• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ត្រាវិញផ្ដើមដំណើរការផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជន

25/08/2023 13:13

កាលពីថ្ងៃទី ១៨ ខែសីហា គណៈចង្អុល​ការគម្រោងការលេខ ០៣/ĐA-TU របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ (គម្រោងការលេខ ០៣) ស្ដីពីបញ្ជីបង្កាន់ដៃ​អេឡិចត្រូនិចសម្រាប់បក្ខជនចាត់តាំងពិធីផ្ដើម​ដំណើរការផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិច សម្រាប់បក្ខជន។ សមមិត្តឡឹមមិញដាំង អនុ លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចង្អុលការគម្រោងការលេខ ០៣ អញ្ជើញចូលរួមធ្វើអធិបតីក្នុងពិធីនេះ។

ពិធីផ្ដើម​ដំណើរការផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជន។ រូបថត៖ គីមឡង

អញ្ជើញចូលរួមពិធីនេះ មានសមមិត្តត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈអចិន្រ្តៃយ៍ គណៈចង្អុលការគម្រោងការលេខ ០៣ សមមិត្តង្វៀងវុាំងហ៊ឺវ សមាជិកគណៈចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត  អនុប្រធានគណៈចង្អុលការគម្រោងការ លេខ ០៣ សមមិត្តង្វៀងវុាំងណៃ នាយកមន្ទីរព័ត៌មាន-ឃោសនាការ អនុប្រធាន គណៈចង្អុលការគម្រោងការលេខ ០៣  បណ្ដាសមាជិកគណៈចង្អុលការលេខ ០៣ អចិន្ត្រៃយ៍នៃបណ្ដាគណៈកម្មាធិការបក្សស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ននិងអាជីវកម្មខេត្ត ថ្នាក់ដឹកនាំគណៈឃោសនាអប់រំ គណៈចាត់តាំង ការិយាល័យនៃបណ្ដាគណៈកម្មាធិ ការបក្សស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិបក្ស ផែនបណ្ដាស្ថាប័ននិងអាជីវកម្ម សមាជិកក្រុមជំនួយការគណៈចង្អុលការគម្រោងការលេខ ០៣។

សមមិត្តត្រឹងក្វឹកត្វឹង ថ្លែងសុន្ទរកថា។
អនុវត្តតាមកិច្ចចង្អុលការរបស់អចិន្រ្តៃយ៍បក្សខេត្តស្ដីពីការកសាងបញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជនរបស់ខេត្តដើម្បីជំរុញមាំការផ្លាស់ប្ដូរឌីជីថលក្នុងការងារបក្សលើភូមិសាស្រ្តខេត្ត  គណៈឃោសនាអប់រំបក្សខេត្តសហការជាមួយបណ្ដាអង្គភាពកសាងផែនការអនុវត្ត គម្រោងការបញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជនដោយ មានពេលវេលា អនុវត្តជាក់ស្ដែង និងប្រគល់បន្ទុកឲ្យបណ្ដាសមាជិកក្នុងការអនុវត្តន៍បណ្ដាខ្លឹមសារដែលមានទាក់ទង។
មន្ទីរព័ត៌មានឃោសនាការបង្កើតបណ្ដា ក្រុមគ្រប់គ្រងដំណើរការផ្នែកទន់ ចងក្រងឯកសារណែនាំប្រើប្រាស់ផ្នែកទន់។ គណៈឃោសនាអប់រំបក្សខេត្តសហការជាមួយបណ្ដា ស្ថាប័ន អង្គភាពធ្វើសេនាធិការជូនគណៈអចិន្រ្តៃយ៍បក្សខេត្តជ្រើសអង្គការចាត់តាំងបក្ស ០២ កន្លែង ដើម្បីដំណើរការវិសោធនកម្មផ្នែកទន់ (គណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ននិងអាជីវកម្ម និងគណៈកម្មាធិការបក្សឃុំហ្វាធ្វឹង ស្រុកចូវថាញ់) គណៈចង្អុលការគម្រោងការលេខ ០៣ ចាត់តាំងហ្វឹកហាត់ណែនាំរបៀបប្រើប្រាស់ផ្នែកទន់ ០៥ វគ្គជូនបក្ខជន ៥៦៩  នាក់ស្ថិតក្នុងគណៈកម្មាធិការបក្សទាំងពីរខាងលើ។
គណៈឃោសនាអប់រំបក្សខេត្តចាត់តាំងប្រជុំ ជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស  និងបណ្ដាស្ថាប័នធ្វើសេនាធិការជំនួយការរបស់គណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ន និងអាជីវកម្មខេត្ត ថ្នាក់ដឹកនាំកម្មាភិបាលទទួលបន្ទុកខាងគ្រប់គ្រង ដំណើរការសកម្មភាពផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជនរបស់បក្ខភាគធំៗមួយចំនួនស្ថិតក្រោមឱ  វាទគណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ននិងអាជីវកម្ម ដូចជា៖ សាកលវិទ្យាល័យត្រាវិញ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ មន្ទីរសុខាភិបាលមន្ទីរភោគផលធម្មជាតិ-បរិស្ថាន មន្ទីរវប្បធម៌ កីឡា-ទេសចរណ៍ មន្ទីរទូរគមនាគមន៍ត្រាវិញ។ល។ ដើម្បីបំពេញយោបល់ដកពិសោធន៍ សម្រេចបំពេញបន្ថែមផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជន ដើម្បីធ្វើជាមូលដ្ឋាន ផ្សព្វផ្សាយទូទៅដល់បណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
បន្ទាប់ពីដំណើរការរៀបចំសម្រួលបំពេញបន្ថែម ឲ្យសម្រេចផ្នែកទន់ នៅក្នុងខែឧសភានិងខែមិថុនា ឆ្នាំ ២០២៣ គណៈឃោសនាអប់រំបក្សខេត្តនិងមន្ទីរព័ត៌មានឃោសនាការ បន្តសហការជាមួយបណ្ដាគណៈកម្មាធិការបក្សស្រុក ទីផ្សាររួមខេត្ត ទីក្រុងចាត់តាំងបើក វគ្គហ្វឹកហាត់ចំនួន ១៨ ថ្នាក់ សម្រាប់បក្ខជន ៣.២៤០ នាក់ណែនាំរបៀបប្រើ ប្រាស់ផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជន។ សរុបមកដល់ខែមិថុនាឆ្នាំ ២០២៣ គណៈចង្អុលការគម្រោងការបានធ្វើការផ្សេព្វផ្សាយហ្វឹក ហាត់ជូនគណកម្មាធិការបក្ស ផែនបណ្ដាស្ថាប័ន និងអាជីវកម្មខេត្ត បណ្ដាគណៈកម្មាធិការបក្សស្រុក ទីផ្សាររួមខេត្ត ទីក្រុងបានចំនួន ២៣ ថ្នាក់ ដោយមានបក្ខជន ៣.៨០៩ នាក់ចូលរួម។

សមមិត្ត ឡឹមមិញដាំង ថ្លែងលោបល់ក្នុងការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសម្រាប់បក្ខជន។
ក្នុងពិធីផ្ដើមដំណើរការក៏បានឆ្លងសេចក្ដីព្រាង កំណត់អំពីបន្ទុកសិទ្ធិអំណាចក្នុងការគ្រប់គ្រង  ដំណើរការសកម្មភាពផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជន ទស្សនា វីឌីអូក្លិបឧទ្ទេសនាមអំពីមុខងារសំខាន់ៗនៃផ្នែកទន់។
ថ្លែងយោបល់ចង្អុលការក្នុងពិធីចាប់ផ្ដើមដំណើរ ការបញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជន សមមិត្តឡឹមមិញដាំង បានកត់ត្រានិងស្ងើចសរសើរគណៈឃោសនាអប់រំបក្សខេត្តដែលជាស្ថា ប័នអចិន្រ្តៃយ៍របស់គណៈចង្អុលការគម្រោងការលេខ ០៣ បណ្ដាសមាជិកគណៈចង្អុលការ ក្រុមជំនួយការគណៈចង្អុលការក្នុងការធ្វើសេនាធិការ ជូនគណៈអចិន្រ្តៃយ៍បក្សខេត្តចង្អុលការផ្សព្វផ្សាយដំណើរការសកម្មភាពនិងចេញបង្ហាញមុខផ្នែកទន់ នៅក្នុងឱកាសនេះ។
ការចាត់តាំងពិធីចាប់ផ្ដើមដំណើរការផ្នែកទន់ ថ្ងៃនេះគ្រាន់តែជាជំហានជោគជ័យដំបូង។ អាស្រ័យហេតុនោះ ដើម្បីរក្សានិងផ្សព្វផ្សាយប្រើប្រាស់ផ្នែក ទន់ឲ្យបានលំនឹងនិងយូរអង្វែង អចិន្រ្តៃយ៍បក្សខេត្ត ស្នើបណ្ដាផ្នែក បណ្ដាថ្នាក់ បណ្ដាសមាជិកគណៈ ចង្អុលការបន្តច្បាមតាមគម្រោងការបែបបទគ្រប់គ្រង ដំណើរការសកម្មភាព ទាញយកផលប្រើ ប្រាស់ ផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជន កំណត់អំពីបន្ទុក សិទ្ធិអំណាចក្នុងការគ្រប់គ្រង ដំណើរការសកម្មភាពផ្នែកទន់បញ្ជីបង្កាន់ដៃ អេឡិចត្រូនិចសម្រាប់បក្ខជនដើម្បីបន្តធ្វើការសម្រួលផ្នែកទន់ធានាលក្ខណៈសម្ងាត់ទិន្នន័យ លក្ខណៈបើកទូលាយ តាមដានបណ្ដាមុខងារថ្មីតាមគោលដៅគ្រប់គ្រងក្នុងដំណាក់កាលអភិវឌ្ឍនីមួយៗនៃបច្ចេកវិទ្យា និងសំណូមពររបស់បក្ខជន។ សរុបពិភាក្សា វិនិច្ឆ័យបណ្ដាទិន្នន័យ រក្សាទុកទិន្នន័យគ្រប់គ្រាន់និងបើករកទិន្នន័យឲ្យបានឆាប់រហ័ស  ស្ថិតិរបាយការណ៍បណ្ដាទិន្នន័យចម្រុះអំពីស្ថាន ភាពធ្វើសកម្មភាពរបស់បណ្ដាអង្គការចាត់តាំងបក្ស បក្ខជនលើភូមិសាស្រ្ត។
ចំពោះបណ្ដាគណៈកម្មាធិការបក្សស្រុក ទីផ្សារ រួមខេត្ត ទីក្រុង គណៈកម្មាធិការបក្សស្ថិត ក្រោមឱវាទគណៈកម្មាធិការបក្សខេត្តបន្តច្បាមតាមបណ្ដាគោលការណ៍ ការកំណត់ទិសដៅរបស់មជ្ឈិមរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជា ជនខេត្តដើម្បីដឹកនាំចង្អុលការជំរុញមាំការអនុវត្តន៍ បច្ចេកវិទ្យាព័ត៌មាននិងផ្លាស់ប្ដូរឌីជីថលក្នុងសកម្មភាពរបស់បណ្ដាស្ថាប័ន អង្គភាព មូលដ្ឋានសំខាន់ គឺសម្រេចមូលដ្ឋានទិន្នន័យអំពីបក្ខជនក្នុងបក្ខភាគ និងការចាត់តាំងប្រើប្រាស់ផ្នែកទន់តាមការណែនាំរបស់គណៈចង្អុលការ។
ចំពោះកម្មាភិបាល បក្ខជនយោងតាមថ្នាក់គ្រប់គ្រងត្រូវតាមដានព័ត៌មានឲ្យបានទាន់ពេល។ ទទួលនិងកត់ត្រាបណ្ដាយោបល់លាតត្រដាងរបស់អ្នក ប្រើប្រាស់ដើម្បីបូកសរុបរបាយការណ៍ជូនអចិន្រ្តៃយ៍ គណៈចង្អុលការដើម្បីជម្នះបណ្ដាចំណុចដែលនៅ ខ្សោយ និង បំពេញបន្ថែមចំណុចដែលសមស្របតាមភាពជាក់ស្ដែង៕       ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.