” ចលនា “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថ ហូជីមិញ”  ចលនាជនជាតិភាគតិច និងប្រជា ជនកសាងស្ពានជនបទបាន ០៨ ស្ពាន សរុប ទឹកប្រាក់ជាង ៣៣៧ លានដុង ចលនាប្រជា ជនបរិច្ចាកដីជាង ២0.៤00 ម៉ែត្រក្រឡា ដើម្បី សាងសង់ផ្លូវជនបទចលនាបានទឹកប្រាក់ជិត ៧២០ លានដុង និងអំណោយ ១.៤៩៥ ចំ ណែកសម្រាប់ឧបត្ថម្ភគ្រួសារក្រីក្ គ្រួសារ ជួបការលំបាកបានជាង ២.៤៤២ គ្រួ ចលនា សប្បុរសជនចូលរួមកសាងផ្ទះមេត្តាធម៌បាន ១៥ ខ្នង ផ្ទះមហាសាមគ្គី ០២ ខ្នង សរុបតម្លៃ ៦៣៥ លានដុង ចលនាទឹកប្រាក់ គ្រឿងឧបភោគ បរិភោគគិតជាតម្លៃរួមជាង ៦,៥៦៧ ពាន់លាន ដុង សម្រាប់ឧបត្ថម្ភប្រជាជនក្នុងតំណាក់កាលបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ល។ លោក ថាច់មុនី បានបញ្ជាក់ថា៖ អ្នកមានប្រជាប្រិយ ភាពជា“ដៃស្តាំ” របស់បក្សក្នុងការចលនាមហាជន ក៏ដូចជាបញ្ជូននូវគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋទៅក្នុងតំបន់ជនជាតិភាគតិច។ ឆ្លងតាម រយៈនោះ  បានជំនួយឲ្យមាមីងជនជាតិពង្រីក សេដ្ឋកិច្ចរីកចម្រើន កាត់បន្ថយភាពក្រីក្រស្ថិរ ភាព។ ទន្ទឹមនឹងនោះ អ្នកមានប្រជាប្រិយភាព នៅទាំងចូលរួមអប់រំកូនចៅក្នុងគ្រួសារ ញាតិ មិត្តភូមិផង និងសហគមន៍កសាងជីវភាពបានល្អ គោរពអនុវត្តល្អតាមច្បាប់ ចូលរួមបង្រ្កាបបាបគ្រោះសង្គម ប្រឆាំងនឹងឧបាយកលរបស់បណ្តាអានុភាពជាអមិត្តដែលឆ្លៀតឱកាសយក បញ្ហាជនជាតិ សាសនាមកផ្សព្វផ្សាយមួល បង្កាច់បណ្តាលឲ្យបែកបាក់សាមគ្គី។

លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រគេន និងជូនប័ណ្ណសរសើរដល់បណ្តាបុគ្គល។
ថ្លែងសុន្ទរកថានាអង្គសន្និបាត លោកឡេ ថាញ់បិញ បានឯកភាពខ្ពស់ និងត្រេកអរជា ពន់ពេកចំពោះលទ្ធផលដែលសម្រេចបាននា ពេលកន្លង ។ ទន្ទឹមនឹងនោះ លោកបានរាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្ត តាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ និងលទ្ធផលដែលសម្រេចបានក្នុងចលនាកសាងជនបទថ្មីក្នុងខេត្តប្រគេន និងជូនតំណាងចូលរួម។ លោកបានបញ្ជាក់ថា៖ សម្រេចបានលទ្ធផលក្នុងពេលកន្លងនោះក៏ មានការរួមចំណែក យ៉ាងសំខាន់របស់អ្នកមានប្រជាប្រិយភាពក្នុងខេត្ត។ អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តសំណូមពរបណ្តាផ្នែកមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់គប្បីបន្តការយកចិត្តទុកដាក់ លើកស្ទួយតំបន់ជនជាតិភាគតិចឲ្យរីកចម្រើនលើ គ្រប់វិស័យ សេដ្ឋកិច្ច វប្បធម៌ និងសង្គម ។ ជាពិសេស អនុវត្តល្អបណ្តារបប គោលនយោបាយរបស់បក្ស និងរដ្ឋចំពោះ អ្នកមានប្រជាប្រិយភាព។
លោកក៏បញ្ជាក់ដែរថា៖ អ្នកមានប្រជាប្រិយភាព គប្បីពង្រីកនូវលទ្ធផលដែលសម្រេចបាន បន្តការផ្សព្វផ្សាយ ចលនាជនជាតិភាគតិចចូលរួមអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ជាពិសេស ច្បាប់ស្តីពីជនជាតិ សាសនា។ ចូលរួមជាមួយ គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានក្នុង ការកសាង និងពង្រឹងប្រព័ន្ធនយោបាយនៅមូលដ្ឋាន រួមចំណែករក្សាខ្ជាប់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងខេត្ត។
ក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានប្រគេន និងជូនបណ្ណសរសើរដល់សមូហភាព ០៨ កន្លែង និង បុគ្គល ៦៤ អង្គ និងរូប។ គណៈ ជនជាតិខេត្តប្រគេន និងជូនលិខិតសរសើរដល់បុគ្គល ៦៤ អង្គ និងរូប ដែលជាគំរូឆ្នើម ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិច ឆ្នាំ ២០២១ - ២០២២៕ ដំណឹង-រូបថត៖ សុជា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.