16/03/2021 07:26
លោក ង្វៀងង៉ុកតូ ម្ចាស់ឆ្នោតឃុំតាមង៉ាយ ស្រុកកូវកែ ថ្លែងយោបល់ ។ រូបថត៖ គីមឡង
ស្ថិតនៅនឹងពិធីជួបសំណេះសំណាល តំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញបានជូនដំណឹងដល់ម្ចាស់ឆ្នោតអំពីខ្លឹម សារ កម្មវិធីរបស់សម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤។ លទ្ធផលដោះស្រាយ សេចក្តីសំណើស្នើរបស់ផ្នែកដែលមានសមត្ថកិច្ចស្ថិតក្នុងក្របខ័ណ្ឌសិទ្ធិអំណាចរបស់មូលដ្ឋាននិងមជ្ឈិមស្តីអំពីបញ្ហាដែលម្ចាស់ឆ្នោតបានយកចិត្តទុក ដាក់។
ម្ចាស់ឆ្នោតឃុំអាងភូតឹង តាមង៉ាយ ស្រុកកូវកែ ស្នើដល់ស្ថាប័នដែលមានសមត្ថកិច្ចពិនិត្យ វិនិយោគកសាងប្រព័ន្ធគមនាគមន៍ឧ្យសម្រេច ដើម្បីបម្រើទេសចរណ៍បរិស្ថានកោះតឹងក្វី ពិនិត្យរបបគោលនយោបាយឧបត្ថម្ភដល់ បណ្តាអ្នកដែលចូលរួមសមរភូមិ K។ បន្ថយតម្លៃសម្ភារៈ កសិកម្មដើម្បីបន្ថយប្រាក់ចំណាយវិនិយោគក្នុងការផលិតជូនប្រជាកសិករ។ ស្ថានភាពកំណាត់ផ្លូវព័ទ្ធសំខាន់ៗមួយចំនួននៅនឹងស្រុកកូវកែ ត្រូវទ្រុឌទ្រោមអន់គុណភាពបណ្តាលឧ្យជះឥទ្ធិពលដល់ការពង្រីកសេដ្ឋកិច្ច ពិសេសគឺឈើដាំ។
ម្ចាស់ឆ្នោតឃុំអាងទ្រឿង (អា) ស្រុកកាងឡុងស្នើឧ្យពិនិត្យបង្កើនកម្រិតប្រាក់សោធនប្រចាំខែជូនអ្នកមានវ័យចាស់ ពេលដែលម្ចាស់ឆ្នោតចូលរួមទិញបណ្ណគាំពារសុខាភិបាលហើយបានប្រើប្រាស់ទូទាំងប្រទេសដោយមិន បាច់បញ្ជូនអន្តរភាព ផ្តល់បណ្ណគាំពារសុខាភិបាលឧ្យសមាជិកក្រុមស្វ័យការពារភូមិ អនុសង្កត់ និងមុខសញ្ញាសម្រេច ០២ ឆ្នាំបំពេញកាតព្វកិច្ចយោធាបានវិលមកមូលដ្ឋាន ហើយចូលរួមសមាគមអតីតយុទ្ធការវិនិច្ឆ័យឧក្រឹដ្ឋជន ល្មើសគ្រោះអបាយមុខសង្គមមិនទាន់គ្រប់ កម្លាំងគម្រាម។
មានយោបល់នៅនឹងពិធីជួបសំណេះសំណល់នេះ សមមិត្ត ថាច់ភឿកបិញ បានកត់ត្រានូវបណ្តាយោបល់ស្នើរបស់ម្ចាស់ឆ្នោត។ ចំពោះបណ្តាយោបល់ដែលស្ថិតក្នុងក្របខ័ណ្ឌ សិទ្ធិអំណាចរបស់មូលដ្ឋានបានរដ្ឋអំណាចមូលដ្ឋាន និងបានថ្នាក់ដឹកនាំបណ្តាផ្នែកដោះ ស្រាយផ្ទាល់ចំពោះបណ្តាយោបល់ស្នើដែលស្ថិតក្នុងសិទ្ធិអំណាចមជ្ឈិមនិងបានក្រុមប្រតិភូតំណាងរដ្ឋ សភាបូកសរុបរបាយការណ៍ឡើង គណៈអចិន្ត្រៃយ៍រដ្ឋសភាដើម្បីជម្រាបជួនរដ្ឋ សភារដ្ឋាភិបាល និងបណ្តាក្រសួងផ្នែកមជ្ឈិម ពិនិត្យដោះស្រាយ៕
*កាលពីថ្ងៃទី១២មីនា ឆ្នាំ២០២១ គណៈប្រតិភូ តំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ រួមមាន៖ លោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ លោកថាច់ភឿកបិញ អនុប្រធានគណៈប្រតិភូ ទទួលបន្ទុកជំនាញ លោក ស្រីតាំងធីង៉ុកម៉ាយ នាយិការងមន្ទីរអប់រំនិងបណ្តុះបណ្តាល លោកស្រី ត្រឹងធីហ្វៀងត្រឹង អនុប្រធានសភាត្រួតពិនិត្យប្រជាជនខេត្តបាន អញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ឃុំហ៊ីបថាញ់ និងសង្កាត់ទី ២ (ទីផ្សាររួមខេត្តយ្វៀងហាយ) ឃុំម៉ីហ្វា និងទីប្រជុំជនកូវង៉ាង (ស្រុកកូវង៉ាង)។
នៅឱកាសជួបសំណេះសំណាលតំណាងគណៈ ប្រតិភូបានជូនដំណឹងអំពីសេចក្តីព្រាងកម្មវិធី ខ្លឹមសាររបស់សម័យប្រជុំគ្រោងនិងចាត់តាំងឡើង ចាប់ពីថ្ងៃទី ២៤ មីនា ដល់ថ្ងៃទី ៧ មេសាឆ្នាំ២០២១ រដ្ឋសភានឹងពិនិត្យអនុម័តឆ្លងគម្រោងការច្បាប់បង្ការ ប្រឆាំងគ្រឿងញៀន (កែប្រែ) ពិនិត្យសម្រេចបណ្តា បញ្ហារបស់ប្រទេសជាតិ រដ្ឋសភាស្តាប់គណៈកម្មា ធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមរបាយការណ៍ បូកសរុបយោបល់ សំណើរបស់ម្ចាស់ឆ្នោតផ្ញើជូន ដល់សម័យប្រជុំលើកទី ១១ គណៈកម្មាធិការ អចិន្ត្រៃយ៍នៃរដ្ឋសភារបាយការណ៍លទ្ធផលត្រួតពិនិត្យការដោះស្រាយសំណើរបស់ម្ចាស់ឆ្នោតផ្ញើដល់សម័យប្រជុំលើកទី ១០ ក្រុមប្រឹក្សាបោះឆ្នោតជាតិ របាយការណ៍លទ្ធផលសកម្មភាពចាប់ពីពេល បង្កើតរហូតមកទល់ពេលនេះ រដ្ឋសភាជជែកយោបល់របាយការណ៍ការងារអាណត្តិកាលនៃនីតិកាលទី ១៤ របស់រដ្ឋសភា ពិនិត្យបណ្តារបាយការណ៍ អាណត្តិកាល ២០១៦-២០២១ របស់ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក្រុមប្រឹក្សាជនជាតិ បណ្តាគណៈកម្មាធិការនៃរដ្ឋសភា តុលាការប្រជាជនកំពូលអនុម័តឆ្លងសេចក្តីសម្រេចចិត្តស្តីពីបូកសរុបការងារអាណត្តិកាល ២០១៦ -២០២១ ពិនិត្យ អនុម័ត សេចក្តីសម្រេចចិត្តសម័យ ប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ និងបញ្ហា សំខាន់ៗដទៃទៀត។
ម្ចាស់ឆ្នោតនៅកន្លែងដែលបានជួបសំណេះសំណាល មានយោបល់សំណើស្តីពីបណ្តាបញ្ហាសំណងដីធ្លី សន្តិសុខសណ្តាប់ធ្នាប់ លិខិតប្តឹងតវ៉ា ថ្កោលទោសដោះស្រាយយឺត។ ដីសំណង់វាយោអគ្គិសនី ត្រូវរឹបយក ដំណើរការលើសពីផ្ទៃដីសំណង។ លំនៅឋានសម្រាប់គ្រួសារគោលនយោបាយ គាំពារសុខាភិបាលសម្រាប់អ្នកមានសគុណ និងសាច់ញាតិ អ្នកមានសគុណ។ បំពេញបន្ថែមបណ្តាគម្រោងការកសាងស្ពានថ្នល់ បណ្តាសំណង់សាធារណប្រយោជន៍ ជីវភាពប្រជាជនដែលជាសំណង់បម្រើការចាំបាច់នៅតាមមូលដ្ឋាន។ គប្បីបំពេញបន្ថែមបណ្តាអ្នកធ្វើសកម្មភាពមិនទទួលបន្ទុកជំនាញត្រូវតាមអនុក្រឹត្យលេខ ៣៤/២០១៩/NĐ-CP ចុះថ្ងៃទី ២៤ មេសា ឆ្នាំ២០២១របស់រដ្ឋាភិបាលកែប្រែបំពេញបន្ថែមសេចក្តីកំណត់មួយចំនួនស្តីពីកម្មាភិបាល និយោជិតថ្នាក់ឃុំ និងអ្នកធ្វើសកម្មភាពមិនទទួលបន្ទុកជំនាញនៅថ្នាក់ឃុំ ភូមិ ក្រុមប្រជាទីក្រុង។ ការអនុវត្តន៍ ច្បាប់់ដីធ្លីដែលជួបលំបាកក្នុងការបំបែកបន្ទាត់ បង្កភាពគ្មានអំណោយផលដល់គ្រួសារលំបាក។
លោកង៉ូជីកឿង ជំនួសមុខឱ្យគណៈប្រតិភូទទួលយកខ្លឹមសារ សំណើពិនិត្យចំពោះមុខសញ្ញាទទួលឧបភោគសោធនអ្នកមានវ័យចាស់ចុះមកនៅអាយុ ៧៥ ឆ្នាំ ទន្ទឹមនឹងនោះ បង្កើនកម្រិតប្រាក់ឧបភោគសោធនសម្រាប់មុខសញ្ញានេះ។ ថវិកាធ្វើសកម្មភាព របបឧបភោគសោធនរបស់គណៈកម្មការបក្ស រដ្ឋអំណាចភូមិ អនុសង្កាត់ កម្មាភិបាលពាក់កណ្តាល បន្ទុកថ្នាក់ឃុំ សង្កាត់ ទីប្រជុំជនទាប ឥទ្ធិពលដល់សកម្មភាព។ ការដែលអ្នកចូលរួមសម័យសង្រ្គាមឆាប់ វិលត្រឡប់មកមូលដ្ឋាន មកទល់ពេលនេះមិនទាន់ ទទួលបានរបបគោលនយោបាយដើម្បីលើកឡើងកាន់រដ្ឋសភាក្នុងសម័យប្រជុំពេលខាងមុខ។ ទន្ទឹមនឹងនោះ ចង្អុលការដល់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងបណ្តាផ្នែកខេត្តដែលជាប់ទាក់ទងផ្តើមត្រួតពិនិត្យ អង្កេតប្រញាប់ដោះស្រាយឱ្យបានរួចរាល់បណ្តាបញ្ហាតប់ប្រមល់របស់ម្ចាស់ឆ្នោត។ អនុវត្តល្អការងារជួបសំណេះសំណាល សន្ទនាជាមួយប្រជាជន។ សកម្មគិតគូរជីវភាព ជូនប្រជាជន ជាពិសេសចំពោះគ្រួសារគោលនយោបាយក្រីក្រ ជិតក្រ។ លោក ង៉ូជីកឿងសំណូមពរដល់ម្ចាស់ឆ្នោតលាតត្រដាងឱ្យបានទាន់ពេលដល់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ពីបណ្តាបញ្ហាកិច្ចការដែលកើតមានឡើងធ្វើឱ្យប៉ះពាល់ដល់ជីវភាព។ បង្កើនការផលិតបង្ការ ទប់ស្កាត់ អាសន្នរោគក្នុងការផលិត ចិញ្ចឹមសត្វ បង្ការទប់ស្កាត់ អាសន្នរោគកូវីដ-១៩ បន្តការចូលរួមកសាងជនបទថ្មី ទីក្រុងអារ្យធម៌៕
ប្រែសម្រួល៖ ថាច់សម្បត្តិ-រតនា