08/01/2021 08:54
ម្ចាស់ឆ្នោតថ្លែងយោបល់នៅឱកាសជួបសំណេះសំណាល ។ រូបថត៖ ហុងភុក
រួមដំណើរជាមួយក្នុងឱកាសជួបសំណេះសំណាល នឹងម្ចាស់ឆ្នោតមាន លោកថាច់ថង អនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុក ថ្នាក់ដឹកនាំបណ្តាគណៈការិយាល័យផ្នែកស្រុក។
នៅឱកាសជួបសំណេះសំណាលតំណាង ក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកកូវង៉ាងរបាយការណ៍លទ្ធផលសម័យប្រជុំលើកទី ១៧ និងទី ១៨-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩ ជូនដំណឹងគោលការណ៍គោលនយោបាយមួយចំនួនទាក់ទងដល់ប្រជាជន ប្រកាសលទ្ធផលដោះស្រាយយោបល់សំណើរបស់ម្ចាស់ឆ្នោតមុនសម័យប្រជុំលើកទី ១៨។ល។ ដល់ម្ចាស់ឆ្នោត។
នៅឃុំធ្វឹងហ្វាម្ចាស់ឆ្នោតស្នើ៖ រដ្ឋប្រញាប់បង្កើនការជួសជុលដងផ្លូវភូមិកោះសោមតភ្ជាប់ជាមួយឃុំហ៊ីបហ្វាដែលខូចទ្រុឌទ្រោមដើម្បីប្រជាជនធ្វើដំណើរទៅមកបានងាយស្រួល។ ការដំណើរការផ្លូវជាតិលេខ ៥៣ អ្នកម៉ៅការបូមខ្សាច់ធ្វើឱ្យស្ទះប្រឡាយធារាសាស្រ្ត បង្កការលំបាកដល់ការផលិតរបស់ប្រជាជនគប្បីបានជម្នះ។ អគ្គិសនីបម្រើឱ្យការផលិតនៅភូមិព្រែកនៅខ្វះ ស្ថាន ភាពអន្ទងបន្តកន្ទុយមិនសុវត្ថិភាពបង្កជាភាពគ្រោះថ្នាក់ក្នុងការផលិតប្រជុំជីវភាពរបស់ប្រជាជន។ យកចិត្តទុកដាក់អនុវត្តល្អជាងទៀតគោលនយោបាយចំពោះអ្នកឈប់បម្រើការកងទ័ពក្នុងបណ្តាឱកាសបុណ្យតេត។ នៅឃុំម៉ីហ្វា ម្ចាស់ឆ្នោតស្នើ៖ ស្ពានជនបទលើដងប្រឡាយ ធារាសាស្រ្តវិញបិញ-ម៉ីកឹមតភ្ជាប់ជាមួយផ្លូវគមនាគមន៍ភូមិទៀវចាស់ខូចទ្រុឌទ្រោមគប្បីបានវិនិ យោគទុនជួសជុល។ បន្ថយរបបទទួលគាំពារសម្រាប់មនុស្សចាស់ពីអាយុ ៨០ ឆ្នាំចុះមកនៅ ៧៥ ឆ្នាំ។ ផ្ទៃដីតូចពេលបំបែកបន្ទាត់មិនសម្រេចសំណូមពរតាមការកំណត់បង្កការលំបាកដល់ គ្រួសារក្រីក្រ។ ទីប្រជុំជនកូវង៉ាងរបេះដីបានវិនិយោគ ទុនកសាង ភូមិភ្លឺព្រែក ឃុំម៉ីហ្វា ភាគខាង លិចក៏ត្រូវរបេះដីយ៉ាងដំណំ ស្នើឲ្យរដ្ឋវិនិយោគទុន កសាងភ្លឺ ធានាលំនឹងជីវភាពរបស់ប្រជាជន។ ស្ពានទីប្រជុំជនកូវង៉ាងឆ្លងទៅភូមិភ្លឺព្រែកតភ្ជាប់ជាមួយភូមិតភ្ជាប់ឃុំតូចចង្អៀតគប្បីបានបើកទូ លាយបង្កភាពងាយស្រួលឱ្យប្រជាជនធ្វើដំណើរដឹកជញ្ជូនមុខទំនិញ។ ពិនិត្យកែសម្រួលផ្តល់មកវិញលិខិតទទួលស្គាល់សិទ្ធិប្រើប្រាស់ ដីឱ្យប្រជាជនមួយចំនួននៅភូមិទៀវចាស់អាស្រ័យការប្រែប្រួលអំពីដីធ្លី។ របៀបប្រមូលប្រាក់អគ្គិសនីថ្មីនាពេលបច្ចុប្បន្ន បង្កការលំបាកដល់ប្រជាជន ផ្នែកអគ្គិសនីពិនិត្យកែសម្រួលឱ្យបានសមស្រប។ ពិនិត្យដោះស្រាយឱ្យបានទាន់ពេលគោលនយោបាយគ្រួសារយុទ្ធជនពលីដែលជាប់គាំងរយៈពេល ជាច្រើនឆ្នាំ។
បណ្តាសំណើក្តីតប់ប្រមល់របស់ម្ចាស់ឆ្នោតបានថ្នាក់ដឹកនាំឃុំ ស្រុកបរិយាយបំភ្លឺជូនដំណឹងស័ក្តិសម។ ជំនួសមុខឱ្យគណៈប្រ តិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត លោកត្រឹងបិញត្រុងអតីតសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អតីតប្រ ធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តទទួលយក។ ដោយឡែកបណ្តាបញ្ហាស្ថិតក្នុងបន្ទុករបស់ខេត្ត មជ្ឈិម លោក ត្រឹងបិញត្រុង កត់សម្គាល់នឹងជម្រាបទៅក្រុមប្រឹក្សាប្រជាជននាពេលខាងមុខ៕
* ក្នុងរយៈពេល ០២ ថ្ងៃ (ទី ៣០ទី ៣១) ធ្នូឆ្នាំ ២០២០ ក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩ អាណត្តិកាល (២០១៦-២០២១) អង្គភាពស្រុកថ្កូវ រួមមានលោកញ៉ាងរ៉ានី អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវ លោកឌិញកុង មី អនុប្រធានគណៈវប្បធម៌-សង្គមក្រុមប្រឹក្សាប្រជាជនខេត្ត លោកស្រីគឹមធីថាញ់ណឺ នាយិការងមន្ទីរមហាផ្ទៃ លោកស្រី តាំង ធីង៉ុកម៉ាយនាយិការងមន្ទីរអប់រំ-បណ្តុះបណ្តាលបានអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ ឆ្នោត ឃុំដាយអាង និងឃុំលឺវ ង៉ីបអាញ់ ស្រុកថ្កូវ។
បណ្តាម្ចាស់ឆ្នោតបានស្នើ គប្បីពិនិត្យឡើងវិញ របបរបស់កម្មាភិបាលភូមិប្រភេទ ១ និងប្រភេទ ២ គប្បីជម្នះការកើតគ្រោះថ្នាក់ចរាចរណ៍ជារឿយៗនៅត្រង់ក្បាលស្ពានដាយអាង អន្ទងអគ្គិសនីបម្រើ ក្នុងការចិញ្ចឹមជលផលនៅលើភូមិសាស្រ្ត ភូមិ យ៉ុងឌិញ និងយ៉ុងឡើង (អា) កសាងផ្លូវគមនាគមន៍ជនបទនៅភូមិស្រលោង និងយ៉ុងឡើង (អា) ។ល។ ស្ថានភាពស្រុតបាក់ ដីជើងទំនប់ព័ទ្ធជុំដាក់ប្រព័ន្ធលូបង្ហូតទឹកមិនសមស្របជួសជុលផ្លូវស្រុក លេខ ២៨ កំណាត់ជើងស្ពានម៉ូវអូ ពិនិត្យឲ្យប្តីឬ ប្រ ព័ន្ធយុទ្ធជនពិការប្រភេទ ៣/៤ និងប្រភែទ ៤/៤ បានផ្តល់ជូនប័ណ្ណគាំពារសុខាភិបាល៕
ឌិញកាញ់-សម្បត្តិ-ហុងភុក-តឹងង៉ុក