09/03/2021 09:09
សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សួរសុខទុក្ខ
និងជូនអំណោយដល់បណ្តាយុទ្ធជន។ រូបថត៖ ផាងត្វឹង
ការជម្រើសកោះហៅពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធាឆ្នាំ ២០២១ ខេត្តត្រាវិញមានពលរដ្ឋ ១.១៥២ រូបចូលទ័ព។ បណ្តាអង្គភាពទទួលទ័ព រួមមាន៖ អង្គភាពទ័ពធំលេខ ៤ កងពលធំលេខ ៣៣០ កងពលតូចលេខ ២៥ ថ្មើជើង យោធភូមិ ភាគលេខ ៩ គណៈបញ្ជាការដ្ឋានយោធាខេត្ត គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត និងនគរបាលខេត្ត។
ក្នុងចំនួនទ័ពកោះហៅទៅបំពេញកាតព្វកិច្ចយោធាឆ្នាំនេះ ស្រុកកាងឡុងកោះហៅពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធាចំនួន ១៧៣ រូប ហើយស្រុកកាងឡុងបានជ្រើសធ្វើជាកន្លៃងចង្អុលការចាត់តាំងពិធីប្រគល់ទទួលទ័ពឆ្នាំ ២០២១ របស់ខេត្តដែរ។ អាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលយ៉ាងស្មុគស្មាញបានជាពិធីប្រគល់ទទួលទ័ពបានប្រព្រឹត្តទៅយ៉ាងប្រញាប់រហ័សធានាសុវត្ថិភាព និងប្រិតសំចៃ។ បណ្តាស្រុកកូវង៉ាង មានពលរដ្ឋ ១៣០ រូប ស្រុកថ្កូវ ១៣៦ រូប ស្រុកទីវកឹង ១២៥ រូប៕ រតនា
សមមិត្ត ង្វៀងវុាំងត្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត
ជូនអំណោយលើកទឹកចិត្តយុទ្ធជនថ្មី។
សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តជូនអំណោយដល់យុទ្ធជនថ្មី។ រូបថត៖ មិញទ្រី
សមមិត្ត ង្វៀងវុាំងយីប ប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹងជូនអំណោយលើកទឹកចិត្តយុទ្ធជនថ្មី។ រូបថត៖ថាញក្វាង
យុទ្ធជនឡើងទៅបំពេញកាតព្វកិច្ចយោធា ។ រូបថត៖ថាញក្វាង