18/02/2022 08:00
លោក ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនអំណោយដល់យោធិនថ្មី។ រូបថត៖ ហ៊ឺវហ៊ីប
ក្នុងឆ្នាំ ២០២២ នេះ ក្នុងទូទាំងខេត្តជម្រើសយុវជនទៅបំពេញកាតព្វកិច្ចយោធាចំនួន ១.១៦៣ នាក់ ក្នុងនោះប្រគល់ ជូនឱ្យបណ្តាអង្គភាពកងទ័ពយោធា ៩០០ នាក់ ក្រៅពីនោះប្រគល់ជូនឱ្យនគរបាលប្រជាជន។ ក្នុងចំនួនយុវជនទាំងនេះ មានយុវជនជាជនជាតិខ្មែរ ៣២១ នាក់ ជនជាតិចិន ០៣ នាក់ យុវជនជាបក្ខជន ២៣ នាក់ យុវជនមានកម្រិតវិជ្ជាមហាវិទ្យាល័យ ឧត្តមសិក្សា ជំនាញបច្ចេកទេស ៥៤ នាក់ កំណត់អាយុជាមធ្យមពី ១៨-២១ ឆ្នាំ ស្រូបយក អត្រា ៨០ % សុខភាពប្រភេទ ១ ប្រភេទ ២ ជាង ៥០%។
ចំពោះពិធីប្រគល់ជូនទទួលទ័ពតែងបាន ធានាសុវត្ថិភាពការងារបង្ការរោគជំងឺ ។ ១០០% យុវជនមុននឹងទៅបំពេញកាតព្វកិច្ចយោធាតែងបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ម្ជុលទី ២។ ក្នុងនោះមានយុវជន ៥៥១ នាក់បានចាក់វ៉ាក់សាំងម្ជុលទី ៣ បង្កើន និងយុវជន ១០០% បានធ្វើកោសល្យវិច័យ PCR អវិជ្ជមាន និងនៅមានសុពលភាពក្នុង ៧២ ម៉ោងមុនពេលប្រគល់ជូនទទួលទ័ព និងបានធ្វើតេស្តរហ័សមុនថ្ងៃប្រគល់ជូនទ័ពឱ្យបណ្តាអង្គភាព។
*កាលពីថ្ងៃទី ១៤ ខែកុម្ភៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបង្កើតក្រុមប្រតិភូការងារអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារត្រៀម បម្រុងពិធីប្រគល់ជូនទទួលទ័ព និងសួរសុខ ទុក្ខលើកទឹកចិត្តដល់គ្រួសារ និងយុវជនទៅបំពេញកាតព្វកិច្ចយោធាឆ្នាំ ២០២២។
លោក គឹមង៉ុកថាយ ត្រួតពិនិត្យនៅស្រុកកូវកែ ទីវកឹង និងស្រុក ថ្កូវ។ រូបថត៖ ហ៊ឺវហ៊ីប
សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អញ្ជើញទៅត្រួតពិនិត្យនៅស្រុកកូវកែ ទីវកឹង និងស្រុកថ្កូវ។ សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តអញ្ជើញទៅត្រួតពិនិត្យនៅស្រុកកាងឡុង កូវង៉ាង និងទីផ្សាររួមខេត្តយ្វៀងហាយ។ សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្រោយពេលត្រួតពិនិត្យនៅស្រុកយ្វៀងហាយ និងទីក្រុងត្រាវិញអំពីការងារត្រៀមបម្រុងក៏ដូចជាបណ្តាកិច្ចការគោល នយោបាយ សមរភូមិក្រោយកងទ័ព ស្ថានភាព គុណភាព ស្មារតីត្រៀមលក្ខណៈរបស់យុវជន ទៅបំពេញកាតព្វកិច្ចយោធា ពិសេសគឺការងារ ត្រៀមបម្រុងប្រគល់ជូន និងទទួលទ័ពឆ្នាំ ២០២២ នៅនឹងបណ្តាមូលដ្ឋានលើភូមិសាស្ត្រខេត្ត។ល។
រាត្រីជួបជុំយោធិនថ្មីទៅបំពេញកាតព្វកិច្ច។ រូបថត៖ ហ៊ឺវហ៊ីប
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តអញ្ជើញ ទៅសួរសុខទុក្ខផ្ទាល់គ្រួសារ និងយុវជនឆ្នើមៗ មួយចំនួននៅលើភូមិសាស្ត្របណ្តាស្រុក ទីក្រុង។ ស្ថិតនៅបណ្តាកន្លែងដែលបានអញ្ជើញទៅដល់ថ្នាក់ដឹកនាំខេត្តវាយតម្លៃខ្ពស់ស្ងើចសរសើរ និងជំរុញទឹកចិត្តដល់គ្រួសារ និងយុវ ជនទៅបំពេញកាតព្វកិច្ចយោធាលើកនេះ គប្បី ពង្រីកប្រវេណីវីរភាពភូមិស្រុកនិយាយដោយ ឡែក និយាយរួមគឺវីរភាពមាតុភូមិត្រាវិញ។ ជាមួយនឹងស្មារតីភារកិច្ចរបស់យុវជនចំពោះ ភារកិច្ចការពារមាតុភូមិ សង្ឃឹមថា បន្ទាប់ពីបានបំពេញកាតព្វកិច្ចយោធា ជាមួយនឹងប្រវេណីរបស់មាតុភូមិ និងគ្រួសារយុវជនគ្រប់រូបគប្បី ប្រតិបត្តិល្អច្បាប់របស់រដ្ឋ ក្រឹត្យវិន័យកងទ័ព ចេញកម្លាំងរៀនសូត្រ លត់ដំដើម្បីក្លាយជាយោធិនឆ្នើមរបស់កងទ័ព ប្រសិនបើមានលក្ខណៈ នឹងបន្តអភិវឌ្ឍក្នុងកងទ័ព ឬក្រោយពីសម្រេច ភារកិច្ចយោធាវិលត្រឡប់មកមូលដ្ឋានក៏ជា ពលរដ្ឋមានប្រយោជន៍សម្រាប់មូលដ្ឋាន៕ រតនា (សរុប)