10/09/2021 08:49
វេជ្ជបណ្ឌិតគាងសុខា។ រូបថត៖ បាធី
អ្នកយកសារព័ត៌មាន៖ ក្នុងបណ្ដាថ្ងៃកន្លង មានពាក្យចចាមអារាមនៅលើភូមិសាស្រ្តខេត្ត ថាការផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការជំងឺ នៅយឺតបង្គួរ សូមលោកវេជ្ជបណ្ឌិតឲ្យដឹងអំពីបញ្ហានេះតើដូចម្ដេច?
វេជ្ជបណ្ឌិត គាងសុខា៖ ក្រោយពេលក្រសួងសុខាភិបាលលៃលកវ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ខេត្តត្រាវិញ បានផ្សព្វផ្សាយចាក់ចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ រហូត មកទល់ពេលនេះ។ បណ្ដាករណីចាក់វ៉ាក់សាំង បង្ការបានអនុវត្តតាមសេចក្ដីសម្រេចចិត្តលេខ ២១/NQ-CP ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ របស់រដ្ឋាភិបាលកំណត់អំពីការទិញ និងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
យោងតាមនោះ ខេត្តត្រាវិញ បានផ្សព្វផ្សាយចាក់ភ្លាមៗពេលទទួលបានវ៉ាក់សាំងសម្រាប់ បណ្ដាករណីតាមសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល និងចាក់បង្ការជំងឺឲ្យកម្មករដែលកំពុង ធ្វើការនៅតាមមណ្ឌលឧស្សាហកម្មមូលដ្ឋាន ផលិត និងប្រជាជនទាំងមូលដែលមានវ័យពី ១៨ ឆ្នាំឡើងទៅកំពុងរស់នៅលើភូមិសាស្រ្តខេត្ត មាននិន្នាការខ្ពស់អំពីជំងឺកូវីដ- ១៩។ បណ្ដាមូលដ្ឋានបានផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមន្ទីរសុខាភិបាលបានផ្សព្វផ្សាយ ដូចជា៖ នៅបណ្ដាភូមិវិញអៀង វិញហ៊ឹង ឃុំឡុងឌឹក ទីក្រុងត្រាវិញ ភូមិយ៉ុងលើង ឃុំវិញគីម ភូមិផ្នោរកោង ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង ភូមិយ៉ុងយៀង ម៉ូវអ៊ូ ឡាងចាវ ឃុំយ៉ឹងថាញ់ និងភូមិយ៉ុងត្រោម ឃុំឡុងត្វង ទីផ្សររួមខេត្តយ្វៀងហាយ ប្រជាជនទាំងមូលរបស់ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ឃុំថាញ់ស៊ើង ទីប្រជុំជនថ្កូវ និងអនុសង្កាត់លេខ ៣ ទីប្រជុំជនឌិញអាង ស្រុកថ្កូវ។
គិតដល់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២១ ក្រសួង សុខាភិបាលបានលៃលកឲ្យខេត្តត្រាវិញច្រើនលើក ដោយមានចំនួនវ៉ាក់សាំង ១៣៨.២០០ ម្ជុល។ ខេត្តដំណើរការចាក់បានចំនួន ១១៨.៣៩២ ម្ជុល។ ក្នុងនោះ ចំនួនអ្នកបានចាក់ម្ជុលទី ១ ប្រមាណ ១០៣.៩៥៨ នាក់ និងចំនួនអ្នកបានចាក់ម្ជុលទី ២ ប្រមាណ ១៤.៤៣៤ នាក់។ សន្ទុះផ្សព្វផ្សាយដូច្នោះ បើប្រៀបជាមួយប្រភពធនធានមនុស្ស របស់ផ្នែកសុខាភិបាលបច្ចុប្បន្នគឺធានា។ ម្យ៉ាងវិញទៀត ក្នុងដំណាក់កាលផ្សព្វផ្សាយចាក់វ៉ាក់សាំងក្នុងបណ្ដាលើកកន្លង កម្រិតសុវត្ថិភាព ក្រោយពេលបានចាក់រួចសម្រេចយ៉ាងខ្ពស់។
អ្នកយកសារព័ត៌មាន៖ មានមនុស្សជាច្រើននាក់បានដាក់បញ្ហា បច្ចុប្បន្ននៅមានករណីជាច្រើន មិនទាន់បានចាក់វ៉ាក់សាំងម្ជុលទី ១ ប៉ុន្តែ ផ្សព្វផ្សាយចាក់ម្ជុលទី ២ ដល់អ្នកដែលបានចាក់ម្ជុលទី ១។ សូមលោកវេជ្ជបណ្ឌិតលើកឡើង អំពីមូលហេតុ ហើយតើត្រូវតាមស្មារតីចង្អុលការរបស់ក្រសួងសុខាភិបាលដែរឬទេ?
វេជ្ជបណ្ឌិត គាងសុខា៖បណ្ដាប្រភេទវ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ដែលបានអនុញ្ញាតឲ្យប្រើនៅប្រទេសវៀតណាម ក្រសួងសុខាភិបាល បានដាក់ចេញផែនទីឲ្យចាក់ចំនួន ២ ម្ជុល។
យោងតាមនោះ ប្រភេទវ៉ាក់សាំងនីមួយៗមាន កាលបរិច្ឆេទចាក់ម្ជុលទី ២ ផ្សេងគ្នា។ ក្រសួងសុខាភិបាលកំណត់ឲ្យចាក់ម្ជុលទី ២ បន្ទាប់ពីចាក់ម្ជុលទី ១ ពី ០៨ - ១២ សប្ដាហ៍ចំពោះវ៉ាក់សាំង AstraZeneca ចាក់ម្ជុលទី ២ បន្ទាប់ពីម្ជុល ទី ១ ពី ០៣ - ០៤ សប្ដាហ៍ ចំពោះវ៉ាក់សាំង Comi rnaty របស់ Pfizer - BioNTech... ដូច្នោះ ប្រសិន បើមិន ចាត់តាំងចាក់ត្រូវតាមពេលវេលាកំណត់នោះ នឹងមិនធានាបានអត្ថប្រយោជន៍របស់ថ្នាំតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាក់ស្ដែង គឺក្នុងបណ្ដាលើកចាក់ម្ជុលទី ២ បាន នឹងផ្សព្វផ្សាយលើភូមិសាស្រ្តខេត្តជាអ្នកដែលចូលរួមបង្ការទប់ស្កាត់ជំងឺផ្ទាល់តាមការអាទិភាពរបស់ រដ្ឋាភិបាលក្នុងសេចក្ដីសម្រេចចិត្តលេខ ២១។
យោងតាមសេចក្ដីកំណត់ និងផែនការដាក់ ចេញ ក្នុងលើកផ្សព្វផ្សាយក្នុងបណ្ដាថ្ងៃខាងមុខនេះ តម្រូវការវ៉ាក់សាំងចាក់ម្ជុលទី ២ ប្រមាណ ២៣.៨៩០ ម្ជុល។ ថ្វីត្បិតដូច្នោះក្ដី ក្រសួងសុខាភិបាលលៃលកឲ្យបានតែ ១៤.៨៥០ ម្ជុល ខ្វះ ចំនួន ៩.០៤០ ម្ជុលទៀត។ អាស្រ័យហេតុនោះ ចំនួនអ្នកដែលនៅខ្វះម្ជុលទី ២ នឹងបានបន្តផ្សព្វផ្សាយពេលខេត្ត បានទទួលវ៉ាក់សាំងគ្រប់ចំនួនសម្រាប់ម្ជុលទី ២ តាមកំណត់។
អ្នកយកសារព័ត៌មាន៖ នៅបណ្ដាថ្ងៃខាងមុខនេះ ផ្នែកសុខាភិបាលត្រាវិញនឹងផ្ដុំកម្លាំងចាក់វ៉ាក់សាំង បង្ការជំងឺឲ្យបណ្ដាករណីណា ហើយធានាចំនួនគ្របដណ្ដបក្នុងសហគមន៍ ដូចម្ដេចសូមលោកវេជ្ជបណ្ឌិតមានប្រសាសន៍?
វេជ្ជបណ្ឌិតគាងសុខា៖ អនុវត្តតាមសេច ក្ដីសម្រេចចិត្តលេខ ៣៣៥៥/QĐ-BYT ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលស្ដីពីការផ្សាយផែនការផ្សព្វផ្សាយ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដំណាក់កាល ២០២១-២០២២ ខេត្ត ត្រាវិញបាន កសាងផែនការចាត់តាំងចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានដែលគ្រប់លក្ខណៈឲ្យប្រជាជនទាំងមូល ស្ថិតក្នុងវ័យដែលបានកំណត់តាមការប្រកាសព្រ មានរបស់អ្នកផលិត ចាប់ពីខែកក្កដា ឆ្នាំ ២០២១ ដល់ខែមេសា ឆ្នាំ ២០២២ ជាមួយគោលដៅ៖ ទី ១ គឺប្រជាជនមានវ័យពី ១៨ ឆ្នាំឡើងទៅចំនួន ៥០% បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុង ឆ្នាំ ២០២១។ ទី ២ មានប្រជាជនចំនួន ៧០% បាន ចាក់វ៉ាក់សាំងដល់អស់ត្រីមាសទី ១ ឆ្នាំ ២០២២។ ទី ៣ ត្រូវធានាសុវត្ថិភាពក្នុងការប្រើប្រាស់វ៉ាក់សាំង។ នៅពេលខាងមុខពេលទទួលបានវ៉ាក់សាំងពីក្រសួងសុខាភិបាលខេត្ត នឹងបន្តផ្សព្វផ្សាយចាក់ម្ជុលទី ១ ឲ្យករណីដែលមិនទាន់បានចាក់ និងម្ជុលទី ២ ចំពោះករណីដែលបានចាក់ម្ជុលទី ១ តាមកំណត់។
អ្នកយកសារព័ត៌មាន៖
សូមអរគុណលោកវេជ្ជបណ្ឌិត!