08/12/2020 09:15
សមមិត្ត ង៉ូជីកឿង លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញជូនបាច់ផ្កាប្រសិទ្ធពរដល់សមមិត្ត ឡេថាញបិញ(ខាងស្តាំ) និងសមមិត្តង្វៀងហ្វីញធៀង។រូបថត៖កីមឡង
ក្នុងថ្ងៃធ្វើការទីមួយ (០៧ ធ្នូ) សម័យប្រជុំលើកទី ១៨ ក្រុមប្រឹក្សាប្រជាជនខេត្តបានពិនិត្យការងារបេក្ខភាពស្ថិតក្នុងសិទ្ធិរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត និងលើកលែងតួនាទីសមាជិកគណៈកម្មាធិការប្រជាជនខេត្ត អាណត្តិកាល ២០១៦-២០២១ បោះឆ្នោតតែងតាំងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ អាណត្តិកាល ២០១៦-២០២១ បោះឆ្នោតតែងតាំងគណៈសេដ្ឋកិច្ច-ថវិកាក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល ២០១៦-២០២១។
យោងលើលទ្ធផលនេះ អនុប្រធានគណៈកម្មាធិការប្រជាជនថ្មី ០២ រូប អាណត្តិកាល ២០១៦-២០២១ ដែលបានបោះឆ្នោតបំពេញបន្ថែមក្នុងសម័យប្រជុំនេះគឺ សមមិត្ត ឡេថាញបិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយ សមមិត្តង្វៀងហ្វីញធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត ប្រធានគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្តត្រាវិញ។
សមមិត្ត ឡេថាញបិញ កើតឆ្នាំ ១៩៦៩ នៅភូមិង៉ុបៀង ស្រុកថ្កូវ ខេត្តត្រាវិញ។ កម្រិតវិជ្ជាជំនាញ៖ បរិញ្ញាបត្ររដ្ឋបាល មហាវិទ្យាល័យសេដ្ឋកិច្ចជលផល។
សម័យប្រជុំពិនិត្យបោះឆ្នោតតែងតាំងតួនាទីប្រធានគណៈសេដ្ឋកិច្ច-ថវិកាក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល ២០១៦-២០២១ ធ្វើសកម្មភាពស្តីទីចំពោះសមមិត្តដាំងក្វឹកខើយ ប្រធានគណៈកម្មាធិការការងារផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្ត តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត (នីតិកាលទី៩ )។
សមមិត្តង្វៀងហ្វីញធៀង កើតឆ្នាំ ១៩៧០ នៅឃុំឌិញថ្វី ស្រុកម៉កាយណាម ខេត្តបែនទ្រែ។ កម្រិតវិជ្ជាជំនាញ៖ បរិញ្ញាបត្រភាសាបរទេស (អង់គ្លេស) បរិញ្ញាបត្រគ្រប់គ្រងសេដ្ឋកិច្ច មហាបរិញ្ញាបត្រសេដ្ឋសាស្ត្រ។
ពិនិត្យលើកលែងសមាជិកគណៈកម្មាធិការប្រជាជនខេត្ត អាណត្តិកាល ២០១៦-២០២១ ចំពោះសមមិត្តកៅម៉ីភឿង (អតីតនាយិកាមន្ទីរសុខាភិបាល) និងសមមិត្តត្រឹងវ៉ាំងខ្វាញ់ (អតីតនាយកមន្ទីរព័ត៍មាននិងឃោសនាការ) និងសមមិត្តង្វៀងវ៉ូភឿង (អតីតនាយកមន្ទីរហិរញ្ញាវត្ថុ) អាស្រ័យដោយចូលនិវត្តន៍តាមរបបគាំពារសង្គម៕